Connect with us

កំសាន្ត&ប្លែកៗ

ក្ដៅចិត្តតិចអី ឈឺស្ទើរ.ស្លា.ប់.បែរចោទថាធ្វើពុតដើម្បីលក់អនឡាញដាច់ ឥលូវ Winai ចេញមុខពន្លះផាំងៗវិញបែបនេះ

Published

on

តារាសម្តែងជើងចាស់លោក Winai kraibutr ដែលអ្នកណាៗក៏ស្គាល់ដែរថាជាតារាសម្ដែងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់មហាជនទាំងក្នុង និង ក្រៅប្រទេស។ មួយវិញទៀត លោក Winai ក៏បានផ្អាកពីការងារសិល្បៈមួយរយៈធំហើយ ក្រោយពីលោកធ្លាក់ខ្លួនឈឺជំងឺពងបែកមក។បើក្រឡេកទៅមើលពីស្ថានភាពជំងឺរបស់លោកវិញ នៅពុំទាន់ជាសះស្បើយនៅឡើយទេ វាប្រៀបបាន

ដូចជាជំងឺរុាំរ៉ៃម្យ៉ាងដូច្នេះដែរ ដែលធ្វើឱ្យលោក និង ក្រុមគ្រួសារត្រូវចំណាយលើការព្យាបាលជាប្រចាំខែ រហូតតារាសម្តែងប្រុសរូបនេះ ត្រូវរករបរបន្ថែមពីការឡាយលក់អនឡាញ់បន្ថែមទៀត ដើម្បីទប់ទល់នឹងស្ថានជំងឺរបស់លោកនៅពេលនេះ ។ដោយឡែកនៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ ស្រាប់តែលោក Winai បានចេញមុខប្រតិកម្មយ៉ាងខ្លាំង ចំពោះអ្នកដែលចោទប្រកាន់លោកថា

សម្តែងធ្វើជាឈឺដើម្បីឱ្យគេអាណិតជួយទិញផលិតផល។ស្របពេលមានការចោទប្រកាន់បែបនេះ ស្រាប់តែលោកចេញមុខព្រលះខ្លាំងៗនៅក្នុងការឡាយផ្ទាល់របស់លោកថា ៖ «ប្រសិនបើអ្នកឯងគិតថាខ្ញុំសម្តែង អ៊ីចឹងខ្ញុំឱ្យលោកមកធ្វើឱ្យដូចខ្ញុំពេលនេះ ហើយបើដូច

ខ្ញុំនឹងឱ្យលោកជាង ១ ម៉ឺនដុល្លារបន្ថែម»។យ៉ាងណាមិញ ក្រោយពីឃើញលោក Winai ចេញមុខព្រលះចំពោះមនុស្សដែលចោទប្រកាន់លោកបែបនេះ ក៏មានមហាជនមិនតិចទេដែលយល់ពីលោក និង ជួយលើកទឹកចិត្តលោក ថែមទាំងជូនពរលោកឱ្យឆាប់ជាសះស្បើយផងដែរ៕

Trending

Copyright © 2020