Connect with us

កំសាន្ត&ប្លែកៗ

ពិតជាមានតម្លៃមែន! ផ្សិតមួយប្រភេទនេះ មួយគីឡូក្រាម 10 ម៉ឺនដុល្លា បើរគបានត្រឹមមួយគីឡូក្រាមច្បាស់ជាខ្លាយជាអ្នក់មានហើយ…

Published

on

បរទេស អ្នកប្រហែលជាមិនជឿនោះទេថាវត្ថុមួយនេះមានតម្លៃជាងមាសទៅទៀត ប៉ុន្តែវាមានតែនៅលើភ្នំហិម៉ាឡៃប៉ុននោះ។ ផ្សិតមួយប្រភេទនេះវាត្រូវបានគេប្រើប្រាស់ជាឱសថបុរាណជនជាតិចិន ដែលគេជឿថាវាជាប្រភពចំណូលមួយផងដែរសម្រាប់ប្រជាជនឥណ្ឌា និងប្រជាជននៅប្រទេសណេប៉ាល់។ជារៀងរាល់ឆ្នាំនារដូវផ្ការីក ពួកអ្នកភូមិជាច្រើននាក់បាននាំគ្នាធ្វើដំណើរមកពីផ្លូវឆ្ងាយៗដើម្បី

ស្វែងរករុក្ខជាតិដែលមានតម្លៃមហាសាលនេះ។ វាត្រូវបានគេដឹងថាមានតម្លៃរហូតដល់ទៅ ១០០ ដុល្លាសហរដ្ឋអាមេរិកឯណោះក្នុងមួយក្រាម នេះបានន័យថានៅក្នុងមួយគីឡូក្រាមគេនឹងទទួលចំណូលរហូតដល់ទៅ ១០ ម៉ឺនដុល្លាសហរដ្ឋអាមេរិក។នៅពេលដែលរដូវរករុក្ខជាតិថ្នាំបុរាណនេះបានមកដល់មនុស្សម្នាទម្លាក់ការងារផ្សេងចោលអស់ដោយនាំគ្នាមកស្វែងរកផ្សិតនេះស្ទើរ

គ្រប់ៗគ្នា។ ប៉ុន្តែរឿងដែលពិបាកនោះត្រង់ថាផ្សតិនេះមានរូបរាងតូចៗដែលគេត្រូវអោនក្រាបលូនទើបអាចរកវាឃើញ។បុរសម្នាក់មានឈ្មោះ Himal Aryal ដែលជាមនុស្សម្នាក់ដែលបានរកស៊ីស្វែងរកផ្សិតនេះអស់រយៈពេលជាង ៨ ឆ្នាំនៅតំបន់ Rukum នៃទីក្រុង Kathmandu ប្រទេសណេប៉ាល់

បានប្រាប់បណ្តាញផ្សព្វផ្សាយថាអ្នកដែលទិញច្រើនជាងគេបំផុតនោះគឺពួកគាត់ជាជនជាតិចិនដែលប្រហែលនឹង ៩០ ភាគរយទៅហើយ។ គាត់បានបន្ថែមថាផ្សិតនេះវាជួយជំនួយផ្លូវភេទអោយខ្លាំង ហើយមានតែអ្នកមានទ្រព្យស្តុកស្តម្ភប៉ុននោះទើបហ៊ានទិញវា៕ ប្រភព៖pressnews

Trending

Copyright © 2020