Connect with us

កំសាន្ត&ប្លែកៗ

មិនស្មានស្មោះថា!ពួកគាត់ទាំង៣បានប្រឹងប្រែងច្រើនណាស់ក្នុងការរក្សានូវភាសាខ្មែរ បទ ចម្រៀងខ្មែរ ប្រពៃណីខ្មែរ អោយឋិតថេរនៅលើទឹកដីសារិន ខ្លាចកូនខ្មែរជំនាន់ក្រោយដែលកើតនៅទីនោះបំភ្លេចភាសាខ្មែរ

Published

on

សូរិន្ទ៖ពីគណនីហ្វេស Kimleang Chhuon បានបង្ហោះសារបង្ហាញថា « ព្រះសង្ឃព្រះនាម លោកតា ស៊ុច លោក ខុង ឃុយ នឹងអ្នកនាង ចេន សាយចៃ ទាំង៣អង្គ/នាក់ មានស្រុក កំណើ តនៅខេត្តសុរិន្ទ ប្រទេសថៃ»។បន្តពីការបង្ហាញថា «ពួកគាត់ទាំង៣បានប្រឹងប្រែងច្រើនណាស់ក្នុងការរក្សានូវភាសាខ្មែរ បទ ចម្រៀងខ្មែរ ប្រពៃណីខ្មែរ អោយឋិតថេរនៅលើទឹកដីសារិន ខ្លាចកូនខ្មែរ

ជំនាន់ក្រោយដែលកើតនៅទីនោះបំភ្លេចភាសាខ្មែរ ចូលចិត្តនិយាយថៃច្រើនជាងនិយាយខ្មែរ ខ្ញុំកូណាក៏ធ្លាប់ជួបអ្នកទាំង៣ផ្ទាល់ផងដែរ ទោះជាពាក្យពេជ្រភាសាខ្មែរត្រង់កន្លែងខ្លះគាត់និយាយមិនច្បាស់ ពាក្យខ្លះគាត់មិនចេះ តែគាត់ព្យាយាមនិយាយ ព្យាយាមរក្សាភាសាដើមអោយគង់វង្សនៅលើទឹកដីសុរិន្ទ»។ក្នុងសារដដែលនោះក៏រឹតតែបង្ហាញភាពអស្ចារ្យនៃមោទនៈ មនុស្សទាំងបីនាក់

ជាប់ឈាមជ័យក្មេង ទាំងខុង ឃុយ ជីដូនជីតា មានស្រុកកំណើតនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំ ក្នុងពាក្យថា« លោកតា ស៊ុច លោកបានព្យាយាមស្នើទៅរដ្ឋាភិបាលថៃដើម្បីបង្កើតវិទ្យុផ្សាយជាភាសាខ្មែរនៅខេត្តសុរិន ដំបូងថៃគេមិនព្រមទេ តែព្រះអង្គព្យាយាមតស៊ូពន្យល់គេ រហូតរដ្ឋាភិបាលថៃគេព្រមអោយបង្កើត៕
ប្រភព presnews

Trending

Copyright © 2020