Connect with us

កំសាន្ត&ប្លែកៗ

ជួយស៊ែរលើទឹកចិត្តគាត់ផង! ជនជាតិជប៉ុន២ រូបនេះហើយ ជួយសាងសង់សាលារៀន និងជួយអភិ រក្សប្រាសា ទបុរា ណឲ្យខ្មែរពេញទំ ហឹ ង..

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជា៖ ប្រជាជនកម្ពុជាសុទ្ធតែបានដឹងថាជប៉ុនជាប្រទេសផ្ដល់ជំនួយដ៏សំខាន់មួយសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសទៅលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធការអប់រំការអភិរក្សជាដើម ។ តែយើងមិនដែលបានធ្លាប់លឺឬស្គាល់ជនជាតិជប៉ុនដែលជាបុគ្គលដ៏សំខាន់ ដែលបានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត និងទ្រព្យសម្បត្តិជួយដល់ប្រជាជន និងប្រទេសកម្ពុជាឡើង។ តទៅនេះសូម បង្ហាញមុខលោកតា និងលោកយាយ ជប៉ុន ២រូប តែងជួយកម្ពុជារហូតមក ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១ . លោក សាស្រ្តាចារ្យ Takeshi Nakagawa លោកសាស្រ្តាចារ្យ Takeshi Nakagawa បានដឹកនាំក្រុមរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការថែរក្សាការពារ ប្រាសាទអង្គរដែល បង្កើតឡើងដំបូងនៅ ឆ្នាំ១៩៩៤ និងបានអនុវត្តនូវគម្រោងអភិរក្សតំបន់ប្រវត្តិសាស្រ្តអង្គរ ព្រមទាំងបានចូលរួមក្នុងកិច្ចការ ជួសជុលបណ្ណាល័យខាងជើង នៃប្រាសាទអង្គរវត្ត ប្រាសាទសួព្រ័ត្រ និងប្រាសាទបាយ័ន។ ប់ពីឆ្នាំ២០០៥ គម្រោងជួសជុលប្រាសាទបាយ័នត្រូវបានអនុវត្តរួមគ្នាជាមួយអាជ្ញាធរជាតិអប្សរាក្រោមឈ្មោះ JASA ហើយ តាមរយៈ គម្រោងជួលជុលរួមគ្នានេះ គឺបានចូលរួមបង្កើនសមត្ថភាពអ្នកបច្ចេកទេសជាច្រើនរូប ។ លោកសាស្រ្តាចារ្យ ក៏បាន ធ្វើការស្រាវជ្រាវបឋមលើប្រាសាទព្រះវិហារ និងការអភិរក្សតំបន់សំបូរព្រៃគុកទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារកិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទបុរាណនៅកម្ពុជាអស់ជាង ២០ឆ្នាំ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ លោកសាស្រ្តា ចារ្យ Takeshi Nakagawa ជាសហប្រធានគម្រោងជប៉ុន-អប្សរាការពារប្រាសាទអង្គរ (JASA)បានទទួលលិខិសរសើររបស់ រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលជាការលើកទឹកចិត្តចំពោះលោកសាស្រ្តាចារ្យ ទៅលើការថែរក្សាបេតិកភណ្ឌកម្ពុជាការអភិវឌ្ឍ ធនធានមនុស្ស និងការពង្រឹងចំណងមិត្តភាពរវាងជប៉ុននិងកម្ពុជា។ គួរបញ្ចាក់ផងដែរថាលោកគឺសាស្រ្តាចារ្យ TakeshiNakagawa គឺជាស្ថាបត្យករដ៏លេចធ្លោ និងជាសាស្រ្តាចារ្យកិត្តិយសនៃសាកលិវទ្យាល័យ វ៉ា សេដា នៅប្រទេសជប៉ុន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២.លោកយាយ Osanai Mieko បច្ចុប្បន្ននេះ លោកយាយ Osanai Mieko មានអាយុ៨៩ឆ្នាំ ជាស្ថាបនិកអង្គការ JAPAN TEAM OF YOUNG HUMAN POWER ( JHP ) បានជួយកសាងសាលារៀនចំនួន ៣៤៧ខ្នងដល់កម្ពុជាចាប់តាំងពី ឆ្នាំ១៩៩៣ មកម៉្លេះ។ លោកយាយ Osanai Mieko ក៏បានជួយប្រទេសផ្សេងៗជាច្រើនទៀត។ លោកយាយបានកសាងសាលារៀនកន្លែងជ្រោកកោនសម្រាប់ ជនភៀសខ្លួន ដោយសារសង្គ្រាមដូចជាប្រទេសនៅក្នុងទ្វីបអាហ្វ្រិកនេប៉ាល់ ឡាវ ឥណ្ឌា អ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន ជាដើម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំនោមប្រទេសផ្សេងៗទៀតដែលលោកយាយបាន លះបង់ ទាំងកម្លាំងកាយ កម្លាំងចិត្តនិង ទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីជួយដល់ប្រជាជនខ្មែរ ឱ្យរួចផុតពីបន្ទាត់ក្រីក្រតាមរយៈវិស័យអប់រំ។ ក្រៅពីជួយសាងសង់សាលារៀនរាប់រយខ្នងដោយបានបំពាក់បរិក្ខារួចជាស្រេចនេះលោកយាយបានចូលរួមចំណែកកសាងនូវ ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅកម្ពុជាដូចជាកសាងផ្លូវ ប្រព័ន្ធទំនប់ការពារទឹកជំនន់លូប្រព័ន្ធទឹកស្អាតអណ្ដូង ជាពិសេសជួយផ្ដល់ជាសំភារៈផ្សេងៗ ដែលប្រជាជនកម្ពុជាកំពុងត្រូវការ និងតម្រូវការចាំបាច់នាពេលបច្ចុប្បន្ននេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trending

Copyright © 2020