Connect with us

ជីវិត&សង្គម

ធ្វើបុណ្យ បុណ្យជួយមែន!! លោកតាម្នាក់ បានធ្លាក់ចូលក្នុងអណ្ដូងមួយអស់រយៈពេលជិត ២ ថ្ងៃសំណាងល្អគាត់នៅរស់ ដោយសារតែ…

Published

on

បរទេស៖ លោក តា ​អាយុ ៧០ ឆ្នាំ ម្នាក់ ​បាន ​ធ្លាក់ ​ចូល ក្នុង ​អណ្តូង ​មួយ​ ជម្រៅ ប្រហែល៤​ ទៅ ៥ ម៉ែត្រ ខណៈ​គាត់​កំពុងធ្វើការ​នៅ​ ក្នុង ​ចម្កា រ​ដូង កាល ពី​ ពេល កន្លង ទៅ នេះ។ ហើយ​អំឡុង​ពេលនោះ គាត់​បាន​ផឹកទឹក​កខ្វក់ និង​សត្វ​កង្កែប ដើម្បី​បន្តជីវិត​រស់ ខណៈ​គាត់​កំពុង​ជាប់គាំង​នៅក្នុង​អណ្តូងនោះ​អស់​រយៈពេល ៣៧ ម៉ោង ។​

យោងតាម SinChew ផ្នែក​ខាងលើ​នៃ​អណ្តូងនោះ​ត្រូវបាន​គ្រប​ដោយ​ស្មៅ និង​ទឹក​ក្នុង​អណ្តូង​មាន​ជម្រៅ​ត្រឹម​ទ្រូង ហើយ​ដោយសារតែ​ជម្រៅ​របស់​វា​ជ្រៅ​ពេក ជាហេតុ​ធ្វើ​ឲ្យ​គាត់​ពុំ​អាច​ឡើង​ចេញ​បាន ។

​ពិតជា​អរគុណ​ខ្លាំងណាស់ ចំពោះ​ក្រុម​សង្គ្រោះ​ដែល​ពុំ​បោះបង់ចោល​ការរុករក ហើយ​ទីបំផុត ពួកគេ​បាន​រកឃើញ​គាត់​នៅ​ម៉ោង ៩ និង ៤០ នាទី យប់​ថ្ងៃទី​២៤ ខែឧសភា ។ គាត់​ពិតជា​អស់កម្លាំង និង​ស្រែក​ឃ្លាន​យ៉ាងខ្លាំង ព្រោះ​ត្រូវ​ជាប់គាំង​នៅក្នុង​អណ្តូង​អស់​រយៈពេល​ជាង ១ ថ្ងៃ​កន្លះ ។​

សំណាង​ហើយ ដែល​គាត់​នៅមាន​ស្មារតី និង​នៅតែ​អាចនិយាយបាន​ច្បាស់ៗ ខណៈ​គាត់​ត្រូវបាន​រកឃើញ ។ ក្រុម​សង្គ្រោះបាន​ប្រញាប់​ប្រ​ញល់​ទាញ​ដប​ទឹក​យ៉ាង​លឿន ដើម្បី​បំពេញ​ការស្រែក​ទឹក​យ៉ាងខ្លាំង​របស់គាត់ ។​ ​គាត់​បាន​ប្រាប់​ក្រុម​ស.ង្គ្រោះ​ថាៈ «​ខ្ញុំ​បាន​ផឹកទឹក​អណ្តូង​ដ៏​កខ្វក់ ហើយ​ស្អុយ ប៉ុន្តែ ខ្ញុំ​ក៏បាន​ហូប​កង្កែប​ទាំង​រស់ ដែល​ខ្ញុំ​បាន​រកឃើញ​នៅក្នុង​អណ្តូង​នេះ ។

នៅ ពេល ​ខ្ញុំ​មិន អាច ​រក បាន ​កង្កែប ​ប​ន្ថែ​ម​ទៀត ដើម្បី ​ហូប ខ្ញុំ​ ចាប់ ផ្តើម ​មាន ​អារម្មណ៍ ​ភ័យ ព្រួយ​ យ៉ាង ខ្លាំង ។ ខ្ញុំ​គិតថា ខ្ញុំ ​នឹង ​ស្ថិត នៅ ក្នុង​ អណ្តូង ​សម្រាប់ ​ថ្ងៃ​ ផ្សេង ទៀត ។ ប្រសិន ​គ្មាន ​អ្នក ណា ​រកឃើញ ​ខ្ញុំ​រហូតដល់​ថ្ងៃអាទិត្យ នោះ ​ខ្ញុំ ​ប្រាកដ ​នឹង .​ស្លា.ប់​ ហើយ​» ៕​

Trending

Copyright © 2020