កីឡា&សុខភាព
ហួសចិត្ត! អ្នកបើកបររថយន្តអស់សាំង ពឹងឲ្យអ្នករត់ម៉ូតូជួយទិញ ចាក់ហើយទៅបាត់មិនឲ្យលុយវិញ

មានរឿងហួសចិត្តមួយ បានកើតឡើងនៅព្រឹកថ្ងៃទី១៦ វិច្ឆិកា ២០២១នេះ យោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ (សូរ នី)
បានបង្ហោះរូបមួយសន្លឹក អមជាមួយខ្លឹមសារយ៉ាងដូច្នេះថា «រថយន្តម៉ាក Prus ស្លាកលេខភ្នំពេញ 2BJ-7190 អស់សាំងតាមផ្លូវ
ហើយបានអោយបុរសជាអ្នករត់កង់បី ជួយរកទិញសាំងអោយ ។ នៅពេលអ្នករត់កង់បី ទិញសាំងបាន ហើយចាក់ចូលក្នុងរថយន្តរួចហើយ
ថាអត់មានលុយ! ហើយប្រាប់ថា ចាំបាញលុយតាមវីងអោយ ស្រាបតែទៅបាត់រហូត មិនគួរណាធ្វើបាបលោក
ដែលរកស៊ីព្រឹកខ្វះល្ងាចសោះ ទូរសព្ទអ្នកបើកបររថយន្តនោះ 097 2897464 ខលទៅមិនលើកទៀត» ។
ដោយឡែក បើតាមស្លាកលេខភ្នំពេញ 2BJ-7190 នេះ មានគណនីហ្វេសប៊ុកដែលជាអតីតម្ចាស់រថយន្តព្រួសនេះ
បានអះអាងនៅថ្ងៃដដែលនេះថា «ឡានមួយនេះ លោកបានលក់ទៅគេយូរហើយ ហើយសុំកុំយល់ច្រឡំ យករូបក្មួយប្រុសរបស់លោក មកខមិន។
ក្នុងនោះ ក៏មានបង្ហាញលិខិតទិញ-លក់រថយន្តផងដែរ ដោយមានបញ្ជាក់ឈ្មោះអ្នកទិញទៀតផង» ។
អ្នកច្បាប់ បានលើកឡើងថា ផ្អែកតាមអង្គហេតុដូចដែលបានរៀបរាប់ខាងលើ អ្នកបើកបររថយន្តម៉ាក Prus រូបនោះ
អាចនឹងត្រូវជនរងគ្រោះ (អ្នករត់ម៉ូតូកង់បី) ប្ដឹងពីបទឆបោកបាន ដោយផ្អែកតាមមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ អាចប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ០៦ខែ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ ៦លានរៀល៕

-
កំសាន្ត&ប្លែកៗ2 years ago
អាសូរណាស់ ! នារីម្នាក់ទើបសម្រាលកូនដោយការវះកាត់បាន១១ថ្ងៃ បែរជា ស្លា ប់ចោលប្តីនិងកូន ដោយសារតែ….
-
កំសាន្ត&ប្លែកៗ2 years ago
ថាមែនៗ!! ទីបំផុតល្បែងស៊ីសងតាម អនឡាញ ខេនណូ KENO ONLINE ត្រូវបានបិទទូទាំងប្រទេស 👏👏
-
ជីវិត&សង្គម1 year ago
ហួសចិត្ត! ពលករខ្មែរម្នាក់ ឃើញនារីថៃប្រពន្ធគេក្មេងហើយស្អាតនៅបន្ទប់តែឯង លង់ស្នេហ៍ក៏ដាច់ចិត្តចោះជញ្ជាំង…
-
កំសាន្ត&ប្លែកៗ2 years ago
ទីបំផុត ស្វាមី អ្នកនាង ធី សុវណ្ណថា ចេញមុខ បញ្ជាក់ពីស្ថានភាពជំងឺ ភរិយារបស់ខ្លួនហើយ ដោយប្រាប់យ៉ាងច្បាស់ ថា…
-
កំសាន្ត&ប្លែកៗ2 years ago
ទាយអីចេះខុស ក្រោយត្រូវគ្នាយប់មិញរួច ស្រាប់តែប្រូសូនី បង្ហោះសារបែបនេះថា
-
កំសាន្ត&ប្លែកៗ2 years ago
ជួយស៊ែរផង! កូនខ្មែរម្នាក់ទៀតហើយ ដែលរៀនផ្នែកយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិច ហើយក៏ជាកូនរបស់តារាសម្តែងជើងចាស់ម្នាក់គឺ….
-
កំសាន្ត&ប្លែកៗ2 years ago
ពិតជាកម្រណាស់! ធ្លាប់ជិះកង់ឌុបគ្នាទៅរៀនកាលកុមារភាព បែកគ្នា២៧ឆ្នាំ ជីវភាពខុសគ្នា តែនៅរាប់អានគ្នាជានិច្ច…
-
កំសាន្ត&ប្លែកៗ2 years ago
ក្តុកក្តួល! នេះជាទីតាំង ដែលគេយកអ្នកចម្រៀង ប៉ែន រ៉ន មកស ម្លា .ប់ នៅឯ….