កំសាន្ត&ប្លែកៗ
ប្រុងប្រយ័ត្ន!! ក្រុមគ្រូពេទ្យរកឃើញ ៤ករណីទៀតវិជ្ជមានកូវីដ១៩ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារអគ្គនាយកពន្ធនាគារដែលផ្ទុកមេរោគកូវីដ

គិតត្រឹមម៉ោង១៖០២នាទីឆ្លងចូលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមគ្រូពេទ្យបានបង្ហាញលទ្ធផលធ្វើតេស្តឲ្យដឹងថា រកឃើញ៤ករណីទៀតវិជ្ជមានកូវីដ ជាប់ពាក់ព័ន្ធនឹងក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ ដែលរស់នៅជាមួយគ្នានៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ក្រៅពីអគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ នៅពេលនេះថែម៤ករណីទៀត សរុប៦នាក់ហើយពាក់ព័ន្ធថ្មីនេះ។ មន្ទីរពិសោធន៍បាននឹងកំពុងធ្វើតេស្តជាប់រហូត និងបង្ហាញលទ្ធផលបន្តបន្ទាប់។
អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ ក៏ត្រូវបានពិនិត្យសុខភាពរកឃើញវិជ្ជមានកូវីដ១៩។
អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលត្រូវជាប្តីរបស់ស្រ្តីមានផ្ទុកមេរោគកូវីដ១៩ ក៏ត្រូវបានពិនិត្យសុខភាពរកឃើញវិជ្ជមានកូវីដ១៩។
លោកស្រី យក់ សម្បត្តិ បានអះអាងថា ស្រ្តីខ្មែររូបនេះត្រូវបានធ្វើតេស្តឃើញថា មានវិជ្ជមានមេរោគកូវីដ១៩ នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បន្ទាប់ពីរូបគាត់ចេញរោគសញ្ញាសង្ស័យ ហើយភ្លាមៗនេះក្រសួងសុខាភិបាល ក៏បាននិងកំពុងស្វែងរកអ្នកពាក់ព័ន្ធជាមួយគាត់នៅក្នុងផ្សារអ៉ីអន១ ដើម្បីយកមកធ្វើតេស្ត និងធ្វើចត្តាឡីស័កផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការសម្រេចបិទផ្សារអ៉ីអន១ រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីតាមដានរកអ្នកពាក់ព័ន្ធមកធ្វើតេស្ត និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ បន្តទៀត។ ស្រ្តីដែលមានផ្ទុកមេរោគកូវីដខាងលើនេះ រស់នៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ នេះជាការបញ្ជាក់បន្ថែមពីលោកស្រី យក់ សម្បត្តិ។
ពាក់ព័ន្ធការរកឃើញអ្នកវិជ្ជមានដែលអាចចាត់ទុកជាការឆ្លងចូលសហគមជាលើកដំបូងនៅកម្ពុជានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានផ្ញើសារណែនាំពិសេសបន្ទាន់មួយទាំងយប់ផងដែរ។
ក្នុងសារសំឡេងណែនាំនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានណែនាំឱ្យមានការប្រមូលផ្តុំ និងធ្វើចត្តាឡីស័កបន្ទាន់សម្រាប់អ្នកពាក់ព័ន្ធ។ ក្នុងនោះរួមមានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងសុំការអធ្យាស្រ័យចំពោះការបិទផ្សារទំនើបអ៉ីអនទី១។
បើទោះបីជាយ៉ាងណា សម្តេចតេជោ ហ៊ុន សែន បានស្នើដល់ប្រជាពលរដ្ឋមេត្តាកុំមានការស្លន់ស្លោ ឬឆោឡោរហូតបាត់បង់ការគ្រប់គ្រង តែត្រូវបង្កើនការយកចិត្តទុកដាក់ ពាក់ព័ន្ធការការពារខ្លួនតាមរយៈការពាក់ម៉ាស់ ការលាងដៃ ការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងករណីមានការសង្ស័យត្រូវរកការបញ្ជាក់ពី គ្រូពេទ្យឱ្យបានឆាប់។ សម្តេចតេជោ ក៏បានស្នើសុំកុំឱ្យមានការ

-
កំសាន្ត&ប្លែកៗ2 months ago
អាសូរណាស់ ! នារីម្នាក់ទើបសម្រាលកូនដោយការវះកាត់បាន១១ថ្ងៃ បែរជា ស្លា ប់ចោលប្តីនិងកូន ដោយសារតែ….
-
កំសាន្ត&ប្លែកៗ2 months ago
ថាមែនៗ!! ទីបំផុតល្បែងស៊ីសងតាម អនឡាញ ខេនណូ KENO ONLINE ត្រូវបានបិទទូទាំងប្រទេស 👏👏
-
កំសាន្ត&ប្លែកៗ2 months ago
ទាយអីចេះខុស ក្រោយត្រូវគ្នាយប់មិញរួច ស្រាប់តែប្រូសូនី បង្ហោះសារបែបនេះថា
-
កំសាន្ត&ប្លែកៗ2 months ago
រន្ធត់ណាស់ ! ឡានធំបុកជាមួយឡានសាំយ៉ុង ទាំងព្រលឹម បណ្ដាលអោយមនុស្ស២នាក់….
-
កំសាន្ត&ប្លែកៗ2 months ago
ញាក់សាច់ ! ស្ទើរមិនគួរឲ្យជឿថា ស្វាមី សួស វីសា ពូកែថតរូបបែបនេះសោះ មើលទៅឃើញស្គមហើយ ខ្ពស់ស្រឡះ ទៀត ដល់ថ្នាក់ សួស វីសា លាន់មាត់បែបនេះ ថា…
-
កំសាន្ត&ប្លែកៗ2 months ago
ទីបំផុត ស្វាមី អ្នកនាង ធី សុវណ្ណថា ចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺ ភរិយារបស់ខ្លួនហើយ ដោយប្រាប់យ៉ាងច្បាស់ ថា…
-
កំសាន្ត&ប្លែកៗ3 weeks ago
អាណិតណាស់! ក្មេង១ខួបដើរវង្វេ ងចូលព្រៃបាត់៥ថ្ងៃ ពេលរកឃើញនៅមានជីវិត តែអ្វីជាប់តាមខ្លួន អាណិតខ្លោចចិត្ត
-
កំសាន្ត&ប្លែកៗ2 months ago
សោកស្តាយ!! ជីវិតបុរសម្នាក់ត្រូវបាត់បង់ត្រឹមមួយប៉ប្រិចភ្នែក ដោយសាររឿងលេងសើចនឹកស្មានមិនដល់មួយនេះ