Connect with us

កំសាន្ត&ប្លែកៗ

កូនខ្មែរអស្ចារ្យណាស់ !! ទីបំផុតកូនខ្មែរមួយរូបអាច ផលិតកុំព្យូទ័រយូរដៃរាងស្តើងមិនចាញ់ Huawei របស់ចិន និង Appleរបស់ អាមេរិក នោះទេ

Published

on

កុំព្យូទ័រយូរដៃរាងស្តើងៗសុទ្ធតែមានយីហោប្រចាំប្រទេសអភិវឌ្ឍន៍ធំៗ ដោយអាមេរិកមាន Apple Macbook ចិនមាន Huawei Matebook ចំណែកកម្ពុជាយើងក៏មានយីហោប្រចាំប្រទេសដែរ នោះគឺ Koompi ដែលជាកុំព្យូទ័រយូរដៃបង្កើតឡើងដោយកូនខ្មែរ ប្រើប្រព័ន្ធប្រតិបត្តិការបង្កើតថ្មីដែលមិនមែនជា Mac OS ឬ Windows ទេ ។គម្ពីរ ឬ Koompi ជាកុំព្យូទ័រយូរដៃសម្រាប់សិស្សដែល

មានតម្លៃសមរម្យ ថ្វីត្បិតថាក្រុមហ៊ុនកុំព្យូទ័រខ្មែរមួយនេះមិនទាន់មានលទ្ធភាពបើករោងចក្រដំឡើងក្នុងស្រុក ប៉ុន្តែយ៉ាងណា Koompi បានបង្កើតប្រព័ន្ធប្រតិបត្តិការផ្ទាល់ខ្លួនដែលហៅថា ក្រម៉ា (Krama OS) ។នៅក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia កាលពីឆ្នាំ ២០១៧ កន្លងទៅនេះ លោក ធុល រិទ្ធី ស្ថាបនិក Small World បានលើកឡើងថា កាលនៅរៀនលោកបាន

ចំណាយពេលចូលបណ្តាល័យស្រាវជ្រាវច្រើន ជាពិសេសចំណាយពេលរៀនជំនាញផ្សេងៗទាក់ទងនឹងបច្ចេកវិទ្យាដោយខ្លួនឯងតាមអ៊ីនធឺណេត និងបានឆ្លងកាត់បទពិសោធន៍ធ្វើការផ្នែកបច្ចេកវិទ្យាជាច្រើន ដូចជាបង្កើតវេបសាយលក់អចលនទ្រព្យ ទើបមកបង្កើត Small World Venture ដើម្បីជួយអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង ហើយកុំព្យូទ័រគម្ពីរនេះបានចាប់កំណើតឡើងនៅចុងឆ្នាំ ២០១៨

ដែលជាក្តីស្រមៃរបស់លោក រិទ្ធី តាំងពីឆ្នាំ ២០១២ ។កុំព្យូទ័រយីហោខ្មែរមួយនេះបង្កើតឡើងសម្រាប់សិស្ស និស្សិតដែលមិនធ្លាប់មានកុំព្យូទ័រសោះ ជាប្រភេទកុំព្យូទ័រ Open Souce អាចឲ្យអ្នកប្រើយកទៅអភិវឌ្ឍន៍កម្មវិធីបន្ថែម និងប្រើកម្មវិធីឥតគិតថ្លៃជាច្រើន ដោយម៉ូឌែលដំបូងមានតម្លៃ ៣៦៩ ដុល្លារ ការរចនាស្រដៀងគ្នានឹង Macbook Air និង Matebook ដំឡើងនៅកោះតៃវ៉ាន់ ហើយ

ក្នុងនោះដែរស្ថាបនិក Koompi ក៏ចង់ពង្រីកទីផ្សារកុំព្យូទ័រយីហោខ្មែរនេះទៅប្រទេសជិតខាងផងដែរ ។ Koompi ចាប់ផ្តើមជាមួយកម្លាំងម៉ាស៊ីនមធ្យមសម្រាប់ប្រើលើការងារសិក្សា និងការងារការិយាល័យ ដំណើរការដោយ Ram 8G, CPU Intel Celeron N4100, GPU Intel UHD 600

អាចកាន់ថ្មបានប្រមាណ ៧ ម៉ោង ។ដែលគួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះ Koompi កំពុងអភិវឌ្ឍន៍ Laptop របស់ខ្លួនទៅជំហានបន្ទាប់សម្រាប់ការងារធ្ងន់ៗ ហើយក៏មានគម្រោងចង់បង្កើតកុំព្យូទ័រលើតុផងដែរ ៕ ប្រភពអត្ថបទ៖ Business Cambodia

Trending

Copyright © 2020