Connect with us

កំសាន្ត&ប្លែកៗ

អាណិតណាស់! អ្នកលក់ចេះតែឆ្ងល់ ហេតុអ្វីបានជាក្មេងតូចម្នាក់នេះដើរផ្សារម្នាក់ឯងរាល់ថ្ងៃ មិនដែលឃើញឪពុកម្ដាយ ពេលតាមមើលដល់ផ្ទះទើបដឹងថា…

Published

on

រឿងរ៉ាវរំជួលចិត្តដែលកំពុងល្បីនៅលើបណ្តាញអ៊ីនធឺណេត ហើយត្រូវបានចែករំលែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុក ពីក្មេងស្រីតូចម្នាក់វ័យ ៦ឆ្នាំ ដោយមហាជនមានការងឿងឆ្ងល់
ដោយមិនដែលឃើញឪពុកម្ដាយទាល់តែសោះ។

ការពិតនៅពីក្រោយភាពងឿងឆ្ងល់នោះគឺ នាងតូចនោះឈ្មោះ Xiao Jia រស់នៅជាមួយនឹងឪពុកម្ដាយពិការភ្នែក រួមទាំងប្អូនប្រុសតូចល្អិតម្នាក់ផងដែរ។ គ្រួសារនោះរស់នៅបន្ទប់ជួលមួយប៉ុន្ដែជាអកុសលគាត់មានជំងឺរហូតពិការភ្នែក។

ឪពុករបស់នាងឈ្មោះ Hehe វ័យ ៤៣ឆ្នាំ ពិការភ្នែកបន្ទាប់ពីមានកូនស្រីម្នាក់ទៀតឈ្មោះ Yang Li ហើយម្ដាយរបស់នាងតូចវិញ ជាស្រ្តីពិការភ្នែកវ័យ ៣០ឆ្នាំ ឈ្មោះ Chang។ បច្ចុប្បន្នប្ដីធនេះ ពិការភ្នែកទាំងពីរនាក់។ ប្ដីប្រពន្ធនេះរៀបការទៅបានដោយមានការជួយពីជន សប្បុរសហើយទីបំផុតក៏បើកបានហាងម៉ាស្សាមួយ។ នៅពេលឪពុកម្ដាយរបស់ Xiao Jia ពិការភ្នែក នាងតូចទើបតែអាយុ ៣ឆ្នាំប៉ុណ្ណោះ ស្របពេលមានប្អូនតូចម្នាក់ទៀត។

អំឡុងពេលនោះអ្នកជិតខាងបានមកជួយមើលថែគ្រួសារនោះរហូតដល់នាងតូច Xiao Jia អាយុ ៦ឆ្នាំ ល្មមដឹងក្ដី និងអាចធ្វើការងារបាន អ្នកជិតខាងក៏ត្រឡប់ទៅវិញអស់។ នាងតូចនោះ
និងមើលថែប្អូនប្រុសម្នាក់ទៀត។ ហើយនាងតូចម្នាក់នេះអាយុទើបតែ ៦ឆ្នាំប៉ុណ្ណោះ ប៉ុន្ដែធ្វើការងារប្រៀបដូចជាមនុស្សជំទង់ទៅហើយ៕

Trending

Copyright © 2020