Connect with us

កំសាន្ត&ប្លែកៗ

មានតែមួយលើលោក! អ្នកបើកយន្តហោះ វ័យក្មេងបំផុត ជាប់ឈ្មោះក្នុងកំណត់ត្រាពិភពលោក ក្រោយពី….

Published

on

យុវជនម្នាក់ មកពីស្រុក Lbstone នៃប្រទេសអង់គ្លេស បានក្លាយជាពីឡុតដែលមានវ័យក្មេងបំផុត ក្នុងកំណត់ត្រាពិភពលោក ក្រោយពីបញ្ចប់ការហោះហើរនៅក្នុងប្រទេសហូល្លង់កាលពីថ្ងៃម្សិលមិញនេះ។តាមប្រភពព័ត៌មានបានឲ្យដឹងថា Travis Ludlow មានអាយុទើបតែ១៨ឆ្នាំ និង១៤៩ថ្ងៃ បានធ្វើការហោះហើរតែម្នាក់ឯង អស់រយៈពេល៤៤ថ្ងៃក្នុងចម្ងាយ២៥,០០០ម៉ាយល៍

(ប្រមាណ៤០,២៣០គីឡូម៉ែត្រ)។ ហើយក្នុងមួយថ្ងៃ គេចំណាយពេលពី៨ម៉ោងឡើងទៅ ក្នុងការហោះហើរ ដែលពេលខ្លះ បានចម្ងាយ១,០០០ម៉ាយល៍(ប្រមាណ១,៦០០គីឡូម៉ែត្រ) ដោយមិនឈប់សម្រាកផងដែរ។យ៉ាងណាមិញ ចំពោះកំណត់ត្រានេះដែរ បានធ្វើឲ្យក្រុមគ្រួសាររបស់គេមានមោទកភាពយ៉ាងខ្លាំង ដែលក្នុងក្រុមគ្រួសារតាំងពីដើមមក

មិនដែលមានអ្នកណាស្រលាញ់វិស័យពីឡុត ឬជាពីឡុតឡើយ។គួររម្លឹកដែរថា ម្ចាស់កំណត់ត្រាពិភពលោក ពីឡុតវ័យក្មេងបំផុតធ្លាប់ត្រូវបានគ្រប់គ្រងដោយបុរសម្នាក់មកពីសហរដ្ឋអាមេរិក ដែលកាលនោះមានអាយុ១៨ឆ្នាំ និង១៦៣ថ្ងៃ ដោយបញ្ចប់បេសកម្មហោះហើរក្នុងខែតុលា ឆ្នាំ២០១៨៕

Trending

Copyright © 2020