Connect with us

ជីវិត&សង្គម

ស្លា-ប់មានន័យ! ស្រីស្អាតកើតមហារីករូបនេះ គ្មានប៉ងអ្វីក្រៅពីសុំស្លា-ប់ទៅស្អាតផូរផង់ក្នុងមឈូស

Published

on

ស្ដ្រី​វ័យក្មេង​កើត​មហារីក​ម្នាក់​ទទួល​បាន​សេចក្ដីប្រាថ្នា​ចុងក្រោយ​របស់ខ្លួន គឺ​ស្លាប់ទៅ នៅតែ​ស្អាត​។​​នាង Racine Pregunta វ័យ ២០ ឆ្នាំ​មកពី​ទីក្រុង Davao ក្នុង​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន បាន​ស្លាប់​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​ទប់​លែង​ឈ្នះ​ជំងឺមហារីក​កោសិកា​ឆ្អឹង​។​ដោយ​ដឹង​ថ្ងៃ​ចុងក្រោយ​របស់ខ្លួន នាង​បាន​សម្រេចចិត្ត​បង្កើត​គម្រោង​ទីកន្លែង​បញ្ចុះសព​សម្រាប់​ខ្លួន​នាង​ផ្ទាល់​។​

​ក្នុងចំណោម​គម្រោង​នោះ នាង​មាន​សំណើ​មួយ​ដោយ​ឱ្យ​នាង​ស្លាប់​ក្នុងស្ថានភាព​មើលទៅ​ស្រស់ស្អាត​លើ​រូបរាងកាយ​របស់​នាង​។​​ឥឡូវ​រូបភាព​ដ៏​គួរឱ្យ​សង្វេគ​របស់​នាង​ដេក​ក្នុង​មឈូស បាន​បញ្ជាក់ថា​សេចក្ដីប្រាថ្នា​របស់​នាង​បាន​ជោគជ័យ​ហើយ​៕

Trending

Copyright © 2020