Connect with us

កំសាន្ត&ប្លែកៗ

អស្ចារ្យមែន! បុរាណវិទូថា ផ្នូរស ម្ងាត់ព្រះបាទសូរ្យវ រ្ម័នទី២ នៅកំពូលអង្គរ ជាប់ពា ក់ព័ន្ធនឹងនឹងច ក្រវាឡ (មានវីដេអូ)

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

KHB/សៀមរាប៖ «សមរាត្រី» ជាក់ស្តែងនាខែកញ្ញា ឆ្នាំ២០១៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា វេលារសៀលម៉ោង ២៖២១នាទីម៉ោងសកល ដែលត្រូវនឹងវេលានៅស្រុកខ្មែរ នាយប់ម៉ោង ៩៖២១នាទី ប៉ុន្តែព្រឹត្តការណ៍ នៃព្រះអាទិត្យរះទ្បើងតាម និង ចំកំពូលកណ្តាលប្រាសាទអង្គរវត្ត នឹងកើតទ្បើងនៅព្រឹកព្រលឹមស្រាងៗនាថ្ងៃបន្ទាប់ ពោលគឺថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦។ ជាការសង្ខេបមកវិញ ការរះឡើង នៃព្រះអាទិត្យតាម និងចំលើកំពូលកណ្តាលរបស់អង្គរវត្ត មិនមែនជារឿងចៃដន្យ ឬ ជាអ ព្ភូតហេតុនោះទេតែជាការគិតគូរតាមក្បួនតារាសាស្ត្រយ៉ាងត្រឹមត្រូវរបស់ស្ថាបត្យករខ្មែរនាសម័យអង្គរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងមួយឆ្នាំៗ មានខែខ្លះថ្ងៃវែងជាងយប់ ហើយខែខ្លះទៀតយប់វែងជាងថ្ងៃ ប៉ុន្តែក្នុងនោះមានខែពីរ ដែលពេលយប់ និងថ្ងៃមានរយៈពេលស្ទើរតែស្មើគ្នានោះ គឺនៅពេលព្រះអាទិត្យគោចរបាន ១៨៩ថ្ងៃម្តង ដែលត្រូវនឹងថ្ងៃទី២០ ឬ ២១ ខែមីនា និងពេលដែលព្រះអាទិត្យគោចរបាន ១៧៦ថ្ងៃម្តងទៀត ដែលត្រូវនឹងថ្ងៃទី២១ ឬ២២ ខែកញ្ញា។ បើនិយាយពីបាតុភូត Equinox ដោយគន់គូរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមក្បួ នតារាសា ស្ត្រ និងលោកធាតុវិទ្យានេះហើយដែលស្ថាបត្យករបុរាណកសាងអង្គរវត្ត ឲ្យឆ្លុះប្រៀ បនឹងចក្រវាឡផង និងវដ្តសង្សាររបស់ចក្រវាទ្បផង ដោយយកប្រាង្គកណ្តាល នៃអង្គរវត្តជាគោលកណ្តាល និងជាចំណុចសូន្យសម្គាល់គោចររបស់ព្រះអាទិត្យ។ ក្នុងរវាង ១៨៩ថ្ងៃ និងបន្ត ១៧៦ថ្ងៃ ព្រះអាទិត្យនឹងមកដល់ចំណុចនេះម្តង តាមតម្រានេះហើយ ទើបក្នុងមួយឆ្នាំព្រះអាទិត្យតែងរះលូតទ្បើងត្រង់ តាមកំពូលកណ្តាល នៃអង្គរវត្ត២ដង ក្នុងមួយឆ្នាំជាទៀងទាត់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះបាទសូរ្យវរ្ម័នទី ២ ជាស្តេចក្នុងសម័យអាណាចក្រអង្គរដ៏ល្បីនិងមានឥទ្ធិពលដែលបានចាប់ផ្តើមការសាងអង្គរ ដែលជាប្រាសាទបូជាសាសនាដ៏ធំលើលោក។ពាក់ព័ន្ធនឹងផ្នូររបស់ទ្រង់ បុរាណវិទូលើពិភពលោកជាច្រើនជឿថា គឺស្ថិតនៅក្នុងកំពូលប្រាសាទអង្គរវត្ត ព្រោះវាមានជាប់ទាក់ទិននឹងបាតុភូតអស្ចារ្យ Equinox ដែលព្រះអាទិត្យរះនៅចំពីលើកំពូលប្រាសាទពីរដងក្នុងមួយឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានបញ្ជាក់ថា ព្រះបាទសូរ្យវ រ្ម័នទី ២ មិនត្រឹមតែចង់ឲ្យរាស្រ្តទុកទ្រង់ជាស្តេចអស្ចារ្យនោះទេ តែចង់ឲ្យទ្រង់ផ្ទាល់ត្រូវគ្រប់គ្នាចា ត់ទុកជាព្រះមួយអង្គផងដែរ។ ហេតុដូច្នេះហើយទើបបុរាណវិទូជាច្រើនជឿថា នៅកំពូលប្រាសាទអង្គរមានបន្ទប់មួយសម្រាប់រក្សាផ្នូររបស់ព្រះអង្គ ហើយពេលបា តុភុូតព្រះអាទិត្យរះចំកំពូលប្រាសាទ ពន្លឺនឹងជ្រៀ តចូលទៅប្រហោងរន្ធនៃកំពូលប្រាសាទរហូតចូលទៅក្នុងបន្ទប់នោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


Trending

Copyright © 2020