Connect with us

កំសាន្ត&ប្លែកៗ

ថាមែនៗ!! ដំបូងក្លាហានណាស់ តែដល់ឮអស់ខ្ទង់ ៤ ទៅ ៥ពាន់ដុល្លារ មានអីដាក់មេប្រូចបាត់ ទុកឲ្យម្ចាស់រថយន្តធ្វើខ្លួនឯងដដែល

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសម្នាក់បើកម៉ូតូសណ្ដោងរ៉ឺម៉កក្នុងល្បឿនលឿន ហើយគ្មានការប្រុងប្រយ័ត្ន​ ក៏វាក់អើជាមួយរថយន្ត១គ្រឿង ក៏គេចក៏ជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបទំហឹង បណ្ដាលឲ្យផុងគូថ ព្រមទាំងបែកស្តុបក្រោយ និងកំពិត​ទ្វារ​យ៉ាងដំណំ កាលពីម៉ោង៦ល្ងាច​ ថ្ងៃទី៦​ ខែមករា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ូតូរ៉ឺម៉កជួលដឹកអីវ៉ាន់ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ អត់ស្លាកលេខ អ្នកបើកបរ មិនត្រូវបានស្គាល់ឈ្មោះទេ និងបានរត់គេចខ្លួនបាត់ ក្រោយពីជាងវាយតម្លៃការជួសជុលអស់ច្រើនពេក​។ រថយន្តស៊េរីទំនើប ម៉ាក Land Cruiser GXR V-6 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BB-7273 ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាម​ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុ បុរសនោះ បានបើកបរម៉ូតូសណ្ដោងរ៉ឺម៉កធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន ដោយពុំដឹងជាប្រញ៉ាប់ទៅណានោះទេ ហើយគ្មានការប្រុងប្រយ័ត្ន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុស្រាប់​តែវាក់ជាមួយរថយន្ត ១គ្រឿងផ្សេងទៀត ហើយខំគេចចេញពីរថយន្តនោះ ក៏ជ្រុលទៅបុក​រថយន្តម៉ាក Land Cruiser ខាងលើ ដែលចតស្ងៀម នៅលើចិញ្ចើមផ្លូវពេញទំហឹង បណ្ដាលឲ្យរងការខូចខាតតែម្ដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពេលកើតហេតុភាគីទាំង ២ និយាយសម្រួលគ្នា ក៏ត្រូវខាងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ចុះទៅធ្វើការវាស់វែង និង​នាំយកទៅកាន់ប៉ុស្តិ៍ ដើម្បីដោះស្រាយគ្នាបន្ត និងបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយទៅដល់ប៉ុស្តិ៍ និងមានការសម្របសម្រួលគ្នា បុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបានយល់ព្រមជួសជុលរថយន្តសងឲ្យដូចដើមវិញ​។ ចំណែកឯម្ចាស់រថយន្ត ក៏បានយល់ព្រមដែរ តែស្នើ​សុំឲ្យនគរបាល ជួយធ្វើកិច្ចសន្យា ឲ្យបានត្រឹមត្រូវ និងហៅជាងមកវាយតម្លៃពីទំហំទឹកប្រាក់ ក្នុងការជួសជុលអស់ប៉ុន្មានសិន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trending

Copyright © 2020