Connect with us

ជីវិត&សង្គម

ពុទ្ធោអើយ មហាសំណាងមែន!! មកលេងផ្ទះឪពុក ស្រាប់តែប្រទះឃើញកូនចេកដ៏ចម្លែក មានអីយកទៅលក់បានលុយរហូតដល់ ២០០០ដុល្លារ ដោយសារតែ……..

Published

on

បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Samrit Saraphi បានចែករំលែករឿងរ៉ាវមួយដែលបានកើតឡើងនៅក្នុងផ្ទះរបស់នារីម្នាក់ នៅចំណុចអូរតាឡាន ឃុំចាសិតរង ស្រុកបាវ ខេត្តស៊ូរិនដោយនាងជាកូនស្រីម្ចាស់ចម្ការកៅស៊ូបានចេញទៅចៀរដើមកៅស៊ូ ដោយនាងបានដើររហូតដល់ចុងភូមិដែលជាកន្លែងចម្ការកៅស៊ូ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយចៃដន្យនៅកំឡុងពេលដែលនាងបានដើរឆ្លងកាត់កន្លែងមួយ ក៏ប្រទះឃើញកូនចេកមួយដើម ដែលឪពុកខ្លួនបានដាំជាច្រើនឆ្នាំមកហើយ ដោយឃើញសភាពចេកនោះមានពណ៌ប្លែកៗ

ដោយស្លឹករបស់វាស្រដៀងនឹងចេកដែលនាងធ្លាប់បានឃើញនៅក្នុងព័ត៌មាន ប៉ុន្តែនាងនៅតែមិនប្រាកដថានៅក្នុងចិត្ដថា តើវាជាពូជចេកអាល់កាឡាំងពិតប្រាកដ ឬក្លែងក្លាយ ពីព្រោះបើជាពូជចេកអាល់កាឡាំងមែននោះនាងប្រាកដជាគ្រប់ទឹកមិនខាន

ព្រោះជាប្រភេទពូជចេកថ្លៃ និងជាពូជដ៏កម្រ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមិនច្បាស់នៅក្នុងចិត្ដនាងក៏សម្រេចចិត្ដថតរូបភាពនិងដើមចេកមួយនោះ ផ្ញើរទៅឲ្យមិត្ដភិក្ដរបស់នាងដែលជាអ្នកឯកទេសខាងរុក្ខជាតិ។ ភ្លាមៗនោះមិត្ដភិក្ដរបស់នាងក៏បានបញ្ជាក់ប្រាប់នាងថា

វាគឺជាចេកអាល់កាឡាំងពិតប្រាកដមែន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពីចែកចាយនៅក្នុងបណ្ដាញសង្គមអ៊ីនធើណេតរួចមក ក៏មានអ្នកមកសុំចរចាទិញពូជចេកអាល់កាឡាំងនោះពីនាង ក្នុងតម្លៃ 7 ម៉ឺនបាត ឬប្រហែល2000ដុល្លា។

បន្ទាប់ពីមានការយល់ព្រមលើតម្លៃជាមួយអតិថិជនដែលចង់ទិញកូនចេកដ៏កម្រនោះរួចហើយ អ្នកដែលចង់ទិញចេកនោះបានធ្វើដំណើរភ្លាមៗពីសុរិនទៅកាន់ផ្ទះម្ចាស់ចេកនោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាំងឪពុករបស់ក្មេងស្រីអ្នកដាំចេកបាននិយាយថាចេកទាំងនេះគឺជាចេកដែលដាំដុះនៅផ្ទះហើយត្រូវបានទុកចោលនៅក្នុងសួនច្បារអស់រយៈពេលជាច្រើនឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគាត់មិនស្គាល់ថាជាពូជចេកដ៏កម្រ និងមានតម្លៃ កាលពីប៉ុន្មានខែមុនគាត់បានកាប់ចោលចេកនេះអស់មួយចំនួនទៅហើយ ដោយគិតថាវាជាចេកដែលមាននូវជំងឺ ខ្លាចបង្កឲ្យមានការខូចខាតទៅដល់ដំណាំផ្សេងៗទៀត ។

Trending

Copyright © 2020