ក្រោយអាចកំណត់ពីទីតាំងនៃប្រអប់ខ្មៅទាំងពីររបស់យន្តហោះដែលធ្លាក់ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជូនក្រុមអ្នកជំនាញខាងមុជទឹកឲ្យទៅស្វែងរកប្រអប់ខ្មៅដោយមិនបង្អង់យូរឡើយ។ ចំណែក អ្នកស៊ើបអង្កេតឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃចន្ទ ទី១១ មករាថា អ្នកបើកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ស្រីវីចាយ៉ា (Sriwijaya Air) មិនបានប្រកាសពីភាពអាសន្ន ឬបញ្ហាបច្ចេកទេសណាមួយនោះទេមុនពេលធ្លាក់ចូលសមុទ្រ។ រហូតមកដល់ពេលនេះ ឥណ្ឌូណេស៊ីនៅមិនទាន់អាចស្វែងរកឃើញពីមូលហេតុដែលបណ្តាលឲ្យយន្ដហោះវ័យ ២៦ ឆ្នាំខាងលើ ធ្លាក់ចូលក្នុងទឹកសមុទ្ទក្រោយហោះហើរចេញពីទីក្រុងហ្សាការតាបានរយៈពេលតែ ៤ នាទីនោះ។ ក៏ប៉ុន្តែ អាជ្ញាធរឥណ្ឌូណេស៊ីបានកំណត់រកឃើញទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្តហោះ ហើយក្រុមអ្នកជំនាញមុជទឹកកំពុងស្វែងរកប្រអប់ខ្មៅយ៉ាងសស្រាក់សស្រាំ។ កំណត់ត្រាសន្ទនាជាមួយក្រុមបច្ចេកទេសត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស...
ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំងដោយ ថ្មីៗនេះអតីតតារាកំប្លែង ស្រីអយ បានលេចមុខជាថ្មីម្តងទៀតក្រោយបាត់មុខជាច្រើនឆ្នាំក្នុងអាជីពកំប្លែង តែពេលនេះអតីតតារាកំប្លែងរូបនេះក៏មានងារជាជំទាវ និង មានរូបសម្រស់ស្អាតប្លែកស្ទើរចំណាំមិនបាន ។ជាក់ស្តែង បើទោះបីមិនបានចាប់អាជីពជាតារាកំប្លែងដូចមុនក៏ពិតមែន តែអតីតតារាកំប្លែងរូបនេះតែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់មិត្តភក្តិហើយពេលខ្លះអតីតតារាកំប្លែង ស្រីអយ ក៏បានបង្ហាញមុខនៅក្នុងការងារសង្គមផងដែរ ។ ថ្មីៗនេះអតីតតារាកំប្លែង ស្រីអយ ក៏បានលេចមុខនៅក្នុងការលក់ផលិតផលតាមអនឡាញទៀតផង តែអ្វីដែលចាប់អារម្មណ៍ក្រោយស្ពាយងារជាជំទាវ គេកត់សម្គាល់ឃើញអតីតតារាកំប្លែងរូបនេះ មានសម្រស់ស្រស់ស្អាតប្លែក ខុសច្រើនពីមុនរហូតដល់អ្នកខ្លះស្ទើរចំណាំមិនបានទៀតផង ។យ៉ាងណាមិញ...
នៅថ្ងៃអង្គារ ទី ១២ ខែមករា ឆ្នាំ ២០២១ ព្រះមហាក្សត្រប្រទេសម៉ាឡេស៊ី Al-Sultan Abdullah បានធ្វើការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដើម្បីជាការទប់ស្កាត់ការរាលដាលឆ្លងនៃវីរុសកូវីដ ១៩ ។ការដាក់ប្រទេសក្នុងគ្រាអាសន្ននេះ នឹងបន្តអនុវត្តរហូតដល់ថ្ងៃទី ០១ ខែសីហា ឬអាចលឿនជាងនេះ ដោយគិតទៅតាមស្ថានភាពនៃការឆ្លងវីរុសនេះ ។ គួរបញ្ជាក់ថា ចំនួនឆ្លងវីរុសកូវីដ ១៩ ប្រចាំថ្ងៃក្នុងប្រទេសម៉ាឡេស៊ី បានកើនឡើងយ៉ាងគំហុកកាលពីសប្ដាហ៍មុន...
មានវ័យច្រើន និង មានកូនស្រីក្រមុំទន្ទឹមខ្លួនទៅហើយក្តីតែពិធីការិនី ស៊ឹម សូលីកា នៅតែមានសម្រស់ ទាក់ទាញមិនថមថយនោះទេ ហើយឈានចូលឆ្នាំថ្មី ២០២១ ភ្លាមពិធីការិនីរូបនេះបានលេងស្ទីលថ្មីប្តូរពណ៌សក់ ព្រមទាំងម៉ូដសក់ ដែលមើលទៅពិតជាគួរឱ្យស្រឡាញ់តែម្តង។ មានការលើកឡើងពីសំណាក់មិត្តភក្តិក៏ដូចជាអ្នកគាំទ្រថាប្តូរស្ទីលតែងខ្លួនបែបនេះមើលទៅ ស៊ឹម សូលីកា ឡើងក្មេងប្លែក បើមិនប្រាប់ស្ទើរមិនជឿថានាងមានវ័យក្បែរ ៤០ ឆ្នាំ និងមានកូនក្រមុំទន្ទឹមខ្លួនទៅ ហើយទេ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ស៊ឹម...
ប្រទេសថៃនៅតែបន្តរកឃើញអ្នកឆ្លងជាបន្តបន្ទាប់ពុំទាន់មានស្បើយនៅឡើយទេ ហើយបញ្ហានេះក៏ជះជាក្ដីកង្វល់យ៉ាងខ្លាំងចំពោះប្រជាជនថៃ ក៏ដូចជារដ្ឋាភិបាលផងដែរ ។ ជាក់ស្តែង នៅវេលាប្រមាណ ១១ និង ៣០ នាទី នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២១ លោកវេជ្ជបណ្ឌិត Taweesin Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងការរីករាលដាលជំងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាលប្រទេសថៃ បានចេញសេចក្ដីប្រកាសថា បានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩...
នាព្រឹកថ្ងៃទី ១២ មករា ២០២១ នេះក្រុមមន្រ្តីសុខាភិបាលខេត្តបាត់ដំបង បានចុះយកវត្ថុសំណាក កម្មករ ២ នាក់ ដែលជាអ្នកថែ និង ប៉ះពាល់មាន់ងាប់ផ្ទាល់ មានឈ្មោះ រ៉នបញ្ញាអាយុ ២១ ឆ្នាំ និង ឈ្មោះខនជីវ័នអាយុ២៨ឆ្នាំ ដើម្បីយកទៅពិនិត្យនៅឯវិទ្យាស្ថានជាតិប៉ាស្ទ័រ ។ ការចុះយកយកសំណាកកម្មកររពីរនាក់ខាងលើ គឺស្ថិតនៅកសិដ្ឋានចិញ្ចឹមមាន់ដែលមានផ្ទុះជម្ងឺផ្តាសាយ H5N1 នៅភូមព្រែកកញ្ច្រែង...
ភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើគូស្នេហ៍ថ្មីថ្មោង នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា « Vibol Bo » បានធ្វើការ បង្ហោះបែបនេះថា ៖ « អតីតមេគណខេត្តឧត្ដរមានជ័យ ដែលល្បីខាងការពារព្រៃឈេីនឹងសត្វព្រៃ សឹកជាង១ខែ អាឡូវមកការពារស្រីស្អាតម្ដង ធ្វេីជាអង្គរក្សបេះម្ដងមេីល រវាងការពារព្រៃឈេីនឹងសត្វព្រៃ អាឡូវមកការពារ ស្រីស្អាតតេីមួយណាលំបាកជាង? » សូមរំលឹកផងដែរថា ។មុនពេលលាចាកសិក្ខាបទ ព្រះអង្គ ប៊ុន សាលួត...
Toyota ប្រហែលជាបានឌីហ្សាញរថយន្ត Yaris Cross សម្រាប់អតិថិជនអឺរ៉ុប ប៉ុន្តែរថយន្ត SUV ខ្នាតតូចនេះត្រូវបាន ដា ក់ លក់នៅក្នុងប្រទេសជប៉ុនមុន។រថយន្ត Toyota Yaris Cross មានជម្រើសម៉ាស៊ីនចំនួន ២ ហើយប្រើគ្រោងឆ្អឹង TNGA ដូចរថយន្តម៉ូដែលថ្មីៗចុងក្រោយបង្អស់របស់ Toyota ដែរ។ ជម្រើសម៉ាស៊ីនទី១ គឺ...
ទូរទស្សន៍ CNN របស់ហ្វីលីពីនបានរាយការណ៍ថា សពនារីបម្រើលើយន្តហោះ នាង Christine Angelica Dacera ត្រូវបាននាំទៅកន្លែងសម្រាកចុងក្រោយរបស់នាង កាលពីថ្ងៃទី១០ ខែមករាគឺរយៈពេលជាងមួយសប្តាហ៍ បន្ទាប់ពីនាងត្រូវបានរកឃើញស្លា ប់នៅក្នុងសណ្ឋាគារ City Garden Grand ក្នុងទីក្រុង Makati ក្នុងរាត្រីនាងជប់លៀងឆ្លងឆ្នាំថ្មី២០២១ ជាមួយបុរសចំនួន១១នាក់ ដែលគេសង្ស័យរំ លោ ភនាង។ តែទោះយ៉ាងណា...
ផ្ទុះសំណើច!!! លេចមុខអន្ទិត ឡុង ចន្ថា ក្នុងរោងការធ្វើជាអ្នកកំដរសម្ដីនៅតែចាក់ទឹកមិនលេចធ្វើឲ្យគេសើចគ្រប់គ្នា (មានវីដេអូ)ភ្នំពេញ ៖ ប្រិយមិត្តពិតជាបានស្គាល់រួចមកហើយ អន្ទិត ឡុងចន្ថាដែលជាអតីតសង្ឃដ៏មានឈ្មោះបោះសម្លេង ដោយមានទេពកោសល្យអាចធ្វើឱ្យយាយៗសើចបិទមាត់ជិត ពេលដែលសម្ដែងធម៌ទេសនាតាមពិធីតូចធំនានា តែ អកុសលអតីតសង្ឃ ឡុង ចន្ថា ត្រូវបានលាចាកសិក្ខាបទកាលប៉ុន្មានខែកន្លងទៅ ក្រោយមានអាស្រូវទាក់ទងស្រីក្មេងខុសធម៌វិន័យ ។យ៉ាងណាក្រោយពីសឹករួចមកអន្ទិត ឡុង ចន្ថា មិនសូវបង្ហាញមុខនៅលើបណ្ដាញសង្គមឡើយ រហូតថ្មីៗនេះអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលក្រៃលែង ខណៈលេខមុខអតីតសង្ឃសម្ដីចាក់ទឹកមិនលេចរូបនេះ...