Connect with us

កំសាន្ត&ប្លែកៗ

ក្តៅៗ!! WHO ណែនាំឲ្យប្រើថ្នាំ ៣ នេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ-១៩ និងកាត់បន្ថយ…..

Published

on

អង្គការសុខភាពពិភពលោកដែលហៅកាត់ថា WHO កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកទឹកចិត្តឱ្យប្រើប្រាស់ថ្នាំ ៣ ប្រភេទ រួមមាន (Actemra របស់ក្រុមហ៊ុនឱសថ Roche និងថ្នាំ Kevzara របស់ក្រុមហ៊ុន Sanofi រួមជាមួយថ្នាំប្រភេទ corticosteroids) សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ បន្ទាប់ពីទិន្នន័យបង្ហាញថា ថ្នាំទាំងនេះអាចកាត់បន្ថយហានិភ័យដល់ស្លាប់បាន។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន reuters.com នៅព្រឹកថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១។

អ្នកជំនាញផ្នែកឱសថព្យាបាលជំងឺរបស់ WHO បានឱ្យដឹងថា ការព្យាបាលដោយប្រើប្រាស់ថ្នាំខាងលើ ក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩មានអាការៈធ្ងន់ធ្ងរ អាចជួយរារាំងការរលាក ក៏ដូចជាកាត់បន្ថយហានិភ័យនៃការស្លាប់ និងភាពចាំបាច់ដែលត្រូវការបំពាក់ ឧបករណ៍ជំនួយការដកដង្ហើមផងដែរ។

WHO បានបញ្ជាក់ថា ការប្រើប្រាស់ថ្នាំ Actemra ឬថ្នាំ Kevzara រួមជាមួយប្រភេទថ្នាំ corticosteroids ដូចជាថ្នាំ dexamethasone គឺអាចជួយកាត់បន្ថយហានិភ័យស្លាប់មកនៅត្រឹម ២១% ធៀបទៅនឹង ២៥% នៃអ្នកជំងឺដែលទទួលការព្យាបាលតាមស្ដង់ដារទូទៅទៀតផង។

សូមបញ្ជាក់ថា ការផ្ដល់អនុសាសន៍របស់ WHO ធ្វើឡើងដោយផ្អែកលើការសិក្សាលើអ្នកជំងឺកូវីដ១៩ចំនួន ១០,៩៣០នាក់ ក្រោមកិច្ចសហការជាមួយមហាវិទ្យាល័យ King’s College London សាកលវិទ្យាល័យ Bristol សាកលវិទ្យាល័យទីក្រុងឡុងដ៍ (University College London) និងមូលនិធិ ហ្គាយ ថូម៉ាស់ NHS (Guy’s and St Thomas’ NHS Foundation Trust) នៅអង់គ្លេសផងដែរ៕

Trending

Copyright © 2020