Connect with us

កំសាន្ត&ប្លែកៗ

តាមពិតចឹងសោះ មូលហេតុដែលលោក ទេព រិន្ទដារ៉ូ មិនយកប្រពន្ធសោះ៖ (មានវីដេអូ)

Published

on

ដូចដែលយើងធ្លាប់បានដឹងស្រាប់ហើយថា នៅក្នុងប្រទេសកម្ពុជាយើងប្រសិនបើនិយាយពីវិថីខ្សែភាពយន្ដវិញ នៅពេលដែលបានលឺឈ្មោះថា ទេព រិន្ទដារ៉ូ ប្រាកដជាប្រជាជនស្ទើរតែមួយប្រទេសបានស្គាល់ ក្នុងនាមជាតារាសម្ដែងជើងចាស់មួយរូប

ដែលបានរក្សានូវរូបរាងសង្ហាទោះក្នុងវ័យរៀងជ្រេ វោហាសព្ទ ភាពរស់រាយ និងការសម្ដែងដ៏ល្អ។មិនឆ្ងល់ក៏ដូចជាមិនប្លែកទេបើនិយាយពីការសម្ដែងរបស់លោក អ្វីដែលប្លែកហើយនាំគ្នាឆ្ងល់នោះហេតុអ្វីលោក ទេព រិន្ទដារ៉ូមិនយកប្រពន្ធ។

ដើម្បីបំបាត់ចម្ងល់ដែលកំពុងតែឆ្ងល់ពេញមួយប្រទេស តោះទៅអានទាំងអស់គ្នាៈ

ជីវិតនៅកំលោះខ្លួនមួយជាច្រើនទសវត្សរ៍របស់តារាសម្ដែងជើងចាស់មានទីផ្សារដូចផ្ការីកគ្រប់រដូវលោក ទេព រិន្ទដារ៉ូ នៅតែជាប្រធានបទដែលមហាជនយកមកជជែកចង់ដឹងថា តើនារីដែលលោកធ្លាប់ចាប់ចិត្តប្រតិព័ទ្ធជាអ្នកណា?

ហើយថាតើនាងម្នាក់ណាទៅដែលនឹងមានវាសនាឃុំគ្រងបេះដូងរបស់លោកនោះ។

តែអ្វីដែលមហាជនងឿនឆ្ងល់នោះគឺ រហូតមកទល់ពេលនេះអ្នកខ្លះមិនទាន់បានចម្លើយនៅឡើយទេ ដោយពួកគេឆ្ងល់ថា ហេតុអ្វីបានជាមិនដែលឃើញទេព រិនដារ៉ូ យកប្រពន្ធ ឬមួយលោកជាប្រុសអា?

ម្យ៉ាងទៀតគេដាក់ការសង្ស័យថាលោកអាចជាបុរសដែលប្រុសស្រលាញ់ប្រុសភេទដូចគ្នា។

បច្ចុប្បន្ននេះ លោកមានវ័យកាន់តែចាស់ហើយ តែលោកនៅមិនទាន់មានគ្រួសារទេនៅឡើយ។

ក្រោយពីមានការងឿនឆ្ងល់ខ្លាំង បែបនេះលោកធ្លាប់បានបកស្រាយតាមបណ្តាញសង្គមម្តងរួមមកហើយថា លោកធ្លាប់មានប្រពន្ធតែបានចែកផ្លូវគ្នា តាំងពីឆ្នាំ១៩៨៨មកម្លេះ ហើយមកដល់សព្វថ្ងៃ លោកក៍គិតគូរឿងប្រពន្ធដែរ។

នេះដោយសារតែលោកត្រូវរាប់រងបន្ទុកគ្រួសារ ដូចជាមានម្តាយចាស់ ប្អូនស្រី និងក្មួយដែលកំពុងសិក្សារ ត្រូវការចំណាយ ហើយបើលោកយកប្រពន្ធ លោកពីបាកនិងបន្តបន្ទុកនេះណាស់ អញ្ជឹងលោកមានតែរង់ចាំប៉ុណ្ណោះ៕

Trending

Copyright © 2020