Connect with us

ជីវិត&សង្គម

ញាក់សាច់ ! ស្ងាត់ៗ កញ្ញា អាជី ថតឲ្យសំអាងការមួយនេះទៀតបាត់ ចុះកុងត្រា រយៈពេល១ខែ តម្លៃខ្លួនទទួលបានរហូតដល់ទៅ…, ច្រើនណាស់ (មានវីដេអូ)

Published

on

ប្រិយមិត្តក៏ដូចជាមហាជនទូទៅមិនតិចនាក់ទេ ពិតជាស្គាល់ កញ្ញា អាជី ជាក់ជាមិនខាន ដែលមានឈ្មោះពិត តេង ស៊ីណាត ហើយក៏ជា ស្ត្រីម្នាក់ មិនត្រឹមតែមានរូបសម្រស់ ស្រស់ស្អាត ពីធម្មជាតិប៉ុណ្ណោះទេ ថែមទំាង ពូកែលក់ដូរទៀតផង។

បច្ចុប្បន្ន អាជី កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជន របស់ខ្លួន ហើយថ្មីៗនេះទៀត អាជី លេចមុខថតស្ពតឲ្យក្រុមហ៊ុនមួយ ជាលើកដំបូងទៀតផង។

ទំរាំបានជោគជ័យមកដល់សព្វថ្ងៃនេះ អាជី មានប្រវត្តិកំសត់ខ្លាំងណាស់ សឹងតែគ្មានអ្នកណាជឿ និងនឹកស្មានដល់ ដោយ អាជី ពីមុន រូបគាត់គឺជាកូនអ្នកក្រីក្រ ធ្លាប់ត្រូវបានគេមើលងាយ ហើយមានពេលខ្លះអត់លុយ សុខចិត្តដើរខ្ចីគេ ១ម៉ឺនរៀល ក៏គេមិនឲ្យដែរ។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ គ្រប់គ្នាផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ អាជី លេចមុខថតឲ្យសំអាងការមួយនេះទៀតបាត់ ពិសេសតម្លៃខ្លួនទទួលបានរហូតដល់ទៅ ៣ម៉ឺនដុល្លារ ឯណោះ ក្នុង១ខែ។

ក្នុងកិច្ចសម្ភាសន៍ អាជី បានបញ្ជាក់ច្បាស់ៗ ប្រាប់ទៅលោក អ៊ឹម ជីវ៉ា ថា “និយាយទៅមួយរយៈនេះ រៀងមមាញឹកដែរបង ព្រោះមានការងារច្រើន​ទំាងការលក់អនឡាញ និងថតស្ពត មានអ្នកចង់បានខ្ញុំក្នុងការថតច្រើន…”។

អាជី បានបន្ថែមទៀត ទាក់ទងការថតឲ្យសំអាងការ មយូរ៉ា ថា “គាត់ហៅខ្ញុំថតនេះ រយៈពេល១ខែពេញ, និយាយទៅខ្ញុំគិតថាខ្ញុំស្អាត ស្លៀកពាក់អីក៏ស្អាត ហើយរាងខ្ញុំតូចច្រឡឹង ខ្ញុំស្អាតពីធម្មជាតិ និយាយអោយចំទៅខ្ញុំជឿជាក់លើខ្លួនឯង សូម្បីតែគេហៅខ្ញុំថតស្ពតផ្សេងៗ ខ្ញុំស្លៀកឈុតអីក៏ស្អាត ខ្ញុំងើបពីគេង ខ្ញុំអត់ងួតទឹក ក៏ខ្ញុំមានអារម្មណ៍ថាខ្ញុំស្អាតដែរ

និយាយទៅ សំអាងការនេះខ្ញុំទើបតែទទួលគាត់មួយទេ គាត់ទាក់ទងខ្ញុំមួយសបា្តហ៍ហើយបង ហើយសម្រាប់តម្លៃខ្លួន គឺគាត់ឲ្យខ្ញុំចុះកុងត្រា រយៈពេល១ខែ គាត់ឲ្យខ្ញុំ ៣ម៉ឺនដុល្លារ…”។

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖

Trending

Copyright © 2020