Connect with us

ជីវិត&សង្គម

សំបូរម្ល៉េះ… ឃើញប្តីគេស្រវឹងលែងដឹងខ្លួនស្រាប់តែចាប់ប្រ​ពន្ធគេផ្តួលទៅលើភ្លឺស្រែទាំងថ្ងៃស្រាប់តែ…

Published

on

យុវជនម្នាក់ត្រូវបានកម្លាំងនគរបាល ស្រុក កំពង់ត្រឡាច ​ខេត្ត កំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបន្ទាប់ពីប៉ុនប៉ងរំលោភលើស្ត្រី ​វ័យ ៣០ ឆ្នាំ តែមិនបានសម្រេច ខណៈប្ដីនារីរងគ្រោះស្រវឹងស្រា​ដេកលក់។

តាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថាជនសង្ស័យ ឈ្មោះ សេម រី ភេទ ប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ រស់នៅ ភូមិឃុំ ស្រុកខាងលើ បានធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភទៅលើឈ្មោះ រ.ស​ភេទ ស្រី អាយុ ៣០ ឆ្នាំ កាលពីវេលាម៉ោង ២១ និង ១០ នាទីថ្ងៃទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២១ ដោយជនសង្ស័យចាប់ផ្ដួលជនរងគ្រោះ ទៅលើ ភ្លឺស្រែពេលដែលប្ដីគេស្រវឹងដេកលក់។ តែជនរងគ្រោះបាន​រើបំរះរួចរត់់ស្រែកហៅឲ្យគេជួយនិងប្រាប់ម្ដាយរបស់ខ្លួន។

ក្រោយពីត្រូវបានគេស្ដីបន្ទោសជនសង្ស័យ ឈ្មោះ សេម រី បានរត់ទៅយកដាវពីផ្ទះមកគំរាមកំហែងគេថែមទៀត។ បន្ទាប់ពីទទួលបានបណ្ដឹងកម្លាំងជំនាញបានចុះដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យយកមក អធិការនគរបាលស្រុក កំពង់ត្រឡាច ដើម្បីសាកសួរនិងកសាង​សំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាម នីតិវិធី ៕

Trending

Copyright © 2020