Connect with us

ជីវិត&សង្គម

មិនធម្មតា កូនខ្មែរមួយរូបទទួលបានពានរង្វាន់ តារាសម្តែងល្អបំផុត ក្នុងមហោស្រពភាពយន្តក្រុងវីនីស

Published

on

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ឈួន ពិសិដ្ឋ ដែលជាតួអង្គសម្តែងក្នុងភាពយន្តរឿង ប៊ូឌីញស (White Building) បានទទួលបានពានរង្វាន់ជាតារាសម្តែងល្អបំផុត (Best Actor) ក្នុងមហោស្រពភាពយន្ត ក្រុងVenice ប្រទេសអ៉ីតាលី។

យ៉ាងណាមិញ នៅក្នុងពិធីទទួលពានរង្វាន់ លោក នាង កាវិច អ្នកដឹកនាំរឿង ប៊ូឌីញស បានឡើងមកទទួលពានរង្វាន់ជំនួស និងបានថ្លែងថាពានរង្វាន់នេះគឺមានន័យ បំផុតសម្រាប់ក្រុមការងារ និងសម្រាប់ភាពយន្តកម្ពុជា ។

សូមរំលឹកផងដែលថា នេះជាលើកទី២ហើយ ដែលកូនខ្មែរទទួលបានពានរង្វាន់សម្តែងខ្នាតអន្តរជាតិ បន្ទាប់ពីលោក វេជ្ជបណ្ឌិត ហាំង ង៉ោ បានទទួលពានរង្វាន់អូស្ការជា Best Support Actor៕

Trending

Copyright © 2020