Connect with us

ជីវិត&សង្គម

មិននឹកស្មានថា ប្រវត្តិ​ ភ្នំបូកគោ ពិតជាអស្ចារ្យចឹងសោះ! (មានវីដេអូ)

Published

on

ភ្នំបូកគោកាលពីបុរាណគឺជាព្រៃហិត ព្រៃហោង លំនៅខ្លាដំរី កម្រមានមនុស្សឡើងទៅដល់កំពូលភ្នំ ដែលមានកម្ពស់១០៧៥ ម៉ែត្រ។ ពីមុនទីតាំងនេះស្ថិតនៅក្នុងឃុំកោះតូច ស្រុកកំពត ខេត្តកំពត

ប៉ុន្តែក្រោយពីមានការអភិវឌ្ឍមក បានកាត់ផ្តាច់ទៅជា បូកគោ ដែលកាលសម័យសង្គមរាស្ត្រនិយម រាជការបានចាត់ឲ្យមានរដ្ឋបាលគ្រប់គ្រង ជាពិសេសផ្ដាច់ចេញពីខេត្តកំពត។

កំពូលភ្នំបូកគោមានចម្ងាយ៤២ម៉ែត្រ ពីទីរួមខេត្តកំពត ប៉ុន្តែបើគិតត្រឹមផ្លូវបំបែកក្បែរមាត់សមុទ្រចេញពីផ្លូវជាតិ មានចម្ងាយ៣៣ គីឡូម៉ែត្រ។ រមណីយដ្ឋាននេះរកឃើញមុនគេដោយជនជាតិបារាំងម្នាក់

ទំនងគាត់ជាអ្នកស្រាវជ្រាវឬអ្នកឡើងភ្នំដ៏ចំណាននាសម័យនោះ និងបានរកឃើញនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩២២ ស្របនឹងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិ ដែលជាឆ្នាំ សម្តេចឪ ព្រះ នរោត្ដម សីហនុ។ ដើម្បីឲ្យដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូនិងរូបភាពខាងក្រោមនេះ។

Trending

Copyright © 2020