Connect with us

កំសាន្ត&ប្លែកៗ

គួរឱ្យអាណិតណាស់ !! គាត់ចាស់ៗហើយ ស៊ូប្រ.ថុ.យអង្គុយលក់ ម្លូស្លា មុខផ្សារបិ.ទ.ខ្ទ.ប់

Published

on

រូបភាពមួយសន្លឹក បាននឹងកំពុងអង្រួនបេះដូងមហាជននៅក្នុងបណ្ដាញសង្គម ឱ្យមានក្ដីអាណិតអាសូរចំពោះលោកយាយពីរូប ដែលមានវ័យចំណាស់ទៅហើយ តែពុំមានភ័ព្វសំណាង
ម្លូស្លាតែពីរនាក់យ៉ាងត្រមង់ត្រមោច នៅមុខផ្សារមួយដែលគេបានបិទខ្ទប់ ដើម្បីរកថវិកាចិញ្ចឹម

រូបភាពដ៏កម្សត់របស់លោកយាយវ័យចំណាស់ទាំងពីរនេះ ត្រូវបានបង្ហោះដោយគណនីមួយមានឈ្មោះថា Kim Sour Heng ដែលបង្ហាញពីសកម្មភាពលោកយាយវ័យចំណាស់ទាំងពីរអង្គុយលក់ម្លូស្លាយ៉ាងកម្សត់ នៅក្នុងផ្សារស្គន់ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិស្គន់ ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។

តាមរយៈប្រភពដែលទទួលបានពីអ្នករស់នៅតំបន់នោះ បានឱ្យបានដឹងថា កន្លងមកដូនចាស់ទាំងពីរនាក់ តែងតែមកលក់នៅក្នុងទីតាំងផ្សារស្គន់ខាងលើជាប្រចាំ ដោយមានចង្អេរម្លូស្លាបន្តិចបន្តួច អង្គុយលក់ក្នុងផ្សារ តាំងពីព្រលឹមដល់ព្រលប់ ដោយតែងតែមានម៉ូតូឌុបជូនអ្នកទាំងពីរ ទាំងទៅទាំងមក ។

ដោយឡែក មួយរយៈចុងក្រោយនេះ ដោយសារតែស្ថានភាពកូវីដ-១៩ បាននឹងកំពុងរាលដាលនៅក្នុងទីតាំងខាងលើ បណ្ដាលឱ្យអាជ្ញាធរសម្រេចបិទខ្ទប់ផ្សារមួយនេះ ដើម្បីទប់ស្កាត់ការរីក
ចំណាស់នេះ ត្រូវនាំគ្នាមកប្រថុយអង្គុយលក់នៅខាងក្រៅផ្សារបែបនេះ ដើម្បីបានប្រាក់កាក់ខ្លះ គ្រាន់នឹងបានផ្គត់ផ្គង់ក្រពះក្នុងស្ថានការណ៍ដ៏លំបាកមួយនេះ ៕

Trending

Copyright © 2020