Connect with us

កំសាន្ត&ប្លែកៗ

ល្អខ្លាំងណាស់! មុននេះបន្តិច នាយ ពាក់ មី បានសម្រេចដាក់របស់មានតម្លៃមួយនេះ ក្នុងរណ្តៅគ្រឺះសសរផ្ទះរបស់ ឪពុកម្តាយក្មក ហើយ

Published

on

ភ្នំពេញ៖ ជឿជាក់ថាទស្សនិកជន ពិតជាស្គាល់ច្បាស់ហើយ តារាកំប្លែងម្នាក់ កំពុងមានភាពល្បីល្បាញខ្លាំងនៅក្នុងព្រះរាជណាចក្រកម្ពុជារបស់យើង ដែលតែងតែធ្វើឲ្យបងប្អូនសើចរាល់ពេល គ្រប់ការសម្តែង គឺ នាយ ពាក់មី។

ដោយឡែក កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១ នេះ យោងតាមយរៈគណនីហ្វេសប៊ុករបស់នាយ ពាក់មី ផ្ទាល់បានបង្ហោះរូបភាបជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាព រៀបចំពិធីក្រុបពីលី សាងសង់ផ្ទះថ្មី ជូនលោក ឪពុកក្មេក និង ម្តាយ ក្មេក របស់នាយ។

នេះបើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុក នាយ ពាក់មី បានសរសេរៀបរាប់ប្រាប់បន្ថែមទៀតថា៖ “នេះហេីយ ឪក្មេក ម៉ែក្មេក ខ្ញុំ ថ្ងៃនេះជាថ្ងៃក្រុងពីលី សង់ផ្ទះថ្មី ជូនឪពុកម្តាយក្មេក ឪពុកម្តាយបង្កេីតបានធ្វេីជូនគាត់ហេីយ ជូនបុណ្យកុសល ផងបងប្អូន ថ្ងៃ 4 . 6. 2021” ។

មិនចាំយូរឡើយ ក្រោយធ្វើពិធីក្រុងពាលី រួច ស្រាប់តែថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០២១ នាយ ប្រាប់បន្ថែមថា “ផ្ទះម៉ែក្មេក បុកគ្រឹះ ចងដែកកញ្រ្ចៀង និងដែកជើងគ្រុឌ មេជាងខ្លួនឯង ត្រូវតែមកស្ទើររាល់ថ្ងៃ ភ្នំពេញ- អ្នកលឿង”។

រីឯនៅមុននេះបន្តិច នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ នាយ ពាក់ មី បាននិយាយថា៖ “ដាក់មាស នឹងកំទេចមាស ក្នុងរណ្តៅគ្រឹះសរសរផ្ទះ ជំនឿពីដូនតា មិនដឹង ម៉ែក្មេក ឪក្មេកខ្ញុំ គាត់មានអារម្មណ៏បែបណាទេពេលនេះ ព្រោះផ្ទះគាត់ចាប់ផ្តេីមចាក់គ្រឹះហេីយ”។

ក្រោយឃើញទង្វើដ៏ប្រពៃមួយនេះហើយ អ្នកប្រើប្រាស់ ក៏ដូចជាហ្វេនៗជាច្រើន បានទម្លាយពាក្យក្នុងចិត្តបែបនេះថា៖ “សូមអោយសុខសប្បាយ ហេងហេងបង, បានកូនប្រសារល្អបែបនេះដឹងសប្បាយចិត្តយ៉ាងណាទេ, ជំនឿបុរាណដាក់មាសនៅជេីងសរសរដេីម្បីអោយរកស៊ីកាក់កប,

សុំសរសើរបងមានគំនិតឆ្នៃប្រឌិតរកម៉ូតផ្ទះខ្មែរស្អាតៗ, សូមសរសើរទឹកចិត្តបងស្រលាញ់ឪពុកម្ដាយទាំងសងខាងដូចគ្នា, ម៉ែឪក្មេកនឹងម៉ែឪបង្កើតសំណាងណាស់ បងជាកូនកត្តញ្ញូគួរឱ្យយកគម្រូតាម,”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Trending

Copyright © 2020