Connect with us

កំសាន្ត&ប្លែកៗ

កុំអោយងឿងឆ្ងល់! ! មេចេញចម្លើយហើយ ក្រោយពីក្រុមឡានធំស្នើសុំ ៣ចំណុចម្សិលមិញ

Published

on

កាលពីម្សិលមិញ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ មានក្រុមអ្នកបើកឡានដឹកដី ដឹកខ្សាច់ ដឹកថ្ម ប្រមាណជាង៣០០នាក់ បានលើកគ្នាបិទផ្លូវក្រវាត់ក្រុងទី២ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ប្រមូលផ្ដុំតវ៉ារឿងក្រសួងសាធារណការចាប់ឡានដឹកខ្សាច់របស់ពួកគាត់ ផាកពិន័យតឹងរឹង និងឃាត់រក្សាទុករថយន្តរយៈពេលមួយឆ្នាំ។

ដោយមានការចូលរួមពី ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រុមឡានធំៗខាងលើចាត់តំណាងសំណូមពរដំណោះស្រាយ ៣ចំណុចដែលខុសពីច្បា-ប់ និងឯកសារគតិយុត្តិ រួមមាន៖

១. ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៥៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៥ (V1) ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ៤០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៤៥តោន (បន្ថែម១៥តោន) ចំពោះប្រភេទយានយន្តភ្លៅ៤ ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ៣០តោន ស្នើសុំផ្ទុកទម្ងន់សរុបដល់ ៣៥តោន (បន្ថែម១០តោន) ចំពោះប្រភេទយានយន្តភ្លៅ៣ ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ២៥តោន និងស្នើសុំផ្ទុកទម្ងន់សរុបដល់ ២៥តោន (បន្ថែម៩តោន) ចំពោះប្រភេទយានយន្តភ្លៅ២ ដែលក្នុងច្បា-ប់កំណត់ត្រឹមតែ ១៦តោន។

២. ស្នើសុំត្រឹមកុំឱ្យមានឃាត់យានយន្តចំនួនមួយឆ្នាំដោយសុំត្រឹមតែពិ-ន័យជាថវិកា

៣. ស្នើសុំដោះលែងយានយន្តទាំងឡាយណាដែលកំពុងឃាត់ទុកមួយឆ្នាំឱ្យចរាចរណ៍ដឹកជញ្ជូនបាន។

នៅថ្ងៃទី ២១ ខែកក្កដានេះ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ៖
ក្រសួងសូមបញ្ជាក់ជូនថា សំណើសុំទាំង៣ចំណុចខាងលើនេះ មិនអាចដោះស្រាយតាមសំណូមពរបាន ឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិដូចមានចែងក្នុង មាត្រា២៦ និង មាត្រា៦០ នៃច្បា-ប់ស្តីពីផ្លូវថ្នល់ និង លិខិតបទដ្ឋានគ-តិ-យុត្ត-ជាធរមាន។

ម៉្យាងទៀត ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្ត ធុនធ្ងន់ គួរតែចូលរួមសហការអនុវត្តវិធានការច្បា-ប់ទាំងអស់គ្នា ដើម្បីធានាការពារទ្រព្យសម្បត្តិសាធារណៈ ផ្លូវថ្នល់ ស្ពាន និងសំណង់សិល្បការ្យផ្លូវ ឱ្យស្ថិតស្ថេរ គង់វង្ស និងជាប់រឹងម៉ាំតាមអាយុកាលបច្ចេកទេសកំណត់ ស្របតាមកម្រិត ស្តង់ដានៃការសាងសង់ ហើយក៏អាចចូលរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិលើការជួសជុលថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្ទល់ដែលខូចខាតដោយសារការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។
សូមអានខ្លឹមសារសេចក្ដីប្រកាសទាំងស្រុងខាងក្រោមនេះ៖

Trending

Copyright © 2020