Connect with us

កំសាន្ត&ប្លែកៗ

ធ្ង ន់ បាត់! ផ្ទុះកូវីដក្នុងវត្តស្ទឹងមានជ័យ រកឃើញអ្នកឆ្លង ចំនួន៣៩នាក់/អង្គ ក្នុងនោះមាន ព្រះសង្ឃ ១៩អង្គ តាជី យាយជី និស្សិតចំនួន…

Published

on

ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ជាលទ្ធផល នៃការយកសំណាកលើកទី១ ចំពោះព្រះសង្ឃ ចំនួន ២៣៣អង្គ និងនិសិ្សត តាជី ដូនចំនួនប្រហែល ៦០នាក់ សរុបចំនួនចំនួន ២៩៣ អង្គនាក់ នៅក្នុងវត្តចង្ក្រានតាព្រហ្មស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ

ក្នុងនោះបានរកឃើញអ្នកវិជ្ជមានជម្ងឺកូវីដ-១៩ សរុបចំនួន ៣៩ អង្គ-នាក់ ព្រះសង្ឃ ១៩អង្គ តាជី យាយជី និស្សិតចំនួន ២០នាក់។ ដោយឡែក ព្រះសង្ឈ និងអ្នកដែលឆ្លងកាត់ការតេស្តិ៍សំណាកហើយមិនមានវិជ្ជមានកូវីដ១៩នោះ គឺតម្រូវឲ្យយធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅក្នុងវត្តផងដែរ ។

ជុំវិញករណីនេះ បើតាមការបញ្ជាក់ពី ពីមន្ត្រីអាជ្ញាធសង្កាត់ស្ទឹងមានជ័យ១ អោយដឹងថា ៖ ដំបូងឡើយ គឺមានតាអាចារ្យម្នាក់នៅក្នុងវត្តបានស្លាប់ ហើយក្រោយការស្លាប់ហើយនោះ ក្រុមគ្រូពេទ្យបានធ្វើការតេស្តិ៍សំណាក ពិនិត្យឃើញមានវិជ្ជមានកូវីដ១៩ ។

រឹមព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤០ ៧៨២នាក់ ក្នុងនោះអ្នកជាសះស្បើយសរុបចំនួន ៣៥ ០៣០នាក់ និងស្លាប់សរុបចំនួន ៣៨០នាក់៕ ៣កុំ ៣ការពារ!

Trending

Copyright © 2020