Connect with us

ជីវិត&សង្គម

ទ្រាំមិនបានរឿងប្ដីលួ.ចមានស្រី ប្រពន្ធក៏សងសឹក ដោយអូសដៃប្រុសក្មេងចូលផ្ទះសំណាក់ស្ទើររាល់យប់ ពេលប្តីទៅឃើញ ស្រាប់តែស្លុតចិត្តនិយាយលែងរួច ដោយសារតែ…

Published

on

តារា គ្រាន់តែជាក្មេងប្រុសក្រីក្រ មកពីស្រុកស្រែ ហើយក៏បានមកជោគជ័យក្នុងទីក្រុង រហូតក្លាយជាមោទនភាពរបស់អ្នកភូមិទាំងមូល។ កាលពីនៅក្មេង គេអាចប្រលងជាប់ចូលរៀនសាលាល្អៗនិងមហាវិទ្យាល័យល្បីបំផុតប្រចាំប្រទេស

និងគួរយកធ្វើជាបុគ្គលគំរូ។បន្ទាប់ពីទទួលបានជោគជ័យក្នុងការងារបានប្រាក់ខែកាន់តែច្រើន គេក៏សុំឲ្យប្រពន្ធលាឈប់ពីការងារដើម្បីយកពេលមើលថែការងារផ្ទះឲ្យបានពេញដៃពេញជើង។ រយៈពេលកន្លងទៅ១០ឆ្នាំ គេក៏មានអ្វីសព្វគ្រប់បែបយ៉ាង មិនថាផ្ទះ ឡាន តំណែងនាទីក្នុងការងារ ឬមុខមាត់ក្នុងសង្គម។

ប៉ុន្តែអ្វីទាំងអស់នេះមិនបានធ្វើឲ្យគេក្លាយជាមនុស្សល្អបរិសុទ្ធឡើយ។ គេតែងគិតជានិច្ចថាបុរសវ័យកណ្ដាលដែលទទួលបានជោគជ័យ មានលុយមានឡានច្រើន អ្វីដែលពួកគេទាំងអស់គ្នាត្រូវការមានតែម្យ៉ាងប៉ុណ្ណោះនោះគឺការរកប្រពន្ធថ្មីដែលស្អាត និងមានវ័យក្មេងជាងខ្លួន។រឿងរ៉ាវទាំងអស់បានចាប់ផ្ដើមបន្ទាប់ពី តារា សម្រេច

ចិត្តចូលរៀនបន្តថ្នាក់អនុបណ្ឌិតនៅមហាវិទ្យាល័យ ដែលកម្មវិធីសិក្សាតម្រូវឲ្យគេចុះធ្វើការងារនៅតំបន់ផ្សេងៗ រហូតធ្វើឲ្យគេលែងមានពេលមកមើលថែភរិយា និងគ្រួសារ។ ប៉ុន្តែភរិយារបស់គេក៏យោគយល់។ នាងបំពេញតួនាទីជាភរិយាបានយ៉ាងល្អបំផុត មិនដែលរអ៊ូ ឬជេរប្ដីមួយម៉ាត់ឡើយ។ តែទោះយ៉ាងណានាងក៏បានដឹងក្នុង

ចិត្តថា គេលួចទៅមានប្រពន្ធចុងខាងក្រៅផ្ទះ ព្រោះអារម្មណ៍គេដែលមានចំពោះនាងកាន់តែតិចទៅៗរហូតស្ទើរតែគ្មាន។ រហូតដល់ថ្ងៃមួយគេក៏បានសុំប្រពន្ធលែងលះ។ នាងរន្ធត់ និងខូចចិត្តយ៉ាងខ្លាំង ទើបសួរទៅប្ដីថា ហេតុអ្វីបានជាគេចង់លែងលះ ព្រោះជីវិតគូកន្លងមកក៏មិនធ្លាប់មានបញ្ហាអ្វីជាមួយគ្នាសោះ។ គេឆ្លើយថា

“បងលែងស្រឡាញ់អូនហើយ ប៉ុន្តែកុំបារម្ភ បងនឹងឲ្យផ្ទះ ឲ្យលុយអូន ប៉ុន្តែកូនប្រុសត្រូវនៅជាមួយបង”។ ក្រោយពីគេនិយាយចប់ នាងក៏អង្គុយស្ងៀមមិននិយាយស្ដី ប៉ុន្តែមិនយូរប៉ុន្មាននាងក៏អាចធ្វើចិត្តបាន ព្រោះតែពាក្យថា “លែងស្រឡាញ់” ដែលប្ដីរបស់នាងនិយាយមួយម៉ាត់នោះ គឺគ្រប់គ្រាន់នឹងឲ្យនាងបើកចិត្តបំភ្លេចគេបាន។ ដូច្នេះនាងក៏ព្រមស៊ីញេលែងលះតាមពាក្យអង្វររបស់ស្វាមី ដោយមិនបានបង្ហាញអារម្មណ៍ខឹងសម្បារអ្វីច្រើន និងរង់ចាំរហូតដល់កូនប្រុសធំល្មមចូលរៀនថ្នាក់បឋម ទើបចេញរស់ទៅនៅបែកគ្នាតាមលក្ខខណ្ឌដែលបានសន្យា។ ក្រោយពីប្រពន្ធសុខចិត្តលែងលះហើយ គេក៏កាន់តែធ្វើខ្លួនអាក្រក់លើសដើម ថ្ងៃខ្លះក៏នៅតែជាមួយប្រពន្ធចុងទាំងយប់ទាំងថ្ងៃ រហូតមិនត្រលប់មកអើតផ្ទះសម្បែង។ តារា ទោះជាពេលខ្លះមានអារម្មណ៍អាណិតប្រពន្ធ តែក៏គិតថាគេបានតបស្នងនាងដាច់ស្រេចហើយក្នុងជីវិតនេះ ហើយប្រពន្ធចុងក៏និយាយជាមួយគេរាល់ថ្ងៃថា “ផ្ទះមួយខ្នងគិតជាលុយគឺច្រើនលានណាស់ បងឲ្យគាត់ហើយ ដូច្នេះមិនមានអីជាប់ជំពាក់គ្នាទៀតទេ ហើយបងប្រាកដឬអត់ថាប្រពន្ធរបស់បងនឹងមិនមានប្រុសផ្សេង”។

គេសាកគិតមើល ក៏យល់ថាអាចទៅរួចដែរ ទើបជួលឲ្យអ្នកស៊ើបសម្ងាត់ម្នាក់មកជួយស៊ើបរឿងរ៉ាវរបស់ប្រពន្ធខ្លួន ហើយក៏ស្លុតចិត្តយ៉ាងខ្លាំង ពេលអ្នកស៊ើបម្នាក់នោះរាយការណ៍ថា ឃើញប្រពន្ធរបស់គេចេញចូលសណ្ឋាគារជាមួយបុរសចាស់ម្នាក់។ គេមានអារម្មណ៍ខឹងខ្លាំង ក៏សម្រេចចិត្តទៅរកនាងដល់សណ្ឋាគារ ដើម្បីសង្ឃឹមថានឹងចាប់បាននាងប្រព្រឹត្តនឹងកន្លែងតែម្ដង។ទៅដល់បន្ទប់សណ្ឋាគារភ្លាម គេគោះទ្វាឮៗ រួចហើយក៏ទម្លាយទ្វាចូល ព្រមទាំងទាញទូរសព្ទថតរូបប្រពន្ធនិងបុរសចំណាស់ទុកជាច្រើនសន្លឹក តែភ្លាមនោះដែរគេស្លុតចិត្តយ៉ាងខ្លាំង នៅពេលដឹងថាបុរសចំណាស់ម្នាក់នោះគឺជាឪពុកបង្កើតរបស់គេទៅវិញ។ប្ដីសួរ “ពុកមកធ្វើអីនៅទីនេះ?”ក្រោយពីនោះប្រពន្ធរបស់គេក៏និយាយឲ្យស្ដាប់ថា ពុករបស់គេកំពុងឈឺដោយជំងឺបេះដូងរបស់គាត់បានរើឡើងវិញ ទើបត្រូវមកព្យាបាលខ្លួននៅទីក្រុង ប៉ុន្តែដោយបារម្ភថាកូនប្រុសបាត់សមាធិក្នុងការរៀនក៏ដូចជាការងារ ទើបគាត់សម្រេចចិត្តមកស្នាក់នៅសណ្ឋាគារតូចតាចក្បែរមន្ទីរពេទ្យនេះជំនួសវិញ និងសុំឲ្យនាងមកមើលថែគាត់ម្ដងម្កាល។

នាងនិយាយថា “បើទោះជាពួកយើងលែងគ្នា ហើយទំនាក់ទំនងរបស់យើងបាត់បង់ហើយក៏ពិតមែន ប៉ុន្តែទំនាក់ទំនងខ្ញុំជាមួយឪពុករបស់បងមិនទាន់បាត់តាមនោះឡើយ ខ្ញុំបារម្ភពីពុកបង ទើបពេញចិត្តនឹងមកជួយមើលថែ។ ការពិតខ្ញុំបានដឹងយូរមកហើយថាបងមានស្រី គឺតាំងពីមុនបងសុំខ្ញុំលែងលះទៅទៀត”។

ពេលនាងនិយាយចប់ បុរសជាប្ដីក៏លុតជង្គង់ចុះលើកម្រាលឥដ្ឋដោយស្លុតចិត្ត។បន្ទាប់ពីនោះ មេធាវីរបស់ខាងភរិយាក៏បានប្រមូលភស្តុតាងបង្ហាញថាតារាមានសហាយស្មន់បញ្ជូនឲ្យតុលាការ។ តុលាការក៏សម្រេចប្រគល់កូនប្រុស និងទ្រព្យសម្បត្តិមួយភាគធំក្លាយជាកម្មសិទ្ធិរបស់ប្រពន្ធ។ ចំណែកនៅកន្លែងធ្វើការ គេក៏ត្រូវបានផ្អាកពីការឡើងតំណែង និងត្រូវបញ្ជូនឲ្យទៅធ្វើការនៅសាខាតូចជំនួសវិញ។ មនុស្សជាច្រើននិយាយថា “គេជោគជ័យបានរហូតមកដល់ថ្ងៃនេះ គឺដោយសារបានបារមីរបស់ប្រពន្ធជួយ បើគេថ្ងៃណាមួយគេលែងមានប្រពន្ធ គឺជារឿងធម្មតាដែលភាពជោគជ័យគ្រប់យ៉ាងត្រូវរលាយតាមនោះ”។ការពិតទៅនាងបានបិទបាំងរឿងនេះមករហូត។ គ្មានអ្នកណាដឹងឡើយថានាងត្រូវអត់ធ្មត់ច្រើនប៉ុណ្ណា ព្រោះក្ដីស្រឡាញ់ក្នុងគ្រួសារ អារម្មណ៍ចង់រក្សាគ្រួសារមិនឲ្យបែកបាក់ និងបារម្ភពីអនាគតកូនៗ ទើបធ្វើឲ្យនាងមើលរំលងរឿងដែលគេបានធ្វើមិនល្អមកលើនាង។ ចង់ឲ្យបុរសគ្រប់គ្នាយល់ថា មនុស្សស្រីមិនមែនជាខោអាវដែលអាចទិញដូរថ្មីបានគ្រប់ពេលដោយលុយនោះទេ ហើយទំនាក់ទំនងប្ដីប្រពន្ធអាចនឹងកាត់ផ្ដាច់ដោយងាយបើអ្នកមិនចេះថែរក្សា ហើយអ្នកនឹងដឹងថាអ្នកណាស្រឡាញ់អ្នកបំផុត នៅពេលដែលគេមិនព្រមបោះបង់អ្នកទៅណាក្នុងខណៈដែលអ្នកកំពុងជួបការលំបាក ដូចជាភរិយារបស់តារាដែលតែងអត់ធន់រស់នៅជាមួយគេមករហូត។ ពួកយើងសង្ឃឹមថាអត្ថបទនេះនឹងជាឧទាហរណ៍សម្រាប់គូស្នេហ៍ជាច្រើនគូទៀត ៕

Trending

Copyright © 2020