Connect with us

កីឡា&សុខភាព

អានហើយរំជួលចិត្ត! ចែ ដាណា បង្ហោះសារនឹករលឹកដល់ម្តាយបង្កើតខ្លំាង ហើយពោលពាក្យទាំងក្តុកក្តួលថា…

Published

on

នាពេលមុននេះបន្តិចយោងតាមហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា បានធ្វើការបង្ហោះ និងសរសេរៀបរាប់បែបនេះថា៖ សុំទោសអ្នកទាំង២ ដែលកូនមិនអាចរកក្ដីសុខរឿងជីវិតគ្រួសារជូនខ្លួនឯងបាន ច្រើនឆ្នាំហើយ ដែលអ្នកទាំង២ ចាកចេញទៅចោលកូន ទាំងមិនទាន់ស្គាល់អ្វីហៅថាភាពសុខស្រួលក្នុងជីវិត ហើយក៏សុំទោសដែលពេលនោះកូនគ្មានលទ្ធភាពមើលថែអ្នកទាំង២ ព្យាបាលអ្នកទាំង២ ឱ្យនៅមានដង្ហើមបាន។ ពុកម៉ែ លក់លៀស លក់បន្លែ ជួយប្រោះព្រំកូនឱ្យធំដឹងក្ដី។

កូនមិនទាន់បានសងគុណពុកម៉ែ មិនទាន់ផ្ដល់អ្វីឱ្យអ្នកទាំង២វិញ តែកូនបានព្យាយាមធ្វើបុណ្យ ធ្វើតាមការទូន្មានរបស់អ្នកទាំង២ មិនភ្លេចអតីតកាលយើងជាអ្នកក្រទេ។អ្វីដែលកូនធ្វើរាល់ថ្ងៃ គឺបំពេញតួនាទីជាម្ដាយ

ជាប្រពន្ធ ជាកូនប្រសារ សាច់ញាតិ ជាបងប្អូន ជាម្ចាស់ក្រុមហ៊ុន ជាម្ចាស់ហាង ជាមេកើយ ទោះមិនបានល្អ100% តែកូនយល់ថាវាលើសពីអ្វីដែលនារីធម្មតាម្នាក់គួរធ្វើទៅហើយហេតុអីនិយាយទាំងបំពាន

ធ្វើឱ្យអ្នកដទៃយល់ច្រឡំលើខ្ញុំ អត់ពីពុកម៉ែបង្កើតទៅ មានតែឪពុកម្ដាយក្មេកនេះហើយ ហើយខ្ញុំក៏តែងជួយ តែងធ្វើបុណ្យជាមួយពួកគាត់ តែគេបែរមកនិយាយបែបនេះ។ ឱ្យខ្ញុំជួយបងប្អូន ឪពុកម្ដាយគាត់ប៉ុណ្ណា ទើបគ្រប់គ្រាន់ ឬគិតថាលុយដែលរកបានរាល់ថ្ងៃ សល់ទាំងអស់? ត្រូវចំណាយទៅណា ត្រូវចិញ្ចឹមបុគ្គលិកប៉ុន្មាននាក់ ត្រូវជួយគេប៉ុន្មាននាក់ តើគាត់ធ្លាប់ដឹងទេ?

គាត់អត់ដឹងទេ ព្រោះគាត់មិនដែលរវល់រឿងរកស៊ី ធ្វើជំនួញទេ។ ខ្ញុំប្រឹងប្រែង ដើម្បីអនាគតគ្រួសារ និងកូនៗប៉ុណ្ណោះ។ អត់មានអីនិយាយច្រើនទៀតទេ តែខ្ញុំអាណិតឪពុកម្ដាយបង្កើតខ្ញុំ ដែលមិនទាន់ស្គាល់ភាពសុខស្រួលក្នុងជីវិត នឹកពួកគាត់ តែយ៉ាងណា ខ្ញុំមិនខ្វល់ច្រើនទៀតទេ ខ្ញុំសន្យានឹងអ្នកទាំង២ ត្រូវធ្វើជាមនុស្សស្រីស្រីរឹងមាំ

មានទំនួលខុសត្រូវលើបុគ្គលិក និងតំណាងចែកចាយទាំងអស់មានមនុស្សច្រើនណាស់ ដែលរង់ចាំខ្ញុំជួយ! ខ្ញុំនឹងធ្វើអំពើល្អ ចែកអំណោយជួយអ្នកខ្វះខាតរហូត តាមបណ្ដាំពុកម៉ែបង្កើតខ្ញុំ។ គួររំលឹកផងដែរថា ពេលនេះអ្នកនាងនិងស្វាមីកំពុងតែមានជំនោះជាមួយគ្នាផងដែរ ដោយអ្នកនាងបានធ្វើការ Live បកស្រាយមុននេះបន្តិចរួចហើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Trending

Copyright © 2020