Connect with us

កំសាន្ត&ប្លែកៗ

ល្អខ្លាំងណាស់ ស្រ្តីម្នាក់បានកំពុងរកមុខអ្នកដែលបានជូននាងមកមន្ទីពេទ្យពេលដែលកូននាងប្រកាច់ក្តៅខ្លួនខ្លាំងព្រោះតែ…

Published

on

បើយោងតាមបណ្តាញសង្គមគណនីហ្វេសប៊ុករបស់ស្ត្រីម្នាក់ឈ្មោះ Chaowara Khotsamnuan បានបង្ហោះសារថានាងចង់ថ្លែងអំណរគុណដល់វីរៈបុរសម្នាក់ ដែលបានជួយសង្គ្រោះជីវិតកូនស្រីរបស់នាង ។នាងបានឲ្យដឹងថាកុំតែមានបុរសម្នាក់នោះពេលនេះមិនដឹងជាកូនស្រីដែលឈឺធ្ងន់នេះទៅជាយ៉ាងណានោះទេ នាងបានលើកឡើងនៅលើគណនីនាងផ្ទាល់ថា នាងចង់ជួប និងថ្លែងអំណរគុណដល់

អ្នកជិះម៉ូតូដែលពុំស្គាល់អត្តសញ្ញាណម្នាក់ ដែលបានជួយឌុបនាង និងកូនស្រីអាយុ ១០ ខែ របស់នាងដែលឈឺធ្ងន់ ទៅកាន់មន្ទីរពេទ្យ Phayathai Sri Racha ។នាងបានឲ្យដឹងថាពេលដែលនាងបានជិះរថយន្តប៉ុន្តែផ្លូវស្ទះស្របពេលដែលកូនរបស់នាងកំពុងក្តៅខ្លួនខ្លាំងនាងបានស្រែករកជំនួយ ហើយនាងបានបន្តថាកូនរបស់នាងមានអាការៈប្រកាច់ទៀតផងបុរសម្នាក់នោះក៏បានសុខ

ចិត្តបើកម៉ូតូមកជួយជូននាងទៅមន្ទីពេទ្យ។នាងនិយាយថា អ្នកជិះម៉ូតូនោះស្រាប់តែមិនដឹងជាទៅណាបាត់ ទាំងដែលមិនទាន់បានឈ្មោះ និងអរគុណគាត់ផងនោះ ។ព្រោះពេលដែលនាងភ័យពេកក៏នាំកូនចូលទៅក្នុងពេទ្យបាត់ដោយមិនបាននឹកឃើញពីគាត់ដែលជូនមកឡើយអារម្មណ៍នៅតែនឹងកូនដែលកំពុងឈឺធ្ងន់។

Trending

Copyright © 2020