កំសាន្ត&ប្លែកៗ
សូមប្រុ ងប្ រយ័ ត្ន! កាប់យកសត្វដង្កូ វដួង ក្នុងដើមត្នោត យកមកបំពងខ្លាញ់ហូបជាមួយបាយ ស្រាប់តែពុ លមនុស្ស០៤នាក់ មានម្នាក់ស្ល ា ប់

ព្រះវិហារ: នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង០០នាទីល្ងាច មានករណីប្រជាពលរដ្ឋចំនួន៤នាក់ បាននាំគ្នាដើរទៅកាប់យកសត្វដង្កូវដួង ដែលនៅក្នុងដើមត្នោត យកមកបំពងខ្លាញ់ហូបជាមួយបាយ ស្រាប់តែមានអាការពុលល្ងីល្ងើ និងរាគ បណ្តាលឲ្យស្ល ាប់ម្នាក់ ស្ថិតនៅក្នុងភូមិសែនគង់ ឃុំចម្រើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។ជនរងគ្រោះចំនួន៤នាក់៖ ១-ឈ្មោះ ម៉ៅ លាន ភេទប្រុស អាយុ២៨ឆ្នាំ ( ស្ល ា ប់) ,២-ឈ្មោះ ប៉ុយ វីន ភេទប្រុស អាយុ២៨ឆ្នាំ៣-ឈ្មោះ ឌឹម សុភា ភេទប្រុស អាយុ១៥ឆ្នាំ, ៤-ឈ្មោះ ប្រាជ្ញ ពិសី ភេទប្រុស អាយុ៩ឆ្នាំ ។
ដំណើរនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំងបួននាក់ខាងលើនោះ បាននាំគ្នាទៅកាប់ដួងនៅក្នុងដើមត្នោត បានប្រហែល១គីឡូក្រាម រួចនាំគ្នាយកទៅបំពងខ្លាញ់ ហើយយកទៅហូបជាមួយនឹងបាយទាំង៤នាក់ ។ ក្រោយពេលហូបបាយរួច បានប្រហែលជា២ម៉ោងទាំង៤នាក់នោះ ស្រាប់តែមានអាការធ្វើទុក្ខក្នុងខ្លួន បណ្តាលឲ្យល្ងីល្ងើ និងរាគអាចម៍ទាំងបួននាក់ ។ ពេលនោះឈ្មោះ ប៉ុយ វីន ឈ្មោះ ប្រាជ្ញ ពិសី និងឈ្មោះ លឹម សុភាព បានយកផ្លែក្រូចឆ្មារច្របាច់ដាក់នឹងទឹកក្តៅផឹកបន្សាប ។
ដោយឡែកឯឈ្មោះ ម៉ៅ លាន មិនបានផឹកទឹកក្រូចឆ្មារបន្សាបដូចគេនោះទេ លុះរហូតមកដល់វេលាម៉ោង២និង០០នាទីយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ទើបនាំយកមកមណ្ឌលសុខភាពចម្រើន ប៉ុន្តែមិនទាន់ទាំងដល់មណ្ឌលសុខភាពនោះផង ជនរងគ្រោះបានដាច់ខ្យល់ស្ល ា ប់បាត់នៅតាមផ្លូវ ។មូលហេតុ៖ បណ្តាលមកពីពុលដង្កូវដួង ដែលកាប់យកមកពីក្នុងដើមត្នោត ។ក្រោយពេលកើតហតុ សមត្ថកិច្ចជំនាញនៅមូលដ្ឋានបានចុះទៅពិនិត្យ ធ្វើកោសល្យវិច័យសាកសព រួចបានបញ្ជាក់ថា ជនរងគ្រោះស្ល ា ប់ដោយសារ ពុលដង្កូវដួងនោះពិតប្រាកដមែន ។ ហើយក្រុមគ្រួសារបានរៀបចំធ្វើបុណ្យស ពតាមប្រពៃណី៕

-
កំសាន្ត&ប្លែកៗ4 months ago
អាសូរណាស់ ! នារីម្នាក់ទើបសម្រាលកូនដោយការវះកាត់បាន១១ថ្ងៃ បែរជា ស្លា ប់ចោលប្តីនិងកូន ដោយសារតែ….
-
កំសាន្ត&ប្លែកៗ5 months ago
ជីវិតថ្លៃ! បាត់ខ្លួន ២ ឆ្នាំ ស្រាប់តែឃើញអណ្តែតនៅលើផ្ទៃទឹកសមុត្រ ហើយនៅមានជីវិ តទៀត ពេលសួរនាំក៏ប្រាប់ថា… (មានវីដេអូ)
-
កំសាន្ត&ប្លែកៗ4 months ago
ថាមែនៗ!! ទីបំផុតល្បែងស៊ីសងតាម អនឡាញ ខេនណូ KENO ONLINE ត្រូវបានបិទទូទាំងប្រទេស 👏👏
-
កំសាន្ត&ប្លែកៗ4 months ago
ទាយអីចេះខុស ក្រោយត្រូវគ្នាយប់មិញរួច ស្រាប់តែប្រូសូនី បង្ហោះសារបែបនេះថា
-
កំសាន្ត&ប្លែកៗ3 months ago
ក្តុកក្តួល! នេះជាទីតាំង ដែលគេយកអ្នកចម្រៀង ប៉ែន រ៉ន មកស ម្លា .ប់ នៅឯ….
-
កំសាន្ត&ប្លែកៗ3 months ago
ទីបំផុត ស្វាមី អ្នកនាង ធី សុវណ្ណថា ចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺ ភរិយារបស់ខ្លួនហើយ ដោយប្រាប់យ៉ាងច្បាស់ ថា…
-
កំសាន្ត&ប្លែកៗ4 months ago
រន្ធត់ណាស់ ! ឡានធំបុកជាមួយឡានសាំយ៉ុង ទាំងព្រលឹម បណ្ដាលអោយមនុស្ស២នាក់….
-
កំសាន្ត&ប្លែកៗ4 months ago
ញាក់សាច់ ! ស្ទើរមិនគួរឲ្យជឿថា ស្វាមី សួស វីសា ពូកែថតរូបបែបនេះសោះ មើលទៅឃើញស្គមហើយ ខ្ពស់ស្រឡះ ទៀត ដល់ថ្នាក់ សួស វីសា លាន់មាត់បែបនេះ ថា…