Connect with us

កំសាន្ត&ប្លែកៗ

ក្តៅៗ!!! ព្រឹកនេះលេងធ័មក្តៅហើយ អាជ្ញាធរចាប់ផ្តើមចុះរុះរើផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ បែរចិញ្ចឹមត្រី នៅតាមដងទន្លេហើយ ដោយសារតែ…..

Published

on

ក្តៅៗ!!! ព្រឹកនេះលេងធ័មក្តៅហើយ អាជ្ញាធរចាប់ផ្តើមចុះរុះរើផ្ទះបណ្ដែតទឹក សំណង់មិនរៀបរយ បែរចិញ្ចឹមត្រី នៅតាមដងទន្លេហើយ ដោយសារតែ…..ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ និងសង្កាត់ចាក់អង្រែក្រោម ដឹកនាំដោយលោក មា សុភាព អភិបាលរងខណ្ឌ និងក្រុមការងារចម្រុះ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះទៅរុះរើផ្ទះទូកតូចៗ ផ្ទះបណ្ដែតទឹក(ផ្ទះទឹក)

សំណង់មិនរៀបរយ បែរចិញ្ចឹមត្រី នៅតាមដងទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីបានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅលើផ្ទៃទឹកទន្លេក្នុងមូលដ្ឋានឱ្យបានត្រៀមលក្ខណៈ និងជ្រាបពីព័ត៌មាននេះ។គួរបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែ មិថុនា អភិបាលរាជធានីភ្នំពេញ

បានចេញសេចក្ដីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅលើផ្ទៃទន្លេ ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយខុសច្បាប់ ត្រូវរុះរើឬចល័តចេញ ក្នុងរយៈពេល ១សប្ដាហ៍ ដោយហេតុប៉ះពាល់បរិស្ថាន និងផ្លូវនាវាចរ។ បើយោងតាមសេចក្ដីជូនដំណឹង បានបញ្ជាក់ថា

ការរស់នៅលើទឹកដោយខុសច្បាប់ បង្ករឱ្យមានភាពអាធិបតេយ្យ បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ៕

Trending

Copyright © 2020