Connect with us

ជីវិត&សង្គម

បានត្រឹមអាណិត! ពូម៉ៅ គេងមិនលក់ បក់មិនល្ហើយ ព្រោះនឹកប្រពន្ធកូនពេក បានត្រឹមបង្ហោះវីដេអូចាស់ ឡើងវិញ តាំងពីម៉ោង ៣ទៀបភ្លឺ ហើយថែមទាំងពោលពាក្យថា…(មានវីដេអូ)

Published

on

ដូចដែលពុកម៉ែប្អូនបានដឹងហើយថា កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ នេះ ពូម៉ៅ និង អ្នកស្រី ទ្រី ដាណា មានបញ្ហាខ្លាំងនៅក្នុងគ្រួសាររបស់គាត់ រហូតដល់ថ្នាក់ ពូម៉ៅ បានចេញមុខ Live និយាយរឿងខ្លះៗនៅក្នុងចិត្តចេញមក ទាំងទឹកមុខស្រពោនក្រៀមក្រំ មិនដែលធ្លាប់ឃើញពីមុន។

ក្រោយ ពូម៉ៅ Live ចប់ភ្លាម ស្រាប់តែអ្នកស្រី ទ្រី ដាណា ក៏បានចេញមុខធ្វើការ Live បកស្រាយវិញ កាលពីព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីកុំឲ្យមហាជនមួយចំនួនមានការយល់ច្រឡំទៀត។

ក្រោយមកទៀត អ្នកស្រី ទ្រី ដាណា ក៏បានបង្ហោះសារម្តងទៀត ដើម្បីបញ្ជាក់កាន់តែច្បាស់ថា រូបគាត់បានធ្លាប់ជួយគ្រួសារខាងស្វាមីច្រើនណាស់ ក្នុងនោះមានទាំងខ្សែកពេជ្រ ខ្សែដៃ ពេជ្រ នាឡិកាពេជ្រ មាសទាំងដំឡឹងខ្ញុំជូនពួកគាត់ ពេលបុណ្យទានក៏ខ្ញុំជូនលុយគាត់ទាំងពាន់ ហើយបុណ្យបច្ច័យបួនពួកគាត់ នាងខ្ញុំ ធ្វើ អស់លុយទាំងម៉ឺន ទិញឡានអោយគាត់ជិះទៀត។

បើគិតមកដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ អ្នកស្រី ទ្រី ដាណា និងស្វាមី កំពុងនៅផ្ទះផ្សេងៗគ្នា នេះបើយោងតាមការបញ្ជាក់របស់ អ្នកស្រី ទ្រី ដាណា ដែលបានបង្ហោះកាលពីយប់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ នេះ។

ព្រោះតែគេងមិនលក់ បក់មិនល្ហើយ ធ្វើឲ្យ ពូម៉ៅ បានត្រឹមបង្ហោះវីដេអូចាស់មួយនេះឡើងវិញ តាំងពីម៉ោង ៣ ទៀបភ្លឺ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នេះ ហើយថែមទាំងពោលពាក្យគួរឲ្យស្រណោះថា៖ “រំលឹករឿងចាស់នឹកអ្នកបញ្ចូលសំលេងនឹងអ្នកបញ្ចេញកាយវិការ។ ដូចអាដូច”។

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Trending

Copyright © 2020