គេអាចរកបានសត្វហ៊ីងតែនៅរដូវភ្លៀងប៉ុណ្ណោះ ពេលភ្លៀងធ្លាក់វាចេញមកយ៉ាងច្រើន និងយំឡើងទ្រហ៊ឹង ដូចសំនៀងតន្ត្រីកំពុងច្រៀងនៅកណ្តាលវាលស្រែ ហើយក៏ដូចជាអំពាវនាវដល់អ្នកភូមិឲ្យចេញមកចាប់។សត្វហ៊ីងមានពងពេញពោះ រង់ចាំឱ្យទឹកភ្លៀងឈប់ធ្លាក់ វានឹងដាក់ពង ម្យ៉ាងទៀតវាស៊ីសត្វ កណ្តៀ ស្រមោច និងប្រភេទសត្វល្អិតផ្សេងៗ តែភាគច្រើនវាចូលចិត្តស៊ីសត្វកណ្តៀរ កន្ទុំរុយ និងស្រមោចជាអាហារ។ ដោយនៅមុននេះបន្តិចយោងតាមហ្វេសប៊ុកមួយបានសរសេររៀបរាប់ថា៖ តើបងប្អូនស្គាល់សត្វ ហុីងនេះទេ? វាជាសត្វហ៊ីងកម្ររ ហើយមួយឆ្នាំវាចេញមកក្រៅប្រហែលម្តងទៅពីរដងប៉ុណ្ណោះ វារស់នៅតែក្នុងដីទេ៕
ប្រិយមិត្តមួយចំនួនប្រហែលបានជ្រាបហើយថា មន្ត្រីក្រសួងបរិស្ថានបានថា ក្រសួងរបស់ខ្លួនបានរុករកឃើញប្រាសាទចំនួនពីរ ដ៏កម្រក្នុងឧទ្យានជាតិអូរយ៉ាដាវ និង ដែនជម្រកសត្វព្រៃលំផាត់ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តរតនគិរី ប្រាសាទទាំងពីរនោះឈ្មោះថា ប្រាសាទអូរព្រះ និង ប្រាសាទយ៉ាកណាំង ។ លោក លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យព័ត៌មានអប់រំ ផ្សព្វផ្សាយនៃក្រសួងបរិស្ថាន ដែលជាអ្នកចុះទៅសិក្សាស្រាវជ្រាវបានឱ្យដឹងថា ប្រាសាទអូរព្រះ ស្ថិតនៅស្រុកលំផាត់ ក្នុងដែនជម្រកស ត្វព្រៃលំផាត់ ជាគ្រឹះប្រាសាទមានឃឿនជាថ្មបា យក្រៀម បំ...
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០នេះ គឺជាខួបលើកទី៤២ នៃថ្ងៃជ័យជំនះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២១), សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកសង្គ្រោះ និងរំដោះជាតិចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានផ្ញើសារជូនជនរួមជាតិ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ នៃថ្ងៃជ័យជំនះ ៧...
កម្មវិធី «រត់ដើម្បីសប្បុរសធម៌ជាមួយសាយ» ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប ដោយបង្កើតឡើងដោយតារាចម្រៀង Original Song លោក សាយ បានកៀកនឹងមកដល់ទីបញ្ចប់ហើយ នាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ។ គិតចាប់ពីពេលចាប់ផ្តើមកាលពីថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២០ រហូតមកដល់ថ្ងៃទី ០៥...
លោក ឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិ អប្សរា ត្រូវបាន ពលរដ្ឋ ចំនួន ៧នាក់ ដាក់ពាក្យប្ដឹង ទៅ តុលាការខេត្តសៀមរាប ដោយ ចោទប្រកាន់ ពីបទ «រំ.លោ.ភ.បំ.ពាន នៅលើផ្ទៃដី កម្មសិទ្ធិ និងបំ.ផ្លិចបំ.ផ្លាញ.ដំណាំ»។ នេះបើយោងតាម ពាក្យបណ្ដឹង ដែល បណ្ដាញ«សៀមរាបប៉ុស្ដិ៍»...
ភ្នំពេញ ស្ងាត់ៗកន្លងទៅជិតមួយឆ្នាំហើយ រឿងករណីនិស្សិតពេទ្យ និងជាអ្នកលក់អនឡាញម្នាក់ ដែលត្រូវបានគូរដណ្តឹងខ្លួនបា.ញ់ស្លា.ប់យ៉ាងអាណោចអាធម នៅបុរីរំចេកអូឌឹម តាមបណ្តាយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដែលករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ពាក់ព័ន្ធនឹងករណីមួយនេះ ក៏មានបងប្អូនជាច្រើន រងចាំតាមដាន ដំណឹងរហូតមកដល់ពេលនេះ។ ជាក់ស្តែងក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Kalyta Koko គាត់បានបង្ហោះសារយ៉ាងខ្លីលើបណ្តាញសង្គមហ្វេសប៊ុក ខណៈពេលដែលគាត់នឹកឃើញរឿងរ៉ាវពាក់ព័ន្ធរបស់ប្អូនស្រីនិស្សិតពេទ្យ កំសត់ ដែលត្រូវបានគូរដណ្តឹងបា.ញ់សម្លា.ប់គ្មាញញើតដៃនោះ។ ...
កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០ អ្នកគាំទ្រ តារាសម្ដែង និង ជាពិធីការិនី ដ៏ល្បីប្រចាំ ប៉ុស្ត៍ទូរទស្សន៍ហង្សមាស គឺ កញ្ញា ប៉ែន ស្រីពេជ្រ បានភ្ជាប់ពាក្យជាមួយបុរសសង្ហាម្នាក់ ក្រោយស្គាល់គ្នាអស់រយៈពេល៥ឆ្នាំ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសប្រកបដោយភាពរីករាយ គ្រប់ៗគ្នា។ ពេលនោះ ស្រីពេជ្រ បានប្រាប់ថា “ពិធីភ្ជាប់ពាក្យ Sreypich...
ក្រោយគេមើលងាយសើចចំអកគ្រប់បែបយ៉ាងរួចមកបានធ្វើឲ្យអ្នកលក់ឡេល្បីឈ្មោះ អូនកា ខាំមាត់សង្កត់ចិត្តប្រឹងប្រែងរកស៊ីរហូតផ្លាស់ប្ដូរជីវិតខ្លួនឯងមានលុយឡានវីឡារស់នៅយ៉ាងស្កឹមស្កៃបើគិតជាទឹកប្រាក់មិនក្រោមខ្ទង់លានដុល្លារនោះទេ។ ស្រីស្អាត អូនកា បានបង្ហោះសារកាលពីថ្ងៃបុណ្យឆ្លងឆ្នាំសកល ថា៖”ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មីកាដូធំសំរាប់ខ្លួនឯងនិងគ្រួសារដែលខំពីអ្នកប្តីប្រពន្ធមិនថាហត់នឿយប៉ុណ្ណា អរគុណមនុស្សម្នាក់ដែរសើចចំអកមើលងាយ ថាខ្ញុំការហើយគ្មានអីសោះ ជាមនុស្សគ្មានសំណាងលក់ដូទាំងកូនខ្ចី ទាំងទំងន់ មិនដែលឃើញស្រណុកស្រួល ព្រោះខ្ញុំដឹងថាខ្លួនខ្ញុំត្រូវការអ្វី ខ្ញុំជាកូនគ្រួសារធម្មតា គ្មានផ្ទះស្រាប់ មាសស្រាប់ ពេជ្យស្រាប់ចាំតែស្រួលទេ តែសូមបញ្ជាក់បងទៀតផ្ទះអូនទិញផ្តាច់អត់បង់រំលោះទេបង”។ មួយវិញទៀត អូនកា សូមអរគុណចំពោះអ្នកដែលមើលងាយឲ្យខ្ញុំមានទឹកចិត្តប្រឹងប្រែងទ្វេរដង ហើយនេះគ្រាន់តែជាគោលដៅទី១របស់ខ្ញុំតែប៉ុណ្ណោះ ចាំមើលបន្តទៀត...
ជឿជាក់ថាមានបងប្អូនជាច្រើនប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីវត្តមានរបស់អ្នកនាង មាស សុជាតា ដែលជាភរិយារបស់លោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង សារព័ត៏មាន TVFB បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ។ អ្នកនាង បានបង្ហោះសារថា ““បែកគ្នា” ជាពាក្យពីរម៉ាត់ ហើយគ្មានអ្នកណាចង់និយាយពាក្យនេះទៅកាន់មនុស្សដែលខ្លួនស្រលាញ់នោះទេ តែពេលដែលឈឺចាប់ខ្លាំង ពាក្យនេះពិតជាងាយស្រួលក្នុងការនិយាយ មនុស្សខ្លះមិនយល់ពីការឈឺចាប់នេះទេ ព្រោះគេយល់ពីតែខ្លួនឯង ហើយគេក៏មិនបានយល់ពីតម្លៃនៃសេចក្តីស្រឡាញ់… ...
ភ្នំពេញ ៖ ជាការពិតណាស់ដែលមានបុរសនេសាទកំសត់មា្នក់ឈ្មោះ Khalid បង់សំណាញ់ដើម្បីរកត្រីទៅចិញ្ចឹមជីវិត។ ថ្ងៃមួយពេលកំពុងពិនិត្យមើលក្នុងសំណាញ់ គាត់បានធុំក្លិនស្អុយយ៉ាងខ្លាំងតាមរយៈខ្យល់មកពីចម្ងាយ។ ដោយការចង់ដឹងចង់ឃើញឱ្យប្រាកដ គាត់បានសំរេចចិត្តងាកមើលទូករបស់គាត់ម្តងទៀត ប៉ុន្តែគាត់មិនបានឃើញអ្វីទេ។តែគាត់បានឃើញវត្ថុចម្លែកម៉្យាងមើលទៅដូចជាដុំថ្មហើយបានជាប់នៅក្នុងសំណាញ់របស់គាត់។ ជាក់ស្ដែងគាត់មិនបានដឹងថាវាជាកំណប់ទ្រព្យដែលជាអំណោយពីមហាសមុទ្រនោះទេ ទោះជាយ៉ាងណាគាត់ក៏បានសម្រេចចិត្តយកវាទៅផ្ទះ។គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា គាត់កំពុងរៀបចំធ្វើដំណើរត្រលប់ទៅផ្ទះវិញ បន្ទាប់មកគាត់បានសារសំណាញ់ នៅពេលនោះក្លិនស្អុយក៏សាយភាយមក។ គាត់បានឱនមើលយ៉ាងជិតហើយឃើញវាជាប់ក្នុងសំណាញ់។ វាមានទំងន់ជាង ៦០ គីឡូក្រាម ខណៈដែលទូករបស់គាត់មានប្រវែងតែ ៦ ម៉ែត្រ។ គាត់បានព្យាយាមយ៉ាងអំណត់ដើម្បីយកដុំថ្មចម្លែកនោះដាក់នៅលើទូកហើយដឹកយកវាទៅផ្ទះ។...