កំសាន្ត&ប្លែកៗ
ស្លុតចិត្ត ឲ្យចំណីវាស៊ីពេលគ្មានចំណីពេលដឹងលទ្ធផលចុងក្រោយរបស់បុរសដែលយកក្រពើយក្សធ្វើជាមិត្តរាប់ឆ្នាំ ធ្លាប់តែឲ្យចំណីវាស៊ីពេលគ្មានចំណីវាក៏……(មានវីដេអូ)

សត្វក្រពើ គឺជាពេជ្ឈឃាតជាប់លំដាប់កំពូល ក្នុងចំណោមសត្វសាហាវផ្សេងៗទៀត ហើយមនុស្សគ្រប់គ្នា មិនមាននរណាម្នាក់ដែលថា មិនខ្លាចវានោះទេ ជាពិសេសនៅឥណ្ឌូណេស៊ីឧស្សាហ៍មានត៌មានអំពីករណីសត្វក្រពើស៊ីមនុស្សណាស់ ដោយសារតែលេចឮព័ត៌មានបែបនេះញឹកញាប់ពេក អ្នកភូមិដែលរស់ទៅតាមដងទន្លេ Lam Klong តែងតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះខ្លាចក្រែងដន្យ មិនបានប្រយ័ត្នអាចត្រូវសត្វក្រពើប្រមាញ់ជាចំណីក៏ថាបាន។
ប៉ុន្តែពេលខ្លះ សត្វក្រពើដែលប្រៀបដូចជា អ្នកប្រមាញ់ឈាមត្រជាក់ទាំងនោះ អាចក្លាយជាមិត្តនឹងមនុស្សក៏មាន ដូចជាករណីរបស់បុរសជនជាតិឥណ្ឌូនេស៊ីម្នាក់នេះអញ្ចឹង គាត់ជាមួយនឹងក្រពើយក្សរបស់គាត់ គឺបានបង្កើត ការភ្ញាក់ផ្អើលពាសពេញបណ្តាញសង្គម ទូទាំងពិភពលោក។យោងតាមគេហទំព័រ Banga Post នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថាបុរសម្នាក់ឈ្មោះ Ambo អាយុ ៥៤ឆ្នាំ រស់នៅក្នុងតំបន់ Gunung Tung សង្កាត់Muangtang
ភាគខាងកើតខេត្ត Kalimantan ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើកោះ Borneo ផ្ទះរបស់ពូ Ambo មានទីតាំង នៅតាមដងទន្លេ Mura GunTong តំបន់នោះសំបូរទៅដោយសត្វក្រពើ ហើយមួយក្បាលនៅក្នុងចំណោមពួកក្រពើនោះ គឺជាមិត្តរបស់ពូ Ambo។ ពូ Ambo ដាក់ឈ្មោះឲ្យមិត្តជាទីស្រឡាញ់គាត់ថា Riska វាជាក្រពើយក្សប្រវែង ៤ម៉ែត្រ ជាមួយនឹងធ្មេញថ្គាមដ៏មានអានុភាព ដែលអាចកំទេចឆ្អឹងមនុស្សយ៉ាងងាយដោយគ្រាន់តែ ទំពារមួយក្រឹបតែប៉ុណ្ណោ ។
ទោះបីវាជាសត្វព្រៃ កាចសាហាវប៉ុណ្ណាក៏ដោយ ប៉ុន្តែRiska មិនដែលវាយប្រហារពូ Ambo សូម្បីតែម្តង វានឹងលោកពូ Ambo ស្គាល់គ្នាអស់រយៈពេលច្រើនឆ្នាំមកហើយ។ ជារៀងរាល់ថ្ងៃ Riska តែងតែហែលមកលេងពូ Ambo មិនមានថ្ងៃណាដែលគេមិនមកជួប ពូ Ambo ទេ។ នៅពេលដែលគាត់បានឃើញ Riska ហែលមកពេលខ្លះពូ Ambo ក៏បានយកចំណីទៅឲ្យវាស៊ី ឬនៅពេលដែលគាត់ចេញទៅរកត្រី ឬធ្វើកិច្ចការអ្វីមួយវានឹងមកហែលក្បែរៗទូករបស់គាត់។
រឿងរ៉ាវរបស់ពូ Ambo និង Riska ត្រូវបានផ្សាយតាមបណ្តាញយូធូប Nyanman CHANNEL ដែលឥឡូវនេះវីដេអូនោះ មានចំនួនអ្នកចុចមើលជាង ៥,៤៧លានដងហើយ។ វីដេអូនោះ បានចាក់បង្ហាញអំពីក្រពើយក្សដ៏ធំមួយកំពុងតែហែលទឹកនៅក្បែរទូក ខណៈពេលដែលលោកពូ Ambo ដាក់មាន់ឲ្យវាស៊ី។ពូ Ambo បាននិយាយថា Riska ចូលចិត្តពន្លឺព្រះអាទិត្យណាស់ ដូច្នេះសូមបកត្រឡប់ទៅនិយាយពី ដើមកំណើតនៃទំនាក់ទំនងនេះវិញ។
