Connect with us

កំសាន្ត&ប្លែកៗ

មិនជឿកុំប្រមាថ ម្តងនេះជប់លៀងផ្អើលភូមិណា៎! បន្ទាប់ពីទៅមើល និងអុជធូបបួងសួងសុំលេខសំណាង ពីដើមពោធិព្រឹក្សពណ៌មាសដ៏ចម្លែក…

Published

on

ប្រទេសថៃ៖ បើយោងតាមប្រភពបានឲ្យដឹងរឿងរ៉ាវដែលល្បីដល់អ្នកភូមិភ្លូកទឹកភ្នូកដី បាននាំគ្នាទៅមើលដើមពោធិព្រឹក្សដ៏ចម្លែកមួយដើម ដែលអាចរកឃើញលេខសំណាងសម្រាប់ចាក់ឆ្នោត។ដើមពោធិព្រឹក្សចម្លែកនេះ ស្លឹករបស់វាពណ៌មាស ចំណែកដើមពណ៌ស ។វានៅតែតូច

ពុំលូតលាស់ធំទេ ដោយដុះជាប់នឹងដើមពោធិព្រឹក្សដ៏ធំមួយ ដែលមានអាយុកាលយ៉ាងតិច ៣០០ ឆ្នាំ។ដើមពោធិព្រឹក្សតូចនេះ ត្រូវបានជឿថា ជាដើមឈើដ៏ពិសិដ្ឋ ដែលមានអំណាចពិសេស ។ អ្នកស្រុកជឿថា ដើមឈើប្រភេទនេះ នឹងផ្តល់នូវសេចក្តីប្រាថ្នា

និងនាំមកនូវសំណាងល្អ ។ ជាក់ស្តែង ក្រោយពីបានទៅមើល និងបួងសួងប្រាថ្នាសុំលេខឆ្នោតពីដើមឈើនេះ អ្នកភូមិជាច្រើនក៏បានឈ្នះរង្វាន់លេខ ៩៥ ក្នុងការចាប់ឆ្នោត។ លោកយាយ Dee Hemutai អាយុ ៩៥ ឆ្នាំ ម្ចាស់ដីចម្ការនៃដើមពោធិព្រឹក្សនេះ

បានបន្តថា ដើមពោធិព្រឹកនេះបានដុះ នៅលើដីចម្ការគាត់យូរហើយ ពោលគឺចាប់តាំងពីគាត់ធ្វើការនៅលើដីនេះ ។ វាមានអាយុកាលយ៉ាងតិច ១០ ឆ្នាំ និងមានកម្ពស់ប្រហែល ៣ ម៉ែត្រ ប៉ុណ្ណោះ ។ ដំបូងឡើយដើមឈើនេះគឺធម្មតាទេ

ប៉ុន្តែ បន្ទាប់មក វាក៏បានប្រែពីពណ៌បៃតង ទៅជាពណ៌ស ហើយបន្ទាប់មក ស្រាប់តែវាបានប្រែទៅជាពណ៌មាសតែម្តង ។ក្រោយពេលលេចលឺរឿងនេះអ្នកភូមិបាននាំគ្នាមកសុំលេខសំណាងហើយក៏ត្រូវតាមអ្វីដែលគេសុំពិតមែន។

គាត់បាននិយាយថាធ្លាប់តែឃើញវានៅក្នុងប្រទេសគេមិននឹកស្មានថាវាមកដុះក្នុងដីខ្លួនបែបនេះទេ ។

Trending

Copyright © 2020