Connect with us

កំសាន្ត&ប្លែកៗ

គួរឱ្យស្ដាយណាស់! លោក Rowan Atkinson បញ្ជាក់ថាសុំព្យួរឈ្មោះតួអង្គ “Mr.Bean” ទុកលើធ្នើរហើយ

Published

on

លោក Rowan Atkinson គឺជាតារាសម្តែងម្នាក់ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក ចំពោះតួអង្គជា Mr.Bean ជាបុរសដែលមិនចេះនិយាយ តែបានបង្កើតរឿងកំប្លែងធ្វើឱ្យយើងសើចបាន។ដូចដឹងស្រាប់ហើយថា ពេលនេះលោក Rowan បានឃ្លាតឆ្ងាយពីតួអង្គនេះមួយរយៈធំមកហើយ រីឯអ្នកគាំទ្រជាច្រើនកំពុងតែទន្ទឹងរង់ចាំការត្រឡប់មកវិញនៃតួអង្គដែលពួកគេស្រឡាញ់។ប៉ុន្តែក្តី

សុបិន្តរបស់យើងត្រូវបានរលាយបាត់ហើយ ព្រោះថាកាលពីថ្មីៗនេះលោកបានចេញមកបញ្ជាក់ថា លោកនឹងមិនវិលត្រឡប់មកកាន់តួអង្គជា Mr.Bean ម្តងទៀតទេ សម្រាប់ហេតុផលសាមញ្ញៗនោះគឺ “គាត់លែងមានសេចក្តីសុខក្នុងនាមជាតួអង្គ Mr Bean ទៀតហើយ” ។ដោយកាលពីថ្មីៗនេះលោក Rowan បានចេញមកបញ្ចូលសម្លេងជាលោកប៊ីន ជាជាងសម្តែងដោយផ្ទាល់ ហើយគាត់ក៏បាន

ប្រាប់រឿងនេះតាមវិទ្យុ Times ផងដែរថា ៖ “វាងាយស្រួលសម្រាប់ខ្ញុំក្នុងការដើរតួជាសម្លេងជាជាងសម្តែងផ្ទាល់ដោយខ្លួនឯង” “ខ្ញុំលែងចូលចិត្តសម្តែងជាគាត់ (Mr.Bean) ទៀតហើយ សម្រាប់ការទទួលខុសត្រូវធ្ងន់ៗ មិនមែនជាអ្វីដែលគាប់ចិត្តនោះទេ”នៅពេលនិយាយដល់តួអង្គដែលលោក Rowan ចង់វិលត្រឡប់មកវិញ នោះគឺតួអង្គ ‘BlackAdder’ ប៉ុន្តែគាត់បានគិតថា វាមិនមែនជា

ការងាយទេ ក្នុងការនាំយកតួអង្គមួយនេះមកផលិតជាភាពយន្តបន្តទៀត។វាពិតជាគួរឱ្យសោកស្ដាយណាស់ ព្រោះលោកបានដើរតួជា Mr.Bean ចាប់តាំងពីឆ្នាំ ១៩៩០ ហើយរហូតមកដល់ពេលនេះលោកមានអាយុ ៦៥ ឆ្នាំហើយ រហូតមកដល់លោកនៅតែត្រូវបានគេចងចាំក្នុងនាមជា Mr.Bean ។អាចនិយាយបានថា វាជារឿងព្រេងមួយដែលមនុស្សគ្រប់គ្នាមិនអាចភ្លេចបានឡើយ ៕ប្រភព: ladbible

Trending

Copyright © 2020