Connect with us

កំសាន្ត&ប្លែកៗ

អាណិតណាស់!!! សំងំព្យាបាលកូវីដនៅផ្ទះបានជាង១០ថ្ងៃ ទ្រាំលែងរួចទើបដាច់ចិត្តហៅឡានពេទ្យ ពេលពិនិត្យមើលទើបឃើញថាមាន…

Published

on

អាណិតណាស់!!! សំងំព្យាបាលកូវីដនៅផ្ទះបានជាង១០ថ្ងៃ ទ្រាំលែងរួចទើបដាច់ចិត្តហៅឡានពេទ្យ ពេលពិនិត្យមើលទើបឃើញថាមាន…ជំងឺកូវីដ១៩នៅតែបន្តរាតត្បាតខ្លាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយចំនួនអ្នកឆ្លងថ្មីមានចំនួនខ្ទង់រយនាក់ជារៀងរាល់ថ្ងៃ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ត្បិតថាពេលខ្លះចំនួនអ្នកឆ្លងបានថយចុះប៉ុន្តែវាក៏បានហក់ឡើងវិញដោយស្មានមិនដល់ផងដែរ។ទាក់ទងនឹងការឆ្លងជំងឺកូវីដ១៩នេះ ស្ត្រីម្នាក់បានដាច់ចិត្តទម្លាយប្រាប់មហាជនអំពីសភាពជំងឺរបស់ខ្លួន ក្រោយពីទទួលបានការសួរសុខទុក្ខច្រើនពីសំណាក់អ្នកប្រើប្រាស់បណ្ដាញសង្គម។

គណនីដែលមានឈ្មោះថា Sodenyta Nuon បានសរសេររៀបរាប់ថា ៖ដោយសារមានប្រអប់សារសួរសុខទុក្ខច្រេីនខ្ញុំឆ្លេីយមិនអស់ទេចឹងសុំឆ្លេីយជារួមនៅទីនេះ។

ខ្ញុំឈឺកូវិត១៣ថ្ងៃហើយ ថ្ងៃទី១ដល់ថ្ងៃទី១០ខ្ញុំបានស៊ូនឹងវានៅផ្ទះស៊ូឡេីងលែងទៅមុខ ដល់យប់ថ្ងៃពុធកណ្តាលអាធ្រាត្រខ្ញុំស៊ូមិនបានទៀតទេ ខ្ញុំធ្វេីទុក្ខខ្លាំងណាស់ដង្ហក់ ដកដង្ហេីមមិនដល់គ្នា ខ្លាំងដល់ថ្នាក់ផ្តាំលាប្តីក៏មានវាកេីតមកចឹងយូរថ្ងៃដែរហេីយតែខ្ញុំចេះតែទ្រាំទៅនឹកឃេីញ

គេថាយេីងក្មេងចឹង តែពីរអាទិត្យអីធូរហេីយ រហូតដាច់ចិត្តខលហៅambulance ពេលមិនទាន់គេដាក់អុកសុីហ្សែនអោយរហូតតាំងពីក្នុងឡានមកដល់ពេទ្យគេមេីលយេីងគ្រប់មុខតាមផ្នែកក្នុងខ្លួនទាំងអស់គឺឃេីញថាខ្ញុំរលា.កសួតធ្ងន់ធ្ងរនិងសំពាធឈាមចុះខ្លាំង ឥឡូវខ្ញុំបាននៅពេទ្យពីរយប់ពីរថ្ងៃហេីយអាការៈល្អជាងនៅផ្ទះច្រេីនមិនសូវធ្វេីទុក្ខដូចនៅផ្ទះ តែខ្ញុំមិន

អាចអត់អុកសុីហ្សែនបានទេសូម្បីតែចូលបន្ទប់ទឹកគឺរូបទីបីមានពីរសំរាប់នៅលេីគ្រែនឹងមួយទៀតយួរតាមខ្លួន ហេីយបេីម្ជុលវិញចាក់សុះសាច់អស់ហេីយ ឡូវខ្ញុំបានធូរច្រេីនហេីយប្រហែល៣០ទៅ៤០%ហេីយសង្ឃឹមថាបានទៅជួបគ្រួសារវិញឆាប់ៗ ហេីយអរគុណប៉ាម៉ាក់បងប្អូនញាតិមិត្តទាំងអស់ដែរបានបារម្ភនឹងសួរសុខទុក្ខរហូត អ្នកទាំងអស់គ្នាជាកំលាំងចិត្តដ៏ធំអោយខ្ញុំស៊ូតតាំងនឹងជំងឺនេះ ”៕

Trending

Copyright © 2020