Connect with us

ជីវិត&សង្គម

មិនសរសើរមិនបាន!!! សកម្មភាពកងកម្លាំងនគរបាលជួយដល់ប្រជាពលរដ្ន ក្នុងពេលមានជំនន់ទឹកភ្លៀង

Published

on

ខេត្តកំពង់ស្ពឺ៖ ​នាពេលថ្មីៗនេះ ខណៈជំនន់ទឹកភ្លៀងកំពុងតែលុកលុយខ្លាំងនៅតាមតំបន់មួយចំនួន កងកម្លាំងនគរបាលក៏បានចេញមុខត្រៀមជួយអន្តរាគមន៍ដល់ប្រជាពលរដ្ន ក្នុងស្ថានភាពជំនន់ទឹកភ្លៀង យ៉ាងសស្រាក់សស្រាំផងដែរ។

ដោយឡែក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថានៅថ្ងៃទី២៦ តុលា ២០២១ថា រយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារតែភ្លៀងនៅផ្នែកខាងលើបានបន្ដធ្លាក់ជាបន្ដបន្ទាប់ ធ្វើឱ្យផ្នែកខ្លះនៃសណ្ដរស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្ដខេត្តកំពង់ស្ពឺ បានជន់លេច នូវផ្ទះសម្បែងប្រជាពលរដ្ឋ សាលារៀន កំណាត់ផ្លូវលំតាមភូមិមួយចំនួន ត្រូវបានទឹកជន់លេច បណ្ដាលឱ្យខូចខាតនូវសន្ទួង ស្រូវ ដំណាំរួមផ្សំមួយចំនួនទៀតត្រូវបានទឹកបំផ្លាញ។

ទោះបីជាមានគ្រោះធម្មជាតិជំនន់ទឹកភ្លៀងខ្លាំងយ៉ាងណាក្តី គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដកំពង់ស្ពឺ កំពុងយកចិត្ដទុកដាក់និងបានបញ្ជាអោយកងកម្លាំងនគរបាលចេញ ត្រៀមជួយអន្តរាគមន៍ក្នុងករណីបន្ទាន់ ដែលនេះធ្វើឲ្យ​ប្រជាពលរដ្ឋកក់ក្តៅក្នុងចិត្តផងដែរ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

Trending

Copyright © 2020