Connect with us

កំសាន្ត&ប្លែកៗ

នៅចាំគាត់ទេ? លី ឡានី បាត់មុខពីសិល្បៈច្រើនឆ្នាំ ពេលនេះសាងជីវិតយ៉ាងស្តុកស្តម្ភ

Published

on

ភ្នំពេញ៖ ជឿជាក់ថាប្រិយមិត្តច្បាស់ជានៅចាំតារាប្រុសរូបសង្ហារលោក លី ឡានី ដែលតារារូបនេះធ្លាប់បានសម្ដែងរឿងជាច្រើនកាលពីប្រមាណជា២០ឆ្នាំមុន។ គ្រប់រឿងដែលលោកបានសម្ដែងតែងតែទទួលបានការគាំទ្រច្រើនពីមហាជនគ្រប់ស្រទាប់មិនថាចាស់ឬក្មេងនោះទេ។ តែប៉ុន្មានឆ្នាំចុងក្រោយមកនេះ លោកបានដកខ្លួនចេញពីវិស័យសិល្បៈ ងាកចាប់យកមុខងារក្នុងជួរមន្រ្តីរាជការវិញ

ផងដែរ។បន្ទាប់ពីបាត់មុខពីវិថីសិល្បៈ បច្ចុប្បន្នលោក លី ឡានី កំពុងសម្ងំកសាងជីវិតគ្រួសារជាមួយភរិយា និងកូនស្រីពីរនាក់យ៉ាងមានសុភមង្គល។ ពិតណាស់ ទោះអតីតតារារូបនេះលែងបង្ហាញមុខក្នុងសង្គមសិល្បៈតែក៏មានអ្នកគាំទ្រជាច្រើន នៅតែចង់ដឹងចង់ឮពីជីវិតឯកជនរបស់លោកដដែល។ បើក្រឡេកទៅមើលរូបសម្បត្តិវិញ ឃើញថាតារារូបនេះនៅតែក្មេង ស្រស់សង្ហាមិនចាញ់កាល

នៅកម្លោះប៉ុន្មានឡើយ។ជាក់ស្ដែង បន្ទាប់ពីរៀបការមានកូន២រួចមក គេតែងតែឃើញលោក លី ឡានី បង្ហោះរូបលក្ខណៈគ្រួសារលើបណ្ដាញសង្គមជាញឹកញាប់។ ម្យ៉ាងវិញទៀតរូបភាពទាំងនោះបានបង្ហាញឲ្យឃើញពីចំណងអាពាហ៍ពិពាហ៍ដ៏រឹងមាំ។បើទោះបី តារាប្រុសរូបនេះមានកូនពីរនាក់ និងមានវ័យកាន់តែជ្រេក៏ពិតមែន តែលោកនិងភរិយានៅតែល្អូកល្អើននឹងគ្នា មិនចាញ់គូស្នេហ៍ថ្មោងថ្មីឡើយ ជាពិសេសសព្វថ្ងៃលោកកំពុងរស់នៅក្នុងផ្ទះធំស្កឹមស្កៃផងដែរ៕

Trending

Copyright © 2020