Connect with us

ជីវិត&សង្គម

ស៊ែរចែកគ្នាដឹង! ប្រទេស កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី ក្នុងការ…

Published

on

នៅក្នុងពិធីសម្ពោធជាផ្លូវការស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ និងបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ៧១C នាព្រឹកថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាជាប្រទេស ជាប់ចំណាត់ថ្នាក់លេខ១ នៅអាស៊ី និងលេខ៥លើពិភពលោក ដែលបានផ្តល់វ៉ាក់សាំងបង្ហារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ។

សម្តេចតេជោ ហ៊ុន សែន ​បានបង្ហាញភាពរីករាយ និងមោទនភាពថា «កម្ពុជាពិតជាមានមោទនភាពណាស់ ដែលយើងអាចចា..ក់វ៉ាក់សាំងកូវីដ១៩ រហូតដល់ជាង៨៨ភាគរយ នៃចំនួនប្រជាជនសរុប ដែលធ្វើឱ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១នៅអាស៊ី និងលេខ៥លើពិភពលោកដែលបានផ្តល់វ៉ាក់សាំងដល់ពលរដ្ឋ និងអាចបើដំណើរការប្រទេសឡើងវិញ»។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងក្រើនរំលឹកឱ្យប្រជាពលរដ្ឋ ត្រូវបន្តគោរពវិធានសុខាភិបាល ៣ការពារ ៣ក៉ំ បើទោះបីជាយើងកាត់បន្ថយការឆ្លងកូវីដ១៩ បានច្រើនយ៉ាងណាក៏ដោយ៕

Trending

Copyright © 2020