Connect with us

កំសាន្ត&ប្លែកៗ

បោះចោលជីវិតហ៊ឺហារនៅទីក្រុង សាន ផានិត នាំភរិយា និង កូនៗទៅរស់នៅយ៉ាងសាមញ្ញឯជនបទ

Published

on

មានការចាប់អារម្មណ៍ជាខ្លាំងដោយបានឃើញតារាចម្រៀងវ័យជ្រេលោក សាន ផានិត បាននាំភរិយា និង កូនៗទៅ រស់នៅតាមជនបទដោយប្រើជីវភាពបែបសាមញ្ញៗ តែមើលទៅពិតជាមានសេចក្តីសុខជាខ្លាំង ។មួយរយៈចុងក្រោយនេះ លោក សាន ផានិត បានបោះបង់អាជីពសិល្បៈ ដោយងាកមកប្រើជីវភាពរស់នៅតាមបែបអ្នកជនបទ ដែលធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង

។ក្នុងនោះតារាចម្រៀងនិយមលេងម៉ូដសក់ក្បាលត្រងោលរូបនេះ បានចែករំលែកនូវរូបភាពជាច្រើនសន្លឹករបស់លោកក្នុងជីវភាពរស់នៅបែបអ្នកចម្ការ ដែលមើលទៅពិតជារីករាយជាខ្លាំង បើទោះមិនមានសម្ភារទំនើបៗដូចនៅក្នុងទីក្រុងក៏ដោយ ។ ក្នុងនោះក៏មានការងឿងឆ្ងល់ថា តើ សាន ផានិត ពិតជាបោះបង់អាជីពសិល្បៈ ឬបែបណា?ការចាកចេញទៅរស់នៅក្នុងខេត្តតាកែវរបស់លោក

សាន ផានិត ក្នុងពេលនេះ គឺដើម្បីគេចចេញពីការជួបជុំមួយរយៈប៉ុណ្ណោះ ពោលគឺពេលដែលជំងឺកូវីដ-១៩ ផុតរលត់វិញ លោកនឹងវិលមកប្រឡូកនៅក្នុងការងារសិល្បៈជាធម្មតាវិញ ។ជាមួយនឹងរូបភាពរបស់លោក សាន ផានិត ត្រូវបានមិត្តភក្តិ ក៏ដូចជាអ្នកគាំទ្រលើកឡើងថា មើលទៅពិតជារីករាយគួរឱ្យចង់រស់នៅបែបនេះណាស់ ៕

Trending

Copyright © 2020