(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ប្រទេសថៃបានជូនដំណឹងមកកម្ពុជា ពីការដែលខ្លួនអាចបើកទឹកទម្លា ក់មកកម្ពុជា ប៉ុន្តែមកដល់ពេលនេះមិនទាន់មានការវិវត្តអ្វីទេ។ថ្លែងក្នុងឱកាសចុះទៅកាន់តំបន់ដែលប្រជាពលរដ្ឋរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ នៅព្រលប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ សម្តេចបានបន្តថា បើថៃបើកទឹកទម្លា ក់មកកម្ពុជាមែន ខេត្តបន្ទាយមានជ័យ នឹងរ ង គ្រោះ ខ្លាំងជាងគេ។ ...
នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ តាមប្រភពព័ត៌មានបានឲ្យដឹងថា មកដល់ពេលនេះ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជន់លិចដល់សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈពេលកងកម្លាំងសង្គ្រោះបន្ទាន់ និងជំនាញផ្សេងៗជាច្រើនទៀត នៅតែបន្តជម្លៀសប្រជាពលរដ្ឋមកកាន់ទីសុវត្ថិភាពផងដែរ។ដោយលែកបើយោងតាមប្រភពពីហ្វេសបុកផេចរបស់ បង Sorn Sopheak-ស៊ន សុភក្រ្ត បានថតជាប់នៅហេតុការណ៍រថយន្តមួយគ្រឿងអណ្តែងតាមទឹក ខណៈពេលម្ចាស់សម្រេចចិត្តចេញពីរថយន្តហើយហែលទៅអោយគេជួយ ក្នុងនោះបងប្រុសបានបញ្ជាក់ថា: ទឹកលិចនៅខណ្ឌដង្កោ រហូតលិចឡាន អណ្តែតឡាន ព្រឹកនេះអាជ្ញាធរបន្តជួយសង្គ្រោះ និងចែកអំណោយជូនប្រជាពលរដ្ឋ៕...
ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០២០នេះ អនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយស គណៈកម្មាធិការអនុសាខាកាកបាទក្រហម ខណ្ឌមានជ័យ និង...
មហាជនជាច្រើន ក៏ដូចជា ហ្វេនៗ ពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីថ្ងៃទី ២៨ ខែវិច្ឆកា ឆ្នាំ ២០១៩ កន្លងទៅ លោក ប៉ែន ចំរុង បានសម្រេចចិត្តចូលរោងការហើយ ដោយ ភរិយា របស់លោក មានឈ្មោះ ហ៊ុន ម៉ាណេ។ ក្នុងនោះ គេឃើញមានការចូលរួមពីសំណាក់ភ្ញៀវចូលរួមយ៉ាងច្រើនកុះករ ទាំងអ្នកក្នុង និង ក្រៅសិល្បៈ...
យោងតាមការចេញផ្សាយរបស់ផេកផ្លូវការផ្ទាល់របស់ Cellcard បានអោយដឹងថាដើម្បីឆ្លើយតបទៅនឹងស្ថានភាពគ្រោះធម្មជាតិទឹកជំនន់អតិថិជនសែលកាតទាំងអស់ ដែលរស់នៅតំបន់រងគ្រោះ នឹងទទួលបាន អ៊ីនធើណិត 500MB និងការតេចេញក្នុងប្រព័ន្ធឥតគិតថ្លៃ ជារៀងរាល់សប្តាហ៍ ក្នុងអំឡុងពេលមួយខែពេញ ដើម្បីបន្តរក្សាទំនាក់ទំនងជាមួយក្រុមគ្រួសារបងប្អូនក្នុងគ្រាអាសន្ន ។ដោយនៅក្នុងនោះទាំងអស់គ្នាងាចតេទៅលេខ 1270 ចាប់ពីម៉ោង 12 យប់ ថ្ងៃទី 13 តុលា ដើម្បីទទួលយកការផ្ដល់ជូននេះ ខេត្តដែលរងផលប៉ះពាល់មានចំនួន១៧ខេត្ត មានដូចជាៈ ១....
មកដល់ពេលនេះការចូលរួមជាចំណែក នៃជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមបណ្តាខេត្តក្រុង ក្នុងប្រទេសកម្ពុជា កាន់តែបន្តមានឡើង។ក្នុងនោះ ខេត្តពោធិ៍សាត់ ក៏មានការចូលរួមយ៉ាងសស្រាក់សស្រាំពីអាជ្ញាធរ និង បងប្អូនប្រជាពលរដ្ឋ ក្នុងការបិរច្ចាគថវិកា និង ស្បៀងអារហារដល់អ្នករងគ្រោះ ដោយសារទឹកជំនន់ផងដែរ។ជាក់ស្តែង គេបានឃើញឧកញ៉ា ប៊ុនរតនា និង ភរិយាជាអតីតតារាសម្តែង និង ពិធីករ លី ឈី ក៏បានចូលរួមបរិច្ចាគជាអង្ករចំនួន ១០ តោន ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់នៅខេត្តពោធិ៍សាត់ ...