កាលពីច្រើនឆ្នាំមកហើយ ខណៈដែលពូ Ambo កំពុងចែវទូកត្រឡប់ទៅផ្ទះវិញពេលនោះមានកូនក្រពើប្រវែងប្រហែល ១ម៉ែត្រ បានហែលចុះ ហែលឡើងនៅក្បែរទូករបស់គាត់ ដោយសារតែវានៅតូច លោកពូ Ambo គិតថា វាមិនអាចបង្កភាពគ្រោះថ្នាក់អ្វីចំពោះគាត់ទេ ដូច្នេះគាត់ក៏បន្តតំណើរធម្មតា និងមិនបានដេញវានោះទេ ដោយទុកឲ្យវាហែលតាមទូករបស់គាត់រហូតទាល់តែដល់ផ្ទះ។ចាប់ពីថ្ងៃនោះមក កូនក្រពើតូចតែងតែមកបង្ហាញខ្លួនឲ្យគាត់ឃើញជារៀងរាល់ថ្ងៃ
រហូតដល់វាធំពេញវ័យ ហើយមានមនោសញ្ចេតនាជាមួយលោកពូ Ambo ដូចសព្វថ្ងៃនេះ។ ពូ Ambo បាននិយាយថាគាត់អាណិត នឹងស្រលាញ់ Riska ដូចជាកូនរបស់គាត់អញ្ចឹង គាត់អាចប៉ះពាល់អាចត្រដុសអង្អែលខ្នងរបស់វាបាន ដោយមិនបារម្ភថាវានឹងធ្វើបាបគាត់នោះទ។ «ខ្ញុំមិនដែលគិតថានៅក្នុងជីវិតនេះ ខ្ញុំនឹងមានមិត្តជាសត្វក្រពើទេ! វាពិតជាចម្លែកណាស់! ប៉ុន្តែខ្ញុំគិតថា ប្រហែលជានិស្ស័យហើយ ព្រោះវាដូចជាមានវិចារណញ្ញាណថាស្គាល់យូរណាស់មកហើយ
សម្រាប់ Riska មិនថាខ្ញុំទៅទីណាទេ វាតែងតែទៅតាមខ្ញុំជានិច្ច » នេះជាសម្តីរបស់ពូ Ambo ។អ្នកភូមិនៅតំបន់នោះ នរណាៗក៏ដឹងច្បាស់ពីទំនាក់ទំនងរវាងពូ Ambo និង Riska ដែរ។ ពូ Ambo បានស្នើសុំឱ្យអ្នកភូមិទាំងអស់កុំធ្វើបាប Riska ប្រសិនឃើញវាងើបចេញពីទឹក ហើយមកជិតទូកនោះបានន័យថា វាឃ្លានហើយ ដូច្នេះគ្រាន់តែបោះចំណីអាហារឲ្យវាស៊ីទៅបានហើយ។ ពេលខ្លះនៅពេលដែល Riska បានឃើញអ្នកនេសាទត្រឡប់មកពីនេសាទវិញ វានឹងមកជិតទូក ហើយសុំត្រីដើម្បីធ្វើជាអាហារ។
ពូ Ambo បានបន្ថែមទៀតថា បើ Riska វាមកសុំចំណី សូមឲ្យអ្នកភូមិបោះឲ្យវាស៊ីទៅបានហើយ កុំទៅជិត និងលេងជាមួយវាអី ព្រោះថាទោះវាវាជាមិត្តនឹងមនុស្សយ៉ាងណាក៏ដោយ វាក៏នៅតែជាសត្វក្រពើដែរ ដូច្នេះយើងត្រូវតែប្រយ័ត្នខ្លួនគ្រប់ពេលវេលា៕

-
កំសាន្ត&ប្លែកៗ3 months ago
អាសូរណាស់ ! នារីម្នាក់ទើបសម្រាលកូនដោយការវះកាត់បាន១១ថ្ងៃ បែរជា ស្លា ប់ចោលប្តីនិងកូន ដោយសារតែ….
-
កំសាន្ត&ប្លែកៗ4 months ago
ថាមែនៗ!! ទីបំផុតល្បែងស៊ីសងតាម អនឡាញ ខេនណូ KENO ONLINE ត្រូវបានបិទទូទាំងប្រទេស 👏👏
-
កំសាន្ត&ប្លែកៗ3 months ago
ទាយអីចេះខុស ក្រោយត្រូវគ្នាយប់មិញរួច ស្រាប់តែប្រូសូនី បង្ហោះសារបែបនេះថា
-
កំសាន្ត&ប្លែកៗ3 months ago
រន្ធត់ណាស់ ! ឡានធំបុកជាមួយឡានសាំយ៉ុង ទាំងព្រលឹម បណ្ដាលអោយមនុស្ស២នាក់….
-
កំសាន្ត&ប្លែកៗ3 months ago
ទីបំផុត ស្វាមី អ្នកនាង ធី សុវណ្ណថា ចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺ ភរិយារបស់ខ្លួនហើយ ដោយប្រាប់យ៉ាងច្បាស់ ថា…
-
កំសាន្ត&ប្លែកៗ3 months ago
ក្តុកក្តួល! នេះជាទីតាំង ដែលគេយកអ្នកចម្រៀង ប៉ែន រ៉ន មកស ម្លា .ប់ នៅឯ….
-
កំសាន្ត&ប្លែកៗ3 months ago
ញាក់សាច់ ! ស្ទើរមិនគួរឲ្យជឿថា ស្វាមី សួស វីសា ពូកែថតរូបបែបនេះសោះ មើលទៅឃើញស្គមហើយ ខ្ពស់ស្រឡះ ទៀត ដល់ថ្នាក់ សួស វីសា លាន់មាត់បែបនេះ ថា…
-
កំសាន្ត&ប្លែកៗ2 months ago
អាណិតណាស់! ក្មេង១ខួបដើរវង្វេ ងចូលព្រៃបាត់៥ថ្ងៃ ពេលរកឃើញនៅមានជីវិត តែអ្វីជាប់តាមខ្លួន អាណិតខ្លោចចិត្ត