Connect with us

កំសាន្ត&ប្លែកៗ

អានរួចស្ទើរតែស្រក់ទឹកភ្នែក ក្រោយដឹងការពិតមួយនៃកូនឆ្កែដេកចំាសពម្ចាស់មិនព្រមទៅណានោះព្រោះតែ……

Published

on

ប្រទេសហ្វីលីពីន៖ នេះបើយោងតាមប្រភពព័ត៌មានពីប្រទេសហ្វីលីពីន បានឱ្យដឹងថា សុនខកំពូលស្មោះត្រង់មួយក្បាលនេះ មានឈ្មោះ Buboy ចំណែកអ្នកដែលធ្លាប់មើលថែរាល់ថ្ងៃមានឈ្មោះ Marcelo។ បើតាមពិតទៅ សុនខ និងអ្នកមើលថែនេះ

មិនមែនជាម្ចាស់ដើមទេ ប៉ុន្តែវាបានស្គាល់អ្នកមើលថែនោះនៅមហាវិទ្យាល័យ Mabalacat City College។ក្រោយមក វាចេះតែទៅរង់ចាំនៅមាត់ទ្វារ គឺចាំលោក Marcelo ដែលជាមនុស្សយកចិត្តទុកដាក់នឹងវា។បើតាមអ្នកស្រី Paola បានឱ្យដឹងថា

ពេលនៅរស់ លោក Marcelo និងសុនខមួយក្បាលនេះ នៅជិតគ្នា និងប្រឡែងលេងជាមួយគ្នាជានិច្ច។ គេមិនដឹងថាម្ចាស់របស់សុនខមួយក្បាលនេះ នៅទីណានោះទេ ប៉ុន្តែនៅពេលថ្ងៃ គឺវាតែងតែមកជួបលោក Marcelo ហើយរង់ចាំនៅក្រៅទ្វារ

ពេលដែលលោក Marcelo កំពុងបង្រៀនសិស្ស។លោក Marcelo តែងដាក់អាហារ និងចំណី ឱ្យសុនខមួយក្បាលនេះជាប្រចាំ។ពេលនេះ អ្នកមើលថែវា បានផុតទៅហើយ ប៉ុន្តែអ្នកស្រី Paola បានអះអាងថា Buboy នឹងត្រូវអ្នកនៅសាលាមើលថែបន្ត

ព្រោះតែឃើញពីទឹកចិត្តស្មោះរបស់វា ចំពោះម្ចាស់ដែលជាគ្រូបង្រៀននៅសាលានោះ៕ទោះបីមិនមែនជាម្ចាស់ផ្ទាល់ ប៉ុន្តែលោក Marcelo តែងយកដៃអង្អែលក្បាលសុនខ ដាក់ចំណីឱ្យវា និងមើលថែវា ពេលវាទៅមហាវិទ្យាល័យនោះ។ស្រាប់តែថ្មីៗនេះ

លោក Marcelo បានផុតដោយសារជំងឺ។ Buboy នៅតែទៅចាំលោក Marcelo នៅមាត់ទ្វារដដែល ដោយមិនដឹងថាលោកបានលាចាកទៅហើយទេ។អ្នកស្រី Kristina Paola Demafelix ដែលជាអ្នករួមការងារជាមួយលោក Marcelo

បានឃើញសុនខគួរឱ្យអាណិតពេក ក៏សម្រេចចិត្តនាំវាទៅកន្លែងបុណ្យ។សុនកនោះនៅតែក្បែរម្ចាស់នោះ និងមើលរូបថតទៀតផង ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ

Trending

Copyright © 2020