ដូចប្រិយមិត្តបានជ្រាបហើយថា កាលពីម្សិលមិញមានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយពី លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស បានបញ្ជាក់ថា: ពិតជាមានករណីសត្វក្រពើ រួចចេញពីអាងចិញ្ចឹមប្រាកដមែន រួចចំនួន១ក្បាល ដែលមានទម្ងន់ប្រមាណជាង៣០គីឡូក្រាម វាបានរួចនៅចន្លោះម៉ោងជាង៨ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នៅកសិដ្ឋានចិញ្ចឹមក្រពេីមួយកន្លែង ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ចំពោះមូលហេតុនៃការរួចចេញសត្វក្រពើនេះដែរ ម្ចាស់អាងក្រពើបានបញ្ជាក់ថា ទឹកជនលិចដល់អាង ប៉ុន្តែវានៅជាប់រនាំងដែកការពារមួយទៀត ហើយនៅពេលយប់នេះលោកនិងចាប់វាហើយ។...
ថ្មីៗនេះ មានការចាប់អារម្មណ៍មួយបានកើត បន្ទាប់ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជាជាច្រើនបានឃើញ Poster រឿងភាគថៃមួយមានចំណងជើងជាភាសាខ្មែរ «សន្យាស្នេហ៍សន្យាគំនុំ» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានរចនាឡើងដោយដាក់រូបប្រាសាទអង្គរវត្តខ្មែរនៅពីក្រោយជាផ្ទាំង Background ដែលប្រការនេះបានធ្វើឱ្យមហាជនខ្មែរផ្ទុះប្រតិកម្មសម្តែងការមិនពេញចិត្ត និង ចង់ដឹងពីចេតនាខាងភាគីទូរទស្សន៍ហេតុអ្វីរឿងថៃបែរជាមានដាក់រូបប្រាង្គប្រាសាទខ្មែរដ៏ល្បីល្បាញនេះ? ក្រោយមហាជនខ្មែរបានផ្ទុះប្រតិកម្មចំពោះរូប Poster រឿងថៃដែលមានដាក់រូបប្រាង្គប្រាសាទអង្គរវត្តខ្មែរ គេបានកត់សម្គាល់ឃើញស្ថានីយទូរទស្សន៍ថៃខាងលើក៏បានលុប Poster នោះចេញវិញ ដោយជំនួសនូវផ្ទាំង Poster ថ្មីដែលបានកែតម្រូវដករូបប្រាសាទអង្គរវត្ត ពោលគឺមានតែរូបតួអង្គសម្តែងតែប៉ុណ្ណោះ ។...
មណ្ឌលគីរី ទឹកដីនាប៉ែកឦសាននៃប្រទេសកម្ពុជា ស្ថិតនៅរយៈកម្ពស់ខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ដែលជាហេតុបង្កឱ្យអាកាសធាតុនៅទីនោះត្រជាក់ស្ទើរគ្រប់រដូវកាលខុសពីខេត្តនានានៅក្នុងប្រទេសកម្ពុជា ជាពិសេសគឺនៅចន្លោះចុងឆ្នាំ និងដើមឆ្នាំ ។ ដោយឡែកពេលនេះដោយសារតែកត្តាអាកាសធាតុប្រែប្រួលទទួលរងឥទ្ធិពលព្យុះបន្តបន្ទាប់ បានធ្វើឱ្យព្រឹកថ្ងៃទី ១៦ តុលា ២០២០ នេះខេត្តមណ្ឌលគីរីចុះអ័ព្ទបែកផ្សែងយ៉ាងចម្លែកស្ទើរតែមើលមិនឃើញផ្លូវទៅហើយ ។ តាមទំព័រហ្វេសប៊ុកផេករបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហោះទិដ្ឋភាពជាច្រើនសន្លឹកនៅខេត្តមណ្ឌលគីរី មេឃបានចុះអ័ព្ទស្ទើរគ្រប់ទីកន្លែង ដែលធ្វើឱ្យអាកាសធាតុនៅទីនោះកាន់តែត្រជាក់ថែមទៀតជាមួយនឹងតំណក់ទឹកសន្សើម ។ ដូច្នេះក៏សូមឱ្យបងប្អូនប្រជាពលរដ្ឋថែរក្សាសុខភាពឱ្យបានល្អ ក្នុងអំឡុងពេលដែលប្រទេសកម្ពុជាកំពុងតែប្រឈមនឹងបញ្ហាគ្រោះធម្មជាតិ ពិសេសខេត្តដែលមានអាកាសធាតុត្រជាក់បែបនេះ ៕...
មនុស្សរាប់ពាន់បានប្រមូលផ្គុំគ្នានៅទីក្រុងបាងកក ដើម្បីបង្ហាញពីកំហឹង និងការប្រឆាំងរបស់ពួកគេកាន់តែពុះកញ្ជ្រោលខ្លាំងឡើង ខណៈរដ្ឋាភិបាលថៃបានប្រកាសពីវិធានការណ៍បន្ទាន់ ឬការប្រកាសអាសន្នក្នុងទីក្រុងបាងកក ដើម្បីហាមឃាត់ការប្រមូលផ្តុំចាប់ពីមនុស្ស ០៥នាក់ ឬច្រើនជាងនេះ ដើម្បីព្យាយាមបញ្ចប់ការតវ៉ា ដែលបានបន្តអូសបន្លាយអស់រយៈពេល ០៣ខែមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០។ បាតុករប្រមាណ ១ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយស្រែកខ្លាំងៗថា «ប្រាយុទ្ធចេញទៅ» និង «ដោះលែងមិត្តភក្តិរបស់យើង»...