Connect with us

កំសាន្ត&ប្លែកៗ

តារាពហុជំនាញអ្នកនាងខាត់ សុឃីម បានបង្ហោះសារទម្លាយអត្តចរិតស្វាមីក្មេងខ្ទេចខ្ទីគ្មានសល់

Published

on

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនប្រហែលជាធ្លាប់លឺ ពាក្យចាស់ច្រើនតែនិយាយតៗគ្នាថា «បានប្ដីចាស់ពូកែថ្នម» នេះពិតជាមិនខុសនោះទេ ប៉ុន្ដែមកដល់សម័យបច្ចុប្បន្ននេះ គេលែងប្រកាន់ពីវ័យទៀតឡើយ ព្រោះថាស្នេហា គឺជាការព្រមព្រៀងរវាងមនុស្សពីរនាក់ ដែលសុខចិត្តលះបង់ភាពអាត្មានិយមផ្ទាល់ខ្លួន ដើម្បីសាងគ្រួសារមួយប្រកបទៅដោយសុភមង្គល។ដោយឡែក អ្នកនាង ខាត់ សុឃីម បានចាប់ផ្ដើមជីវិតគូជាមួយលោក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ៊ិន សុបញ្ញា ដែលមានអាយុប្អូនជាងខ្លួន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រហូតទទួលបាននូវសុភមង្គលពេញលេញមួយ ព្រមទាំងទទួលបានកូនស្រីដ៏ស្រស់ស្អាត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លាត និង គួរឱ្យស្រឡាញ់ម្នាក់ ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ មិនតែប៉ុណ្ណោះ គ្រួសារអ្នកសិល្បៈមួយគូនេះ ក៏តែងត្រូវបានមហាជនលើកសរសើរថាជាគ្រួសារពោរពេញសុភមង្គលផងដែរ។យ៉ាងណាមិញ អ្នកនាង ឃាត់ សុឃីម បានទម្លាយថា «ស្រឡាញ់គាត់ត្រង់មិនដែលចេះប្រកាន់ការងារទេ ពេលខ្លះឃើញខ្ញុំរវល់គាត់សុខចិត្ត​បើក​ឡាន​ជូន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថតឱ្យ និយាយរួមទៅការងារស្មើដៃគ្នា មានតែធ្វើការងារផ្ទះច្រើនជាងខ្ញុំ ធ្វើគ្រប់សព្វ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គឺខ្ញុំមិនបាច់ធ្វើទេ។ មនុស្សល្អមិនមើលលើសម្ដីទេ គឺមើលលើទង្វើ» ។ក្រោយពីបង្ហោះសារបែបនេះហើយ មហាជនមានក្ដីរំភើបខ្លាំង និង ចូលរួមត្រេកអរជំនួស អ្នកនាង ខាត់ សុឃីម ដែលបានសាងគ្រួសារជាមួយនឹងមនុស្សជាទីស្រឡាញ់ ព្រមទាំងជាបុរសដែលមានទំនួលខុសត្រូវទាំងអស់៕ប្រភព៖pop

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trending

Copyright © 2020