កំសាន្ត&ប្លែកៗ
ឱ្យរាងថ្ងៃក្រោយ!! ចាប់ខ្លួនមន្ដ្រីពន្ធនាគារម្នាក់ ខាងរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ ដោយសារតែ…

មន្ដ្រីពន្ធនាគារនៅខេត្តកណ្ដាលម្នាក់ ឈ្មោះ តុង ដារ៉ា ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលចាប់ខ្លួន ក្រោយទទួលបានបណ្ដឹងពីប្រជាពលរដ្ឋ ដែលអះអាងថា បុគ្គលរូបនេះបានបោកប្រាស់គេ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តកណ្ដាលបានឲ្យដឹងថា បន្ទាប់ពីចាប់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្ដាល ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ហើយត្រូវតំណាងអយ្យការអមសាលាដំបូងសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៉ើបសួរ ដើម្បីបន្ដនីតិវិធី។
លោក ទិន សុចិត្រា អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក ពេជ្រ ម៉ារ៉ែន ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទ តុង ដារ៉ា ជាមន្ដ្រីពន្ធនាគារ ដាក់ពន្ធនាគារជាបណ្ដោះអាសន្នរួចផងដែរ។
គួរជម្រាបថា លោក តុង ដារ៉ា ជាមន្ត្រីពន្ធនាគារខេត្តកណ្ដាល ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះម្នាក់
ពីបទឆបោក ក្រោយទទួលប្រាក់របស់គេ ដើម្បីរត់ការដោះលែងមនុស្សចេញពីពន្ធនាគារ ប៉ុន្តែលោក តុង ដារ៉ា មិនបានធ្វើតាមការចង់បានរបស់គេឡើយ ហើយលុយក៏មិនព្រមសងគេវិញទៀត។
លោក តុង ដារ៉ា ត្រូវបានគេស្គាល់ថា ជាមន្ត្រីពន្ធនាគារ ដែលល្បីខាងផ្នែករត់ការដោះលែងមនុស្សចេញពីពន្ធនាគារ មិនថារឿងតូច ឬរឿងធំ ឬរឿងកម្រិតណាក៏ដោយ ក៏លោក តុង ដារ៉ា
ធ្វើការឃុបឃិតជាមួយមនុស្សពាក់ព័ន្ធមួយចំនួនផ្សេងទៀត ដើម្បីសូកលុយកាក់ ក្នុងការរត់ការដោះលែងមនុស្ស ចេញពីពន្ធនាគារ ដែលសកម្មភាពនេះ ត្រូវបានអ្នកដឹងរឿងច្បាស់បានប្រាប់ថា គេធ្វើឡើងយូរមកហើយគ្រាន់តែភ្លាត់ស្នៀតម្ដងតែប៉ុណ្ណោះ៕

-
កំសាន្ត&ប្លែកៗ5 months ago
អាសូរណាស់ ! នារីម្នាក់ទើបសម្រាលកូនដោយការវះកាត់បាន១១ថ្ងៃ បែរជា ស្លា ប់ចោលប្តីនិងកូន ដោយសារតែ….
-
កំសាន្ត&ប្លែកៗ5 months ago
ថាមែនៗ!! ទីបំផុតល្បែងស៊ីសងតាម អនឡាញ ខេនណូ KENO ONLINE ត្រូវបានបិទទូទាំងប្រទេស 👏👏
-
កំសាន្ត&ប្លែកៗ5 months ago
ទាយអីចេះខុស ក្រោយត្រូវគ្នាយប់មិញរួច ស្រាប់តែប្រូសូនី បង្ហោះសារបែបនេះថា
-
កំសាន្ត&ប្លែកៗ4 months ago
ទីបំផុត ស្វាមី អ្នកនាង ធី សុវណ្ណថា ចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺ ភរិយារបស់ខ្លួនហើយ ដោយប្រាប់យ៉ាងច្បាស់ ថា…
-
កំសាន្ត&ប្លែកៗ4 months ago
អាណិតណាស់! ក្មេង១ខួបដើរវង្វេ ងចូលព្រៃបាត់៥ថ្ងៃ ពេលរកឃើញនៅមានជីវិត តែអ្វីជាប់តាមខ្លួន អាណិតខ្លោចចិត្ត
-
កំសាន្ត&ប្លែកៗ4 months ago
ពិតជាកម្រណាស់! ធ្លាប់ជិះកង់ឌុបគ្នាទៅរៀនកាលកុមារភាព បែកគ្នា២៧ឆ្នាំ ជីវភាពខុសគ្នា តែនៅរាប់អានគ្នាជានិច្ច…
-
កំសាន្ត&ប្លែកៗ4 months ago
ក្តុកក្តួល! នេះជាទីតាំង ដែលគេយកអ្នកចម្រៀង ប៉ែន រ៉ន មកស ម្លា .ប់ នៅឯ….
-
កំសាន្ត&ប្លែកៗ4 months ago
ជួយស៊ែរផង! កូនខ្មែរម្នាក់ទៀតហើយ ដែលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិច ហើយក៏ជាកូនរបស់តារាសម្តែងជើងចាស់ម្នាក់គឺ….