Connect with us

កំសាន្ត&ប្លែកៗ

អនិច្ចាខ្លាំងណាស់!!ក្មេងស្រី២នាក់ត្រូវជួប ទុ ក្ខផ្ទួនៗដោយឪពុកត្រូវស្លា-ប់ដោយសា រ កូ វី ដ ១៩ ម្តាយវិញត្រូវទទួលនៅ ការ ព្យា បា លដែលមិនទាន់ដឹងថា…!

Published

on

ជុំវិញព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាមួយរយៈកាលចុងក្រោយនេះ បានផ្ដាច់យកសង្ខាអ្នកជំ.ងឺកូ.វីដ-១៩ ជាប្រចាំឥតខានឡើយ នាំឱ្យពលរដ្ឋមួយចំនួនត្រូវព្រាត់ចាកមនុស្សជាទីស្រឡាញ់ត្រឹមមួយរំពេចភ្នែក ថែមទាំងបន្សល់នូវ វិប្បដិសារីបែកខ្ញែកគ្រួសារ គូរឱ្យអាសូរជាទីបំផុត ។

នេះដូចទៅនឹងរឿងរ៉ាវដែលបានកើតឡើង នៅក្នុងខេត្តក្រចេះ នាថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ដែលមានមេគ្រួសារម្នាក់ បានបាត់បង់ជីវិតដោយសារជំ.ងឺកូ.វីដ-១៩ បន្សល់ទុកនូវភរិយា និងកូនពៅ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យស្រុកមេមត់ ពុំអាចលាគ្នាក្នុងឱកាសចុងក្រោយឡើយ ។.

អ្វីដែលកាន់តែខ្លោចចិត្តទៀតនោះ ការបាត់បង់នេះ បានបន្សល់ទុកនូវក្មេងស្រីតូចៗ ២ នាក់ទៀត ត្រូវបង្ខំចិត្តរស់នៅធ្វើចត្តាឡីស័កទាំងកណ្ដោចកណ្ដែងនៅក្នុងគេហដ្ឋាន ខណៈដែលឪពុកត្រូវបានគេយកទៅបូជាបាត់ ឯម្ដាយត្រូវនៅព្យាបាលខ្លួន និង មើលថែប្អូនពៅ ពុំមានឱកាសបានជួបជួនក្នុងគ្រាដែលពួកគេត្រូវការភាពកក់ក្ដៅមួយនេះឡើយ ។

ចំពោះរឿងនេះ បើតាមប្រភពពីអ្នកដែលនៅព្យាបាលបន្ទប់ជាមួយម្ដាយ ក្មេងតូចទាំង ២ រូបនេះ បានបញ្ជាក់ឱ្យដឹងថា កូនស្រីទាំង ២ នាក់ បានតេមករកម្តាយប្រាប់ថាខ្លាច និង នឹកម្ដាយ ចង់ឱ្យម្ដាយរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ។

នាមជាម្ដាយ បានឆ្លើយតបទាំងក្ដុកក្ដួលថា «ម៉ែជិតទៅវិញហើយ ម៉ែប្រឹងលេបថ្នាំឱ្យជា ពេលម៉ែទៅផ្ទះវិញម៉ែធ្វើម្ហូបឆ្ងាញ់ៗឱ្យកូនញ៉ាំ កូននៅផ្ទះណាកូន ចាំម៉ែ កូនកុំរករឿងនាំឱ្យម៉ែពិបាកទឹកចិត្ត ខ្លាចស្លា.ប់ដូចពុកឯង ម៉ែត្រូវរឹងមាំរកស៊ីចិញ្ចឹមកូន» ៕

Trending

Copyright © 2020