Connect with us

កំសាន្ត&ប្លែកៗ

រំភើបជំនួស! តារាសម្តែងស្រី ឌួង ហ្សូរីដា បង្ហាញអារម្មណ៍រំភើប ក្រោយម្តាយ ចាក់ គី មី បានដោយជោគជ័យ (មានវីដេអូ)

Published

on

ពុកម៉ែបងប្អូន ប្រាកដជាជ្រាបច្បាស់ហើយ កញ្ញា ឌួង ហ្សូរីដា គឺជាពិធិការិនី និង ជាតារាសម្តែងស្រី មួយរូបដ៏ឆ្នើមផងដែរ នៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែង កញ្ញា ធ្លាប់តែត្រូវបានគេស្គាល់ថា ជាសិល្បការិនីមួយរូប តែពីមុនមក កញ្ញាក៏ធ្លាប់ជា បាហុនិកា ឬ អ្នកបម្រើការងារនៅលើយន្តហោះ នេះបើតាមការបញ្ជាក់ឱ្យដឹងពីកញ្ញាផ្ទាល់នៅលើគណនីហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ថ្មីៗនេះ

ម្តាយរបស់ពិធីការិនី ឌួង ហ្សូរីដា បានបង្ហាញពីវីដេអូចេញពីមន្ទីរពេទ្យហើយ ដោយទទួលបានភាពជោគជ័យទៅការចា ក់ បញ្ចូល គី មីជាលើកទី៤ ដែលនៅសល់២ដងត្រូវបញ្ចប់ការព្យាបាលចំណែកសុខភាពរបស់អ្នកនាងមានលក្ខណៈល្អប្រសើរជាងមុនផងដែរ។ដោយឡែក ក្រោយពីបានឃើញម្តាយធូរប្រសើ រច្រើនដូច្នេះ ឌួង ហ្សូរីដា ក៏សម្តែងពីរំភើបអបអរតាមរយៈសារខ្លីដែលសរសេរ

តាមបណ្តាញសង្គមហ្វេសប៊ុកខាងក្រោមថា៖ជយោ!លោកម៉ែជោគជ័យយកឈ្នះលើការបញ្ចូលគីមីលើកទី៤ហើយចាស៎ ថ្ងៃនេះអាចចេញទៅខុនដូវិញបានហើយលោកម៉ែដ៍ពូកែរបស់កូនៗ ជូនពរឲ្យលោកម៉ែឆាប់ជា អាយុវែង សុខភាពល្អបរិបូរណ៍ ឆាប់បានត្រលប់មកផ្ទះវិញណាចាស៎។យ៉ាងណាមិញ អ្នកគាំទ្រជាច្រើនក៏បានជូរពរឲ្យសុខភាពលោកស្រីមានឆាប់ជា សុខភាពល្អ អាយុវែង ដើម្បីឆាប់បានត្រឡប់ទៅផ្ទះវិញផងដែរ៕

Trending

Copyright © 2020