Connect with us

ជីវិត&សង្គម

ស្នាដៃកូនខ្មែរ! មានគំនិតច្នៃប្រឌិតមែន ដោយគាត់បាន​ច្នៃ​យន្តហោះ ដែល…(មានវីដេអូ)

Published

on

​ប្រសិន​បើ​រួច​រាល់ លោក​នឹង​រក​ទីតាំង​វាល​ស្រែ​ហោះហើរ​សាកល្បង​នៅ​ខែ​មេសា​ខាង​មុខ​នេះ។ “ប្រហែល​រក​វាល​ស្រែ​ហើយ​មើល​ទៅ ព្រោះ​លើ​ផ្លូវ​ជាតិ​ខ្លាច​ប៉ះ​គេ… តែ​លើ​ស្រែ​ពិបាក​តិច អត់​មាន​ផ្លូវ​រត់​ល្អហោះ​ឡើង​មិន​រួច​ទេ”។ ជាង ឡុង និយាយ​ដូច្នេះ។កន្លង​មក ជាង ឡុង ធ្លាប់​បាន​បើក​យន្តហោះ​នេះ នៅ​លើ​ផ្លូវ​ជាតិ​លេខ១ ដែរ ប៉ុន្តែ​មិន​ហ៊ាន​ហោះ​ឡើង​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើរ។

យន្តហោះ​ដែល​លោក​ច្នៃ​នេះ ប្រើ​ម៉ាស៊ីន​មួយ​ទាញ​កង្ហារ​ខាង​មុខ ដើម្បី​ឲ្យ​កម្លាំង​ខ្យល់​ទាញ​យន្តហោះ មិន​មែន​ប្រើ​ម៉ាស៊ីន​ទាញ​កង់​ឡើយ។យន្តហោះ​ធុន​តូច ដែល​ច្នៃ​ដោយ ជាង ឡុង មាន​ទម្ងន់​ប្រមាណ ៤០០​

គីឡូក្រាម បណ្ដោយ​ប្រវែង ៤,៧០​ម៉ែត្រ និង​ស្លាប​សរុប ៨​ម៉ែត្រ ប៉ុន្តែ​ពេល​នេះ​ទើប​ធ្វើ​បាន​ម្ខាង​ជាង ១​ម៉ែត្រ ដោយ​ត្រូវ​បន្ថែម ៣​ម៉ែត្រ​សង​ខាង​ទៀត។ ចំណែក​ម៉ាស៊ីន​យន្តហោះ មាន​កម្លាំង ៣៥​សេស។

ជាង ឡុង បាន​ប្រាប់​ថា លោក​មាន​ចំណូល​ចិត្ត​ធ្វើ​អ្វី​ប្លែក​ៗ​តាំង​ពី​តូច ហើយ​ក៏​ធ្លាប់​ច្នៃ​របស់​លេង​ផ្សេង​ៗ​ឲ្យ​កូន​ដែរ។ លោក បាន​បញ្ជាក់​ថា កន្លង​មក​ធ្លាប់​មាន​មន្ត្រី​មូលដ្ឋាន​ចុះ​ទៅ​

មើល​ដល់​កន្លែង ហើយ​ថែម​ទាំង​លើក​ទឹក​ចិត្ត​លោក​ឲ្យ​ខិត​ខំ​ធ្វើ​ផង ដែល​ផ្ដល់​ជា​កម្លាំង​ឲ្យ​លោក​រឹត​តែ​ព្យាយាម​សម្រេច​គោល​ដៅ​ទៅ​មុខ​ទៀត៕

Trending

Copyright © 2020