Connect with us

កំសាន្ត&ប្លែកៗ

សម្តេច ហ៊ុន សែន ប្រកាសស្នើឱ្យសម្តេច ស ខេង និង ថ្នាក់ដឹកនាំសំខាន់ៗធ្វើចត្តាឡីស័កជាបន្ទាន់…

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានផ្ញើសារជាសំឡេងនៅយប់ថ្ងៃទី ២៨ ខែវិច្ឆិកា ២០២០ នេះបានឱ្យដឹងថា ភរិយារបស់ឯកឧត្តម ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ត្រូវបានរកឃើញនៅថ្ងៃនេះថាផ្ទុកកូវីដ ១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាករណីនេះដែរ គឺជាករណីដំបូងបំផុតដែលអាចចាត់ទុកថាជាការឆ្លងចូលសហគមន៍ ព្រោះពាក់ព័ន្ធនឹងរាជធានីភ្នំពេញ សៀមរាប បន្ទាយមានជ័យ និង ខេត្តមណ្ឌលគីរី ។ ក្នុងពេលនេះរដ្ឋាភិបាលបានដាក់ចេញវិធានការបន្ទាន់ ដោយស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់ និង ដោយប្រយោលដើម្បីធ្វើចត្តាឡីស័ក្ដិ ព្រមទាំងយកសំណាកទៅពិនិត្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
សម្តេច ហ៊ុន សែន ក៏បានបញ្ជាក់ក្នុងសារជាសំឡេងទៀតថា សម្រាប់នៅក្រុងភ្នំពេញ ចំពោះមន្ត្រីដែលពាក់ព័ន្ធក្នុងករណីនេះត្រូវធ្វើតេស្ត និង ធ្វើចត្តាឡីស័ក ដោយក្នុងនោះរួមមាន សម្តេចក្រឡាហោម ស ខេង ឯកឧត្តម ប៊ិន ឈិន ឯកឧត្តម កើត រិទ្ធ និង មន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ដែលបានជួបប្រជុំគ្នា គឺតម្រូវឱ្យធ្វើចត្តាឡីស័កទាំងអស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ទោះជានេះជាករណីឆ្លងក្នុងសហគមក្តី ប៉ុន្តែសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវកុំឱ្យមានការភ័យខ្លាច ឆោឡោ រហូតបាត់បង់ការគ្រប់គ្រង ប៉ុន្តែសូមឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នតាមរយៈការពាក់ម៉ាស់ ការលាងសម្អាតដៃ ការរក្សាអនាម័យតាមគោលការណ៍របស់ក្រសួង សូមបង្កើនការប្រុងប្រយ័ត្ន ហើយប្រសិនបើអាចជៀសវាងការធ្វើប្រមូលផ្ដុំណាមួយ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trending

Copyright © 2020