Connect with us

ជីវិត&សង្គម

អន់ចង់នៅប៉ុណ្ណឹង!! ម្ចាស់ឡានចតឡានតាមផ្លូវអត់របៀបពេក អ្នកដំណើរក៏នាំគ្នាយកសម្លីអនាម័យទៅបិទពេញឡាន ទុកជាមេរៀន ទីបំផុតម្ចាស់ឡានក៏…

Published

on

បរទេស៖អ្នកដំណើរជាច្រើនហាក់សម្ដែងការខឹងសម្បាយ៉ាងខ្លាំងក្រោយរថយន្តMaserati ពណ៌ក្រហមមួយគ្រឿងបានចតចោលនៅចិញ្ចើមផ្លូវឥតរបៀបដែលបង្កជាការរាំងស្ទះដល់ដំណើរអ្នកដទៃទីបំផុតក៏សម្រេចនាំគ្នាទិញសម្លីអនាម័យយកទៅបិទពេញរថយន្តនោះដើម្បីទុកជាមេរៀនដ៏អាម៉ាស់ដល់ម្ចាស់រថយន្តនោះតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះស្ថិតនៅតាមបណ្តោយផ្លូវមួយកន្លែងក្នុងទីក្រុងហាណូយប្រទេសវៀតណាម។បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថាករណីរហូតឈានដល់កើតមានរឿងយ៉ាងដូច្នេះក៏ដោយសារតែម្ចាស់រថយន្តMaserati ពណ៌ក្រហមមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះបានចតរថយន្តចោលនៅចិញ្ចើមផ្លូវ (ឬតំបន់ផ្លូវតូច)

ដែលមានភាពមមាញឹកជាហេតុបង្កឲ្យមានការប៉ះពាល់ដល់អ្នកដំណើរដទៃតាមដងផ្លូវពោលគឺមានការកកស្ទះចរាចរណ៍។ម្យ៉ាងការចតចោលបែបនេះក៏ស្ដែងឲ្យឃើញពីទង្វើអសីលធម៌និងល្មើសនឹងច្បាប់ផងដែរ។ដោយសារតែបែបនេះហើយទើបបានជាធ្វើឲ្យដំណើរជាច្រើនមានការខឹងសម្បាយ៉ាងខ្លាំងរហូតនាំគ្នាទិញសម្លីអនាម័យយកទៅបិទពេញរថយន្តខាងលើនេះដើម្បីទុកជាការព្រមានឬទុកជាមេរៀនដ៏គួរឲ្យអាម៉ាស់មួយដល់អ្នកដែលជាម្ចាស់រថយន្តមួយគ្រឿងនេះតែម្តង។

ប្រភពដដែលបន្តថានៅពេលដែលម្ចាស់ (ប្រុស) រថយន្តខាងលើនេះបានត្រលប់មកវិញគាត់ក៏បានព្យាយាមបកសម្លីអនាម័យទាំងនោះចេញពីរថយន្តរបស់ខ្លួនផងដែរ។ប៉ុន្តែមិនថាយ៉ាងណាដោយសារតែសម្លីអនាម័យខ្លះវាហាក់ស្អិតខ្លាំងពិបាកបកដែលនឹងអាចប៉ះពាល់ដល់ទឹកថ្នាំឡាននោះទីបំផុតគាត់ក៏បានសម្រេចចិត្តមិនទាន់បកវាចេញទាំងស្រុងហើយសុខចិត្តបើកចេញពីទីនោះដោយក្តីអាម៉ាស់តែម្តង។

ជាមួយគ្នានេះតាមការឲ្យដឹងពីអ្នករស់នៅក្នុងតំបន់ក៏បានត្អូញត្អែរដែរថាចរាចរណ៍នៅតំបន់ផ្លូវក្នុងទីក្រុងហាណូយមួយកន្លែងនេះកាន់តែមានភាពតានតឹងច្រើន (ស្ទះផ្លូវ) ក្រោយមានការបើកហាងមួយនៅលើផ្លូវនោះដែលជាហេតុធ្វើឲ្យការចតយានជំនិះខ្លះហាក់មិនមានភាពត្រឹមត្រូវទាល់តែសោះ។

គួរឲ្យដឹងដងដែរថារូបភាពទាំងនេះត្រូវបានថតនិងបង្ហោះចែកចាយនៅលើបណ្តាញសង្គមដោយអ្នកដំណើរដែលបានជួបក៏ដូចជាប្រទះឃើញនូវហេតុការណ៍មួយនេះ។ថ្វីត្បិតនេះអាចចាត់ទុកបានថាជារឿងមួយដ៏គួរឲ្យអស់សំណើចក៏ពិតមែនប៉ុន្តែមហាជនមួយចំនួនខ្លះក៏បានបញ្ចេញមតិដែរថាការធ្វើបែបនេះក៏មិនមែនជាសកម្មភាពត្រឹមត្រូវនោះដែរគួរណាស់ត្រូវមានដំណោះស្រាយរវាងគ្នាដែលល្អនិងសមប្រកបជាងនេះទើបជាការប្រសើរ៕

Trending

Copyright © 2020