ដើមឈើធំៗជាច្រើនដើមនៅលើសួនកាណាឌីយ៉ានៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមគ្រោង កា ប់ យកចេញ នៅសប្តាហ៍ក្រោយនេះដោយសារតែដើមឈើទាំងនោះ ពុកគល់ប្រហោងក្នុង ងាយបង្ក គ្រោះ ថ្នាក់ ដល់ប្រជាពលរដ្ឋ។ លោកសំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃ៨ ខែមករា ឆ្នាំ២០២១នេះថា “ដើមឈឺធំៗ នៅសួនកាណាឌីយ៉ា មុខពេទ្យព្រះអង្គឌួង មានចំនួនប្រមាណ៥០ដើម និងមានអាយុកាល...
បើនិយាយដល់តារាកំប្លែង នាយ ពាក់មី ប្រិយមិត្តអ្នកចូលចិត្តមើលកំប្លែងប្រាកដជាស្គាល់ជាក់ជាមិនខាន ជាពិសេសនោះ នាយកំពុងតែទទួលបានចាប់អារម្មណ៏ខ្លាំងចំពោះរឿង ផ្ទះលេខ១ ផ្ទះលេខ២ផងដែរ។ ដោយឡែកនេះបើយោងតាមប្រភពហ្វេសប៊ុក អមជាមួយសារយ៉ាងខ្លី ជា ហេតុធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ជាខ្លាំង ដោយមានខ្លឹមសារថា ” ដេីម្បីរកលុយចិញ្ចឹមប្រពន្ធកូន ខ្ញុំត្រូវតែថត ពេលខ្លះអៀន ពេលខ្លះភ័យ ពេលខ្លះប្រកែក ពេលខ្លះចង់រត់ទៅធ្វេីសំណង់វិញ តែទ្រាំ ! ដេីម្បីប្រពន្ធ ។...
កាលពីពេលថ្មំីៗនេះ បន្ទាប់ពីតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានកើនឡើងជាថ្មីម្តងទៀតកាលពីថ្ងៃព្រហស្បតិ៍នេះ លោក Elon Musk បានក្លាយជាអ្នកមានបំផុតនៅលើពិភពលោក។ ឥឡូវគាត់មានទ្រព្យច្រើនជាង185ប៊ីលានដុល្លារឯណោះ។ នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Jeff Bezos បានឈរនៅលំដាប់កំពូលតាំងពីឆ្នាំ2017មកម្ល៉េះ ប៉ុន្តែទ្រព្យសម្បត្តិ 184ប៊ីលានដុល្លាររបស់គាត់គឺមិនគ្រប់គ្រាន់ដើម្បីរារាំង លោក Musk ឱ្យវ៉ាដាច់គាត់នោះទេ។ ដែលប្រហែលមួយឆ្នាំមុន ទ្រព្យសម្បត្តិ net worth...
តារាចម្រៀងហង្សមាស ពេជ្រ សោភា បានធ្វើឲ្យអ្នកគាំទ្រហាក់ស្រឡាំងកាំងខ្លាំងមិនធម្មតា ខណៈក្រោយឆ្លងឆ្នាំប៉ុន្មានថ្ងៃប៉ុណ្ណោះបានបញ្ចេញអារម្មណ៍ប្លែងបែបអាណិតចំពោះខ្លួនឯងជាពន់ពេកដោយបញ្ជាក់ឲ្យដឹងថា៖ «ពេលខ្លះអាណិតខ្លួនឯងជាមនុស្សស្រី ខំតាំងពីតូចមកដល់ធំ មនុស្សស្រីត្រូវរឹងមាំ មនុស្សស្រីអាចធ្វើបាន»។ បន្ថែមក្រោមន័យលើកពីសម្ពាធដែលមនុស្សស្រីត្រូវរែកពុនមិនដែលត្អូញគូស្នេហ៍លោក ឆឹម សក្កដា បុរសសង្ហាក្នុងសិល្បៈបានសង្កត់ធ្ងន់ឲ្យបុរសៗគួរយល់ផងថា៖ «មនុស្សស្រីមានសិទ្ធិគ្រប់រឿង ព្រោះចង់ឲ្យមនុស្សប្រុសសប្បាយចិត្ត ៩ខែ ១០ថ្ងៃនាងអាចស៊ូបាន ទោះនាងដឹងថាពិបាកក៏ដោយ ព្រោះនាងជាមនុស្សស្រីម្តាយកូនរបស់អ្នក កុំធ្វើឲ្យនាងពិបាកជាងទៀតអី»។ក្រោយ ពេជ្រ សោភា តារាចម្រៀងចាស់វស្សាក្រោមទ្រនំហង្សមាសធ្វើការបង្ហោះក៏មានអ្នកគាំទ្រជាច្រើនបានទទួលយកដាក់ចូលក្នុងបេះដូងចំពោះពាក្យពេចន៍ទាំងនេះ ខណៈមតិភាគច្រើនបានសម្ដែងនូវការពេញចិត្តពេញថ្លើមផងដែរ៕...
បើតាមគណនីមួយឈ្មោះ Phorn Chetra បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីលោកយាយកំ-ស-ត់រើសអេតចាយ។ បើតាមគណនីនេះបានបង្ហោះថា៖ “សូមជួយចែករំលែករូបភាពនេះបន្តទៀតផង ដេីម្បីឲ្យសប្បុរសជនដែលមានធនធាន អាចជួយផ្ដល់ថវិការខ្លះៗ សម្រាប់ជួយលោកយាយលោកយាយសព្វថ្ងៃមិនមានកូនចៅនោះទេ រាល់ព្រឹកម៉ោង4ទាភ្លឺលោកយាយតែងតែបណ្ដេីរកង់ ចេញមករេីសសំបកកុំប៉ុងឬសំបកឡាំង យកមកលក់ដេីម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទំរាំតែរេីសបានសំបកកុំប៉ុងឬសំបកឡាំង យកទៅលក់បាន2-3ពាន់រៀល លោកយាយត្រូវចំណាយពេលមួយព្រឹកធំ ក្នុងការដើររើសទាំងរាងកាយស្គ-មស្គាំ-ងហេ-វហ-ត់អស់ក-ម្លាំ-ង។ឃេីញគាត់ហើយអាណិតណាស់ ម្ដាយគេម្ដាយយេីង ដូច្នេះសូមបងប្អូនជួយគាត់ផងចុះ តិចតួចក្ដីសូមជួយគាត់ ដេីម្បីអោយគាត់មានអាហារហូបចុកគ្រប់គ្រាន់ បងៗអាចចូលរួមបរិច្ចាគសម្រាប់ជួយគាត់តាមរយៈលេខខ្ញុំ:096/097,9988938 ABA:001305076 សូមអរគុណ។”៕ ...
(ហ្វេសប៊ុក): យោងតាមគណនីហ្វេសប៊ុកឈ្មោះ Kim Yan Sing បានសរសេរនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងែទី០៧ ខែធ្នូ ឆ្នាំ២០២១ថា: ខ្ញុំវេជ្ជបណ្ឌិត សាំង គឹមយ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំមានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន លោកតាវេជ្ជបណ្ឌិតរូបនះបានបន្តថា ...
ភូមិជាប់គ្នាភ្ជាប់បេះដូងរឿងរ៉ាវទុំទាវទី២ស្រលាញ់គ្នាអូនស្រលាញ់បងបងក៍ស្រលាញ់អូនតែម្តាយឪពុកខាងស្រីប្តឹងចាប់ខាងប្រុសដាក់ពន្ធនាគាររឿងគូស្នេហ៍មួយគូនេះគឺ ស្ថិតនៅភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។បេីយោងតាមការរៀបរាប់ពីឪពុម្តាយខាងកូនប្រុសនិងសាច់ញាតិបានឲ្យដឹងនាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅឯផ្ទះរបស់គាត់ភូមិកំពង់អុស ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។ ក្នុងកំឡុងខែសីហា និងកញ្ញា ឆ្នាំ២០២០ថ្មីៗនេះហេតុការណ៍ចំនួន៣លេីក គឺលេីកទី១ភាគីកូនស្រីបានមកផ្ទះរបស់គាត់ពេលឃេីញដូច្នេះ ពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិ តែក៏ត្រូវម្តាយឪពុកខាងកូនស្រីអូសកូនរបស់ពួកគេយកទៅផ្ទះវិញបាត់ទៅ លុះរំលងប្រហែលជា១សប្តាហ៍ កូនស្រីក៏មកផ្ទះគាត់មកជួបកូនប្រុសរបស់គាត់ទៀត។ ពេលឃេីញដូច្នេះពួកគាត់ជាម្តាយឪពុកខាងកូនប្រុសនាំគ្នាទៅជម្រាបលោកមេភូមិម្តងទៀតដេីម្បីឲ្យគាត់ជួយដឹងឮនិងជួយរកដំណោះស្រាយ ហេីយពួកគាត់បានឲ្យកូនទាំងពីរនាក់ទៅផ្ទះមេភូមិ លោកមេភូមិក៏សាកសួរដំណេីរដេីមទង ដោយគូស្នេហ៍ទាំងពីរនាក់បានបរិយ៉ាយជម្រាបទៅលោកមេភូមិថា...
ឧកញ៉ា ម៉ែរួយ គឺជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះមួយរូបដែលជោគជ័យខ្លាំង និងជារាជនីច្បាប់ស្រូបទាញ រហូតមកទល់ពេលនេះ ម៉ែរួយ មានអ្វីៗគ្រប់យ៉ាងមិនខ្វះឡើយដូចជា លុយ ឡាន វីឡា ដ៏ធំស្កឹមស្កៃព្រមទាំងមានអ្នកគាំទ្រស្រលាញ់រាប់រយសែននាក់។យ៉ាងណាមិញក៏មានមហាជនមិននាក់នោះដែរកោតសរសើរមិនដាច់ពីមាត់ថា ម៉ែរួយ មិនត្រឹមតែមានរូបសម្ផស្សស្រស់សោភាទេ ថែមទាំងឆ្លាតពូកែ ខណៈមានវ័យត្រឹម៣០ឆ្នាំ ម៉ែរួយ សល់លុយខ្ទង់លានដុល្លារអាមេរិក។ កាន់តែពិសេសនោះ ម៉ែរួយ ចូលចិត្តធ្វើបុណ្យដាក់ ទានជួយទៅដល់អ្នកអត់ទីពឹងគ្មានជម្រក និងកិច្ចការក្នុងសង្គមជាច្រើនទៀត។ទន្ទឹមជាមួយគ្នានោះដែររាជនី ច្បាប់ស្រូបទាញរូបនេះក៏ធ្លាប់បានបង្ហើបប្រាប់ថានៅពីក្រោយភាពជោគជ័យដ៏ធំមួយនេះ គឺ...
នៅថ្ងៃសុក្រនេះ សមាជិកព្រឹទ្ធសភាលោកManny Pacquiao និងលោក Eric Yap អ្នកតំណាង ACT-CIS ត្រូវបានគេបញ្ចុះបញ្ចូលឲ្យដកប្រាក់រង្វាន់ ដែលពួកគាត់សន្យាផ្តល់ជាថ្នូរនឹងការចាប់ខ្លួនជនសង្ ស័យ ពាក់ព័ន្ធករ ណីស្លា ប់របស់នាង Christine Dacera។ លោក Mike Santiago ដែលជាមេធាវីរបស់ជនស ង្ស័យឈ្មោះ Clark Rapinan, Valentine...
ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តបានជ្រាបស្រាប់ហើយថា តារាសម្ដែង ឌី សូនីតា និង លោក អេឡិច ហ្សូរ៉ា ទើបតែទទួលបានចំណងដៃកូនដំបូង ដែលមានអាយុមិនទាន់គ្រប់ ៣ ខែនៅឡើយទេ ។ ជារឿងធម្មតា លោកប៉ាអ្នកម៉ាក់ថ្មីថ្មោង តែងយកចិត្តទុកដាក់មើលថែកូនគ្រប់ជំហាន ផ្ដល់ក្ដីស្រឡាញ់ ភាពកក់ក្ដី ដើម្បីឱ្យកូនធំធាត់ឡើងប្រកបដោយសុខភាពល្អ និង ឆ្លាតវៃ ។តែដោយសារតារាសម្ដែងប្រុស អេឡិច